logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តតាកែវ នាំយកស្រូវពូជជិត ១៧តោន ផ្ដល់ជូនពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ចំនួន១៧០ គ្រួសារ នៅស្រុកគិរីវង់
42
30-October-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

តាកែវ៖ នៅរសៀលថ្ងៃសៅរ៍ ទី២៩ ខែតុលា ឆ្នាំ២០២២ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និង លោកជំទាវ ចាន់ ផលលឿន អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ បាននាំយកស្រូវពូជ ១៧០០០គីឡូក្រាម របស់ រាជរដ្ឋាភិបាលកម្ពុជា ចែកជូនបងប្អូនប្រជាកសិករ ១៧០គ្រួសារ ស្មើនឹង ១០១ហិកតា ដែលរងផលប៉ះពាល់ដោយសារគ្រោះទឹកជំនន់ នៅឃុំតាអូរ ស្រុកគិរីវង់។

ដែលពិធីនេះដែរក៏មានការអញ្ជើញចូលរួមដោយ លោក ម៉ម កាយ អភិបាលរងខេត្ត លោក គឹម សាវឿន អគ្គនាយករង អគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម លោកនាយករងរដ្ឋបាលសាលាខេត្ត លោក ញ៉ិប ស្រ៊ន ប្រធានមន្ទីរកសិកម្មខេត្ត លោក ថៃ លី ប្រធានការិយាល័យសុខភាពសត្វ និងផលិតកម្មសត្វ និងមន្រ្តីរាជការពាក់ព័ន្ធជាច្រើនរូបផងដែរ។

បន្ទាប់ពីបានស្ដាប់របាយការណ៍សង្ខេបរបស់ លោក ងួន ឌីណា អភិបាលស្រុកគិរីវង់ រួចមក ឯកឧត្ត អ៊ូច ភា អភិបាលខេត្តតាកែវ បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជា នាយករដ្ឋមន្ត្រី បានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់កាលៈទេសៈ គ្រប់ស្ថានភាព ពិសេស អំឡុងពេលជួប គ្រោះទឹកជំនន់នេះ បានគិតគូរពីការបង្ករបង្កើនផលដំណាំកសិកម្ម ដើម្បីស្តារឡើងវិញ។

ឯកឧត្តម បានបញ្ជាក់ថា ការផ្ដល់គ្រាប់ពូជស្រូវនេះ ជាជំហានដំបូង គឺដោះស្រាយជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតជាចម្បង និងបន្តចែកជូនប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ ឲ្យបាន គ្រប់ៗគ្នា និងទាន់ពេលវេលា ។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា ការបន្តផ្ដល់ជូនពូជស្រូវនេះ គឺជាការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្ដេចតែងបានគិតគូរ និងបានឧបត្ថម្ភគាំទ្រជាបន្តបន្ទាប់ ដល់បងប្អូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ គ្រួសាររងគ្រោះ និងងាយរងគ្រោះ បន្ទាប់ពីគ្រោះទឹកជំនន់នេះ។ បន្ថែមពីនេះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានសំណូមពរ និងណែនាំដល់ប្រជាកសិករទាំងអស់ សូមយកពូជស្រូវទាំងនេះទៅបង្កបង្កើនផល ក្នុងការស្ដារឡើងវិញ ដើម្បីជួយដល់ជីវភាពរស់នៅរបស់បងប្អូន។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា បានអំពាវនាវបងប្អូនប្រជាពលរដ្ឋទាំងអស់ ក្រៅពីការធ្វើកសិកម្មដំណាំស្រូវ គឺត្រូវដាំដំណាំ បន្លែបង្ការបន្ថែមនៅផ្ទៃដីក្បែរៗភូមិដ្ឋាន ដោយប្រើប្រាស់ជីធម្មជាតិ ដែលមានស្រាប់នៅក្នុងភូមិ ដើម្បីរួមចំណែកបង្កើនជីវភាពរបស់ខ្លួន និងកាត់បន្ថយការចំណាយ៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ