logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ពិធីប្រកាសកំណត់តំបន់វិនិច្ឆ័យ ដើម្បីចុះបញ្ជីដីលក្ខណៈជាប្រព័ន្ធ ក្នុងភូមិហាងខូសួន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង
347
30-July-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ស្ទឹងត្រែង÷ នាព្រឹកថ្ងៃសុក្រ ២៩ ខែកក្កដា ឆ្នាំ២០២២នេះ  ឯកឧត្តម ស្វាយ សំអ៊ាង អភិបាល នៃគ ណៈអភិបាលខេត្តស្ទឹងត្រែង  បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសកំណត់តំបន់វិនិច្ឆ័យ ដើម្បីចុះ បញ្ជីដីជាលក្ខណៈជាប្រព័ន្ធ ក្នុងភូមិ ហាងខូសួន សង្កាត់សាមគ្គី ខេត្តស្ទឹងត្រែង។ ពិធីនេះមា​នការ​អញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិបាលរងខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាព​ជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងប្រជាពលរដ្ឋជាច្រើននាក់។

មានប្រសាសន៍ក្នុងឱកាសនោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង បានថ្លែងនូវការកោតសរសើរដល់ មន្រ្តី​ជំនាញ និងថ្នាក់ដឹកនាំ នៃមន្ទីររៀបចំដែនដីនគររូបនីយកម្ម សំណង់ និង សុរិយោដីខេត្តដែលបាន​ខិតខំយកចិត្តទុកដាក់ក្នុងការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ នាពេលកន្លងមក។

ក្នុងឱកាសនោះដែរ  ឯកឧត្តម អភិបាលខេត្តបញ្ជាក់ផងដែរថា÷ ការចូលរួមក្នុងពិធីប្រកាសតំបន់វិ​និច្ឆ័យ ដើម្បីចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធ របស់ប្រជាពលរដ្ឋ នាពេលនេះ គឺជាការរួមចំណែកជាមួយ​រាជ​រដ្ឋា​ភិ​បាល​ក្រោម​ការដឹងនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរា​ជា​ណា​ចក្រកម្ពុជានិងជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការអនុវត្តន៍ទៅលើវិស័យដីធ្លី និងបញ្ចៀស​​ការកើតមាននូវវិវាទដីធ្លីជាដើម ។

ឯកឧត្តម ស្វាយ សំអ៊ាង បានជំរុញដល់ មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ឲ្យបន្តខិតខំចុះបញ្ជីក្បាលដី លក្ខណៈជាប្រព័ន្ធ ជូនប្រជាពលរដ្ឋតាមបណ្តាក្រុង/ ស្រុក ឃុំ/សង្តាត់ នា​នាក្នុងខេត្តស្ទឹងត្រែង និងជំរុញដល់អាជ្ញាធរមូលដ្ឋាន ឃុំ សង្កាត់ ត្រូវធ្វើយ៉ាងឲ្យមាន​កិច្ចងាយស្រួល​ដល់ដំណើរការ កិច្ចការចុះបញ្ជីដីជាលក្ខណៈជាប្រព័ន្ធត្រូវប្រតិបត្តិដោយ​កិច្ចសហការរវាងអាជ្ញាធរ​មូល​ដ្ឋាន និងជាមួយប្រជាពលរដ្ឋ។ ហើយប្រជាពលរដ្ឋដែលមានដីស្រែ ដីចំការ ដីលំនៅដ្ឋាន និងផ្ទៃដីសាង​សង់ទាំងអស់ ដែលមានក្បាលដីស្ថិតក្នុងតំបន់វិច្ឆ័យចុះបញ្ជីដីជាលក្ខណះជាប្រព័ន្ធ ត្រូវចូលរួមសហការ​ជាមួយមន្រ្តីជំនាញសូរិយោដីនៃក្រុមការងារដីធ្លីនៅក្បាលដីរបស់ខ្លួន។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋឲ្យបន្តការយកចិត្តទុ​​ក​ដាក់ បង្ការនឹងការពារ ពីជំងឺកូវីដ-១៩ នឹង ជំរុញឲ្យប្រជាពលរដ្ឋ ទៅទទួលការចាក់វ៉ាក់សាំងឲ្យ​បានគ្រប់ដូស និងគ្រប់គ្នា ៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ