ថ្នាក់ដឹកនាំខេត្តព្រះសីហនុ អញ្ជើញជាអធិបតីក្នុងពិធីស្តីពី«ការបណ្តុះបណ្តាល និងការពង្រឹងគុណភា​ព​សេវាកម្មដឹកជញ្ជូនទេស​ចរណ៍​រ៉ឺម៉កកង់បី»​
August 12, 2022 អ្នកទស្សនា :

ព្រឹកថ្ងៃអង្គារ ទី១២ ខែសីហា ឆ្នំា២០២២ ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុបាន​អញ្ជើញជាអធិបតីក្នុងពិធីស្តីពី«ការបណ្តុះបណ្តាល និងការពង្រឹងគុណភាពសេវាកម្មដឹកជញ្ជូនទេស​ចរណ៍​រ៉ឺម៉កកង់បី» នៅមន្ទីរអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីលោកប្រធាន អនុប្រធាន​មន្ទីរពាក់ព័ន្ធ ព្រមទាំងបុគ្គលិកអ្នកបើកបរ របស់សមាគមសេវាកម្មដឹកជញ្ជូនទេសចរណ៍រ៉ឺម៉កកង់បី ក្នុងខេត្តព្រះសីហនុ ប្រមាណ ៨០នាក់។

លោក តាំង សុចិត្រគ្រឹះស្នា ប្រធានមន្ទីទេសចរណ៍ ខេត្តព្រះសីហនុ បានមានប្រសាសន៍នឹងធ្វើបទ​បង្ហាញ​ពីក្នុងពិ​ធីស្តីពី«ការបណ្តុះបណ្តាល និងការពង្រឹងគុណភាពសេវាកម្មដឹកជញ្ជូនទេ​សចរណ៍​រ៉ឺម៉កកង់បី»ដល់បុគ្គលិកអ្នកបើកបរ របស់សមាគមសេវាកម្មដឹកជញ្ជូនទេសចរណ៍រ៉ឺម៉កកង់បី ខេត្ត​ព្រះសីហនុ បានឱ្យដឹងអំពីស្ថានភាពទូទៅខេត្តព្រះសីហនុ ដោយសក្តានុពលទេសចរណ៍ខេត្ត ក្នុង​ការគ្រប់គ្រងស្ថិតិទេសចរណ៍ ការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ក្នុងគោលការណ៍រៀបចំស្ដង់ដា​រ៉ឺម៉ក​កង់បីខេត្តព្រះសីហនុ គឺឱ្យមានស្ដង់ដារ៉ឺម៉ក ក្នុងការចុះបញ្ជីមានស្លាកលេខ និងមានឈៀកត្រឹមត្រូវ ព្រមទាំងមានគុណភាព សោភ័ណ្ឌភាព អនាម័យ និងស្លាកសញ្ញាសម្គាល់សមាគម និង(QR Code)​ហើយក្នុងបុគ្គលិក ឬអ្នកបើកបរ ត្រូវមានការបណ្ដុះបណ្ដាល បដិសណ្ឋារកិច្ច សេវាកម្មដឹកជញ្ជូន ក្រម​សីលធម៌ និងច្បាប់ចរាចរ។ល។ ដោយមានស្ដង់ដាសំលៀកបំពាក់ និងស្បែកជើងត្រឹមត្រូវ(អាវដៃវែង​ឬខ្លី ពណ៌ខៀវទឹកប៉ិច រីឯខោពណ៌ខៀវទឹកប៉ិចឬខ្មៅ អាវកាក់ពណ៌ប្រផេះឬទឹកសមុទ្រ និងមានប៉ាក់ឡូ​ហ្គោសផងដែរ។

ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ តាំងនាមឱ្យរដ្ឋបាលខេត្តព្រះសីហនុ មា​ន​ប្រសា​សន៍​ក្នុ​ងកម្មពិធីស្តីពី «ការបណ្តុះបណ្តាល និងការពង្រឹងគុណភាពសេវាកម្មដឹកជញ្ជូនទេ​ស​ចរណ៍​រ៉ឺ​ម៉​​កកង់បី» ដោយវិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាចាត់ទុកជាមាសបៃតង និងជាវិស័យ​អាទិភាពមួយក្នុងចំណោម វិស័យអាទិភាពនានា ចូលរួមជម្រុញកំណើន និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច តាមរយៈការបង្កើតការងារ ការវិនិយោគ ការកាត់បន្ថយភាពក្រីក្រ ទ្រទ្រង់ការអភិវឌ្ឍហេដ្ឋា​រចនាសម្ព័ន្ធ​ពាក់ព័ន្ធ ចូលរួមការពារ និងអភិរក្ស សម្បតិ្តវប្បធម៌ និងធនធានធម្មជាតិរបស់ប្រទេសជាតិយ៉ាងសំខាន់ ហើយខេត្តព្រះសីហនុត្រូវបានរាជរដ្ឋាភិបាលកំណត់ជាគោលដៅសេដ្ឋកិច្ចគំរូពហុបំណងស្របតាមគោលនយោបាយអភិវឌ្ឍឧស្សាហកម្មឆ្នាំ២០១០-២០២៥ និងនៅក្នុងគោលនយោបាយ និងផែនការ​យុទ្ធ​សាស្រ្តអភិវឌ្ឍទេចរណ៍ជាតិផ្អែកលើសក្តានុពលដ៏វិសេសវិសាលនៃធនធានសេដ្ឋកិច្ច និងធនធាន​ធម្ម​ជា​តិ រួមមាន កំពង់ផែអន្តរជាតិ ឆ្នេរ និងកោះដ៏ស្រស់ស្អាត ឧទ្យានជាតិរាម ទឹកជ្រោះក្បាលឆាយ និង​ធន​ធាននៅបាតសមុទ្រជាដើមដែលផ្តល់សក្តានុពលយ៉ាងធំធេងសម្រាប់អភិវឌ្ឍទេសចរណ៍ ក៏ដូចជា​ទាក់​ទា​ញភ្ញៀវទេសចរឱ្យចូលមកទស្សនា និងសម្រាកកំសាន្តច្រើនជារៀងរាល់ឆ្នាំ ដោយឡែកការរា​លដា​​លនៃជំងឺកូវីដ១៩ នៅក្នុងពិភពលោកបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ង​ន់ធ្ងរដល់វិស័យទេសចរណ៍​ខេត្ត​ព្រះ​សីហនុ ក៏ដូចជាវិស័យទេសចរណ៍ និងសេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជាទាំងមូល។

 

ក្នុងនោះផងដែរឯកឧត្តម អភិបាលរងខេត្តបានបន្តទៀតថាដោយមានគោលនយោបាយដឹ​កនាំដ៏ត្រឹមត្រូ​វ​របស់​រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងជំនាញពាក់ព័ន្ធដែលបានគ្រាំទ្រយ៉ាងពេញទំហឹងទាំងផ្នែក​ហរិញ្ញ​វត្ថុ​ វិធានការនៃគ្រប់គ្រងការរាលដាលជំងឺកូវីដ១៩ ការសម្រួលលក្ខខណ្ឌ នៃកា​រធ្វើ​ដំណើ​រកា​របើ​កគោ​​ល​​​ដៅ និងសេវាកម្មទេសចរណ៍ទាំងអស់ឡើងវិញ រួមជាមួយនឹងការខិតខំប្រឹងប្រែងរបស់រដ្ឋបាលខេត្ត សមត្ថកិច្ចអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងមន្ទីរជំនាញពាក់ព័ន្ធ រួមទាំងវិស័យឯកជនក្នុងការពង្រឹងការ​អភិ​វឌ្ឍកែ​លម្អ ហេដ្ឋារចនាសម្ព័ន្ធ សន្តិសុខ និងសុវត្ថិភាព ការដឹកជញ្ជូន សណ្តាប់ធ្នាប់ បរិស្ថាន និង​អនាម័យ សាធារណៈ គុណភាពនៃសម្បទា និងសេវាកម្មតាមរយៈយុទ្ធនាការទីក្រុងស្អាត រមណីយដ្ឋា​ន​ស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អការរៀបចំនូវព្រឹត្តិការណ៍ទេសចរណ៍ និងកីឡាផ្សេងៗ រួមទាំងការផ្ស​ព្វ​​ផ្សាយគោលដៅទេសចរណ៍បានកាន់តែទូលំទូលាយ ហើយមានហេដ្ឋារចនាសម្ព័ន្ធល្អស្អាតមាន ផ្លូវ​គោក ផ្លូវទឹក ផ្លូវអាកាស ផ្លូវដែក មានផ្លូវល្បឿនលឿន និងដាក់ឱ្យដំណើរការឆាប់ៗនាពេលខាងមុខនេះ និងមានសណ្ឋាគារភោជនីយដ្ឋានលំដាប់អន្តរជាតិក្នុងការទទួលភ្ញៀវទេសចរណ៍ ដែលបានជម្រុញឱ្យ​មាន​កំណើនភ្ញៀវទេសចរកើនយ៉ាងខ្លាំង ជាពិសេសភ្ញៀវទេសចរក្នុងស្រុក៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ