logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងពិធីបំពាក់គ្រឿងឥស្សររិយយស ជូនសប្បុរសជន ជនជាតិជប៉ុនចំនួន ០៣រូប
72
09-August-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ភ្នំពេញ ៖ រសៀលថ្ងៃទី០៨ សីហា ឆ្នាំ២០២២នេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញជាអធិបតីក្នុងពិធីបំពាក់គ្រឿងឥស្សររិយយសព្រះរាជាណាចក្រកម្ពុជា មេដាយមុនីសារាភ័ណ្ឌ ថ្នាក់មហា សេរីវឌ្ឍន៍ បំពាក់ជូនសប្បុរសជន ជាជនជាតិជប៉ុនចំនួន ០៣រូប ដែលបានផ្តល់ដីមួយកន្លែងសំរាប់ធ្វើសួនច្បារសាធារណៈ ដែលមានទីទាំងនៅសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។

គ្រឿងឥស្សររិយយសព្រះរាជាណាចក្រកម្ពុជា ប្រភេទមេដាយមុនីសារាភ័ណ្ឌ ថ្នាក់មហាសេរីវឌ្ឍន៍ ចំនួន០៣គ្រឿង ត្រូវបានបំពាក់ ជូនក្រុមគ្រួសារសពលោក KOJ Kanzaki គឺលោកស្រី MICHIKO, Kanzaki និងកូនបង្កើត ចំនួន០២រូបទៀត គឺលោក SATOSHI Kanzaki និងលោកស្រី YOKO Kanzaki ។

ការប្រគល់គ្រឿងឥស្សររិយយសនេះ គឺដើម្បីចូលរួមជាការលើកទឹកចិត្តនិងតបស្នងដល់លោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANZAKI) ត្រូវជាភរិយានិងជាតំណាងសន្តិជនរបស់លោក កូជិ កាន់ហ្សាគិ (KOJI KANZAKI) ដែលបានផ្តល់ដីសម្រាប់ធ្វើសួនច្បារ ស្ថិតនៅភូមិល្វា និងភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ជូនមករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីយកមកប្រាស់ប្រាស់ជាប្រយោជន៍សាធារណៈ។

ឯកឧត្ដម ឃួង ស្រេង  បានមានប្រសាសន៍ថា៖ ដីសួនច្បារមួយកន្លែងខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ នឹងស្ថាបនាឡើងអោយក្លាយជាកន្លែងកំសាន្តសាធារណៈ មានសួនច្បារ មានដើមឈើ កន្លែងហាត់ប្រាណ មានជាផ្លូវសម្រាប់ធាក់កង់ ជាមួយកសាងជាហេដ្ឋារចនាសម្ព័ន្ធ ជាច្រើនទៀត ដូចជារៀបចំជាបន្ទប់ទឹកសាធារណៈ ការកាយប្រឡាយបង្ហូរទឹកជាដើម។ ចំពោះសួនច្បារមួយកន្លែងនេះដែរ រដ្ឋបាលរាជធានីភ្នំពេញ បានអោយជំនាញចុះសិក្សារួចរាល់ហើយ ក្រោយពីស្ថាបនារួចរាល់ រដ្ឋបាលរាជធានីភ្នំពេញនឹងអញ្ជើញ ក្រុមគ្រួសារសពលោក KOJ Kanzaki គឺលោកស្រី MICHIKO, Kanzaki ព្រមទាំងកូនបង្កើត មកពិនិត្យជាថ្មី។

ឯកឧត្ដម អភិបាលរាជធានីភ្នំពេញ ក៏បានថ្លែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ ក្រុមគ្រួសារសពលោក KOJ Kanzaki ដែលបានបរិច្ចាគ ទ្រព្យសម្បត្តិផ្ទាល់ខ្លួន ដើម្បីជួយកសាង និងអភិវឌ្ឍរាជធានីភ្នំពេញអោយកាន់តែមានភាពស្រស់បំព្រង៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ