ថ្នាក់ដឹកនាំខេត្តព្រះសីហនុ កិច្ចប្រជុំពិភាក្សាដើម្បីរៀបចំបង្កើតក្រុមការងារដឹកនាំសម្របសម្រួលវិស័យ​សន្តិសុខស្បៀង និងអាហាររូបត្ថម្ភលើកទី២ ឆ្នាំ២០១៩-២០២៣
August 05, 2022 អ្នកទស្សនា :

រសៀលថ្ងៃព្រហស្បត្តិ៍ទី ទី៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម កៅ មុយថង អគ្គលេខាធិការរងក្រុមប្រឹក្សា​ស្តារអភិវ៊ឌ្ឍវិស័យកសិកម្ម និងជនបទ នៃទីស្តីការគណ:រដ្ឋមន្ត្រី និងលោក គង់ វិតាណ: អភិបាលរង​ខេត្ត​ព្រះសីហនុ ដឹកនាំកិច្ចប្រជុំពិភាក្សាដើម្បីរៀបចំបង្កើតក្រុមការងារ ដឹកនាំសម្របសម្រួលវិស័យ​សន្តិសុខស្បៀង និងអាហាររូបត្ថម្ភលើកទី២ ឆ្នាំ២០១៩-២០២៣ ដោយមានការចូលរួមពីលោកនាយ​រករងរដ្ឋបាលសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល​ខេត្តព្រះ​សីហនុ។

លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ បានស្វាគមន៍កិច្ចប្រជុំបង្កើតក្រុមការងាសម្រប​សម្រួល​វិស័យ​សន្តិសុខស្បៀង និងអាហារូបបត្ថម្ភខេត្តព្រះសីហនុ ដែលជាកិច្ចការសំខាន់មួយ ដែលរាជរដ្ឋាភិ​បាល​បានកំណត់ក្នុងគោលដៅអភិវឌ្ឍប្រកបដោយចិរភាព ស្របតាមយុទ្ធសាស្ត្រ​ជាតិឆ្នាំ២០១៩-២០​២៣ ដើម្បីចូលរួមគាំពារសង្គមដែលជាយន្តការគន្លឹះផ្សារភ្ជាប់ទៅថ្នាកក្រុង ស្រុក ឃុំ សង្កាត់ ចាំបាច់​មាន​ការយកចិត្តទុកដាក់តាមរយៈការពង្រឹងសមត្ថភាពសន្តិសុខស្បៀង និងអាហារូបត្ថម្ភ​កាន់តែមាន​ប្រសិទ្ធភាព។

ឯកឧត្តម កៅ មុយថង អគ្គលេខាធិការរងក្រុមប្រឹក្សាស្តារអភិវ៊ឌ្ឍវិស័យកសិកម្ម និងជនបទ នៃទីស្តីការ​គណ:រដ្ឋមន្ត្រី មានប្រសាសន៍ថា ក្រុមប្រឹក្សាស្តារអភិវឌ្ឍវិស័យកសិកម្ម និងជនបទបានសហការ​ជាមួយ​រដ្ឋបាលខេត្តព្រះសីហនុ ក្រុមការ ងារដៃគូរអង្គការអន្តរជាតិចំនួនពីរគឺ អង្គការ (GIZ/MUSEFO) ប្រទេ​ស​អាលីម៉ង់ប្រចាំកម្ពុជា និងអង្គការហេលែនខេល័រអន្តរជាតិប្រចាំប្រទេសកម្ពុជា។ ចំណុចសំ​ខាន់ គឺការ​បង្កើតក្រុមការងារថ្នាក់ខេត្ត ពាក់ព័ន្ធវិស័យសន្តិសុខស្បៀង និងអាហាររូបត្ថម្ភ ដើម្បីបង្កើតសមាស​ភាព​ក្រុមការងារ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ និងយុទ្ធសាស្រ្តស្បៀងអាហាររូបត្ថម្ភ ដោយផ្តោតលើអភិក្រមភ្លោះ គឺការងារតាមវិស័យនីមួយៗ ការងារពហុវិស័យ និងអន្តរវិស័យ​ដែលតម្រូវ​ឱ្យមានការសម្របសម្រួលដោយក្រុមប្រឹក្សាអភិវឌ្ឍវិស័យកសិកម្ម និងជនបទដែល​ជា​យន្តការគន្លឹះ​ក្នុងការ សម្របសម្រួលនិងជំរុញលើវិស័យនេះជាការងារពហុវិស័យ និងអន្តរវិស័យ។

ឯកឧត្តមសង្ឃឹមថា ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្តិសុខស្បៀង និងអាហាររូបត្ថម្ភខេត្ត​ព្រះសីហនុ មានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធក្រុង ស្រុក ឬឃុំ-សង្កាត់ តាមអ្វីដែលជាការចាំបាច់​របស់រដ្ឋបាលខេត្តព្រះសីហនុ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ