logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន ​អភិបាល​ខេត្ត​កំពត អញ្ជើញជាអធិបតីក្នុងពិធីប្រកាស​បិទផ្សាយ​ជាសា​ធា​រ​ណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុង​ភូមិទូកមាស
120
01-July-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ថ្ងៃសុក្រ ទី០១ ខែកក្កដា ឆ្នាំ២០២២ ឯកឧត្តម បណ្ឌិត ម៉ៅ ធនិន អភិបាល នៃគណៈ​អភិបាល​ខេត្ត​កំពត និងឯកឧត្តម ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្តកំពត បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាស​បិទផ្សាយ​ជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុង​ភូមិទូកមាស ឃុំទូកមាសខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត។

អញ្ជើញចូលរួម ក្នុងពិធីនាព្រឹកនេះរួមមាន ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោក​​ជំទាវ អភិបាលរងខេត្ត លោក លោកស្រី នាយក នាយករង រដ្ឋបាលសាលាខេត្ត លោក ឧត្តម​សេនីយ៍ទោ លោកឧត្តមសេនីយ៍ត្រី នៃកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ លោក លោកស្រី ប្រធាន​មន្ទីរ​អង្គភាពជុំវិញខេត្ត លោកអភិបាល អភិបាលរងស្រុក លោក លោកស្រីនាយក នាយករង​ទីចាត់​ការ ប្រធាន អនុប្រធានអង្គភាពចំណុះសាលាខេត្ត ព្រមទាំងបងប្អូនប្រជាពលរដ្ឋប្រមាណ៣០០នាក់។

សូមជម្រាបថា នៅស្រុកបន្ទាយមាស បានចាប់ដំណើរការធ្វើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័​ន្ធ​ចាប់​ពីថ្ងៃទី០៧ ខែមីនា ឆ្នាំ ២០០៩ គិតមកដល់បច្ចុប្បន្នមានរយៈពេល ១៣ឆ្នាំ ហើយដែល​ទទួល​បានលទ្ធ​ផលដោយបានចុះបញ្ជីរួចបានចំនួន៦២ ភូមិ បានត្រៀមបិទផ្សាយទិន្នន័យជាសាធារណៈ​ចំនួន ០៦ ភូមិ បានកំពុងរៀបចំបិទផ្សាយបន្តចំនួន០៣ ភូមិ កំពុងចុះបញ្ជី ចំនួន០១ ភូមិ។

ចំពោះភូមិទូកមាស មានផ្ទៃដីសរុបចំនួន៤៦១ហិកតា ក្នុងនោះដីលំនៅឋាន១១៥ ហិកតា និងដី​កសិ​កម្ម ៣៤៦ហិកតាមានក្បាលដីសរុបចំនួន១២៣៤ក្បាលដី ស្មើនឹង២៩៨ គ្រួសារដែលត្រូវ​ធ្វើកា​រ​ប្រកាស​បិទផ្សាយ ទិន្នន័យជាសាធារណៈនៅថ្ងៃនេះ ៕

ប្រភព៖ រដ្ឋបាលខេត្តកំពត

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ