logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម ថង  សាវុន អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកទន្លេស្រែពក និងពិនិត្យហេដ្ឋារចនាសម្ព័ន្ធ ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀង នៅស្រុកកោះញែក
52
15-August-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

(មណ្ឌលគិរី)៖ នាថ្ងៃសៅរ៍ ទី១៣ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ថង  សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី អមដំណើរដោយលោក ឈឹម កាន  អភិបាលរងខេត្ត រួមទាំងមន្ទីរពាក់ព័ន្ធ សាខាកាកបាទក្រហមកម្ពុជាខេត្ត អាជ្ញារធរស្រុក បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកទន្លេស្រែពក និងហេដ្ឋារចនាសម្ព័ន្ធនានា ដែលរងការខូចខាតដោយសារទឹកភ្លៀងនាពេលកន្លងមក។

ឯកឧត្តម អភិបាលខេត្ត បានឱ្យដឹងថា  កន្លងមកនៅខេត្តមណ្ឌលគិរី មានភ្លៀងធ្លាក់ជាប់ៗគ្នា បណ្តាលឱ្យហេដ្ឋារចនាសម្ព័ន្ធ ដំណាំ និងផ្ទះសម្បែងមួយចំនួន នៅតាមបណ្តាស្រុក/ឃុំ ក្នុងខេត្ត មានការជន់លិចដោយជំនន់ទឹកភ្លៀង តែមិនបណ្តាលឱ្យមានការប៉ះពាល់ធ្ងន់ធ្ងរនោះឡើយ។ ក្នុងការចុះពិនិត្យស្ពានជីមាត ១កន្លែង ដែលបាក់ស្រុតក្បាលស្ពាន ក្នុងភូមិណងបួ ឃុំណងឃីលិក ស្រុកកោះញែក ឯកឧត្តម អភិបាលខេត្ត បានជំរុញឱ្យមន្រ្តីជំនាញ និងអាជ្ញារធរស្រុក ចុះពិនិត្យ និងរៀបចំជួសជុលក្បាលស្ពាន ដែលបាក់ស្រុតនោះ ជាបណ្តោះអាសន្ន ដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរទៅមកបាន។ ម្យ៉ាងទៀត ក៏សូមឱ្យមន្រ្តីជំនាញ នៃមន្ទីសាធារណៈការ និងដឹកជញ្ចូនខេត្ត ត្រូវរៀបចំលើកផែនការ ដើម្បីសាងសង់ស្ពានបាឡេនេះ ទៅជាស្ពានបេតុងវិញ ដើម្បីឱ្យមានភាពរឹងមាំ និងប្រើប្រាស់បានយូរអង្វែង។ 

ទន្ទឹមនឹងនោះដែរ ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ត្រូវបន្តខិតខំត្រៀមបង្ការការពារនូវគ្រោះមហន្តរាយផ្សេងៗជាយថាហេតុ ក្នុងករណីដែលប្រជាពលរដ្ឋរស់នៅតាមដងទន្លេរស្រែពក និងទឹកអូរច្បារ មានការកើនឡើងដោយជំនន់ទឹកភ្លៀង។ បន្ថែមពីនេះ ឯកឧត្តម ថង សាវុន អភិបាលខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះអាកាសធាតុនារដូវវស្សានេះ ជាពិសេស ត្រូវចូលរួមថែទាំសុខភាពឱ្យបានល្អ តាមរយៈការរស់នៅស្អាត ហូបស្អាត ផឹកស្អាត និងបន្តចូលរួមអនុវត្តនូវវិធានការ ៣កុំ ៣ការពារ របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ដើម្បីបង្កាទប់ស្កាត់ជំងឺកូវីដ១៩៕

ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ