ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ អញ្ជើញដឹកនាំក្រុមការងារចម្រុះ ចុះជួបប្រជាពលដ្ឋ និងត្រួតពិនិត្យស្ថានភាពជាក់ស្តែងដីតំបន់៣ ដែលប្រជាពលរដ្ឋបានអាស្រ័យផល ក្នុងភូមិសាស្ត្រស្រុកស្ទោង
August 05, 2022 អ្នកទស្សនា :

(រដ្ឋបាលខេត្តកំពង់ធំ)៖ នាព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដឹកនាំក្រុមការងារចម្រុះ ចុះជួបប្រជាពលរដ្ឋ និងត្រួតពិនិត្យស្ថានភាពជាក់ស្តែងដីតំបន់៣ ជុំវិញបឹងទន្លេសាប ដែលប្រជាពលរដ្ឋបានរស់នៅ និងអាស្រ័យផលនាពេលកន្លងមក ស្ថិតនៅក្នុងតំបន់បែកចាន និងភ្នំជីមុស ឃុំចំណាក្រោម ស្រុកស្ទោង ខេត្តកំពង់ធំ។

នាក្នុងឱកាសនោះដែរ ឯកឧត្តម ងួន រតនៈ ថ្លែងថា ការចុះមកជួបបងប្អូននៅពេលនេះ គឺអនុវត្តទៅតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តម្រូវឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ដែលមានដីជុំវិញបឹងទន្លេសាប បន្តចុះត្រួតពិនិត្យស្ថានភាពជាក់ស្តែងបន្ថែមទៀត ដើម្បីកែសម្រួលទិន្ន័យឲ្យច្បាស់លាស់ លើដីតំបន់៣ ដែលប្រជាពលរដ្ឋបានអាស្រ័យផល មានរយៈពេលចាប់ពី១០ឡើងទៅ ដើម្បីក្រុមការងាររៀបចំឯកសារ ស្នើសុំគោលការណ៍ពីប្រមុខរាជរដ្ឋាភិបាល កាត់ឆ្វៀលដីតំបន់៣នេះ ជូនបងប្អូនទៅតាមអ្វីដែលក្រុមការងារ បានចុះត្រួតពិនិត្យ និងវាយតម្លៃជាក់ស្តែង ដោយផ្អែកលើផែនទីអាកាស ដែលជាផែនទីគោលសម្រាប់មកផ្ទៀងផ្ទាត់បន្ថែមទៀត។

ទន្ទឹមនឹងនោះឯកឧត្តម អភិបាលខេត្តកំពង់ធំ បន្ថែមទៀតថា បើទោះបីដីនៅក្នុងតំបន់២ ឬតំបន់៣ ក៏ដោយ កន្លែងណាដែលនៅមានព្រៃ គឺមិនអនុញ្ញាតឱ្យធ្វើការកាប់ទន្ទ្រានបន្ថែមទៀតនោះទេ សូមបងប្អូនមេត្តាយោគយល់ និងអធ្យាស្រ័យទាំងអស់គ្នា។ ការធ្វើបែនេះ ក្នុងគោលបំណងរួមគ្នា អភិរក្ស និងអភិវឌ្ឍន៍បឹងទន្លេសាប ឱ្យធនធានជលផល និងជនធានធម្មជាតិ មានភាពល្អប្រសើរឡើងវិញ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ធំ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ