logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តព្រះសីហនុ អញ្ជើញចូលរួមកិច្ចប្រជុំរវាងគ​ណ:កម្មការទទួលបន្ទុកកិច្ចការស្ត្រី និងកុមារ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត និង​សមាជិកាក្រុមប្រឹក្សារាជធានីខេត្ត
77
16-August-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ និង​ឯកឧត្តម ម៉ម សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត អញ្ជើញចូលរួមកិច្ចប្រជុំរវាងគ​ណ:កម្មការទទួលបន្ទុកកិច្ចការស្ត្រី និងកុមារ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត និង​សមា​ជិកា​ក្រុមប្រឹក្សារាជធានីខេត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំសមាគមជាតិក្រុមប្រឹក្សារាជធានីខេត្ត សមា​ជិកគណៈកម្មការទទួល បន្ទុកស្ត្រីនិងកុមារ ប្រធាន គ.ក.ស.ក រាជធានី ខេត្ត២៥ តំណាង​ក្រសួង​មហា​ផ្ទៃ តំណាងក្រសួងកិច្ចការនារី ថ្នាក់ដឹកនាំសម្ព័ន្ធភាពជាតិក្រុមប្រឹក្សាថ្នាក់មូលដ្ឋានសរុប១៣៨​នាក់។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមស្វា​គមន៍​កិច្ចប្រជុំរវាងគណៈ កម្មការទទួលបន្ទុកកិច្ចការស្ត្រី និងកុមារជាមួយសមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត។ យោងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ មាត្រា៣៩ និង ៤២ បាន​កំណត់ថា  គោលបំណ ងសម្រាប់អភិវឌ្ឍនៅក្នុងដែនសមត្ថកិច្ចរបស់ក្រុមប្រឹក្សា ផ្តោតទៅលើតម្រូវការ អភិវឌ្ឍសំខាន់ៗជាអាទិ៍ ការកាត់បន្ថយភាពក្រីក្រ និងការឆ្លើយតបទៅតម្រូវការផ្សេងៗរបស់ស្ត្រី បុរស យុវវ័យ កុមារ ក្រុមជនងាយរងគ្រោះ រួមទាំងជនក្រីក្រ ជនជាតិដើមភាគតិច ហើយក្រុមប្រឹក្សាត្រូវចា​ត់​ចែងកិច្ចការហិរញ្ញវត្ថុសាធារណៈ ដើម្បីជំរុញដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ។

 

គណៈកម្មាធិការពិគ្រោះយោបល់ កិច្ច ការស្ដ្រី និងកុមារ (គ.ក.ស.ក) មានសិទ្ធិផ្ដល់យោបល់ និងលើក​អនុសា​សន៍ជូនក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត និង គណៈកម្មាធិការដទៃទៀត លើបញ្ហាពា​ក់​ព័ន្ធ​នឹង សមភាព យេនឌ័រ បញ្ហាស្ដ្រី យុវវ័យ និងកុមារ ដែលស្ថិតនៅក្នុងអំណាចមុខងារ និង ភារកិច្ចរបស់​ក្រុមប្រឹក្សាខេត្តជាក់ស្តែងគណៈកម្មាធិការពិគ្រោះយោបល់ កិច្ចការស្ដ្រី និងកុមារខេត្តបានធ្វើ​សកម្ម​ភាព​​លេចធ្លោជា អាទិដូចជា៖

ក្រុមការងារបានចុះសួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភាគ សម្ភារ និងថ​​វិកាឧ​បត្ថម្ភ​ជូន​​ប្រ​ជា​ពលរដ្ឋ​ក្រីក្រ ជនចាស់ជរា ស្រ្តីមេម៉ាយគ្មានទីពឹង ជន រងគ្រោះដោយគ្រោះធម្មជាតិ និងហា​និ​ភ័យផ្សេងៗ គ្រួសារផ្ទុកមេរោគអេដស៍ កុមារកំព្រា ទុរគតជន ជនអាណាថា ជនមានពិការភាព និងជន​ងា​​យរ​ងគ្រោះនៅតាមក្រុង-ស្រុកទាំង៥ ទូទាំងខេត្ត។

ក្រុមការងារចូលរួមអប់រំ ផ្សព្វផ្សាយទប់ស្តាត់លុបបំបាត់អំពើហិង្សាក្នុងគ្រួសារ ការជួញដូរផ្លូវភេទ កម្លាំង​ពលកម្ម​លើស្រ្តី និងកុមារ។ចូលរួមជម្រុញ ការផ្តល់សេវាសុខាភិបាលរួមមាន ការពិនិត្យផ្ទៃពោះ សេវា​សម្រាលកូន(ដោយធម្មជាតិ និងវះកាត់)ការពិនិត្យនិងព្យាបាលជំងឺកាមរោគ ការផ្តល់ថ្នំាពន្យាជំងឺ​អេដស៍ ផ្តល់ថ្នាំគ្រាប់ជីវជាតិ Aនិងការចាក់វ៉ាក់សំាងការពារជំងឺកូវីដ-១៩។ គណៈកម្មាធិការពិគ្រោះ​យោ​បល់កិច្ច​ការ​ស្ដ្រី និងកុមារខេត្តអនុវត្តផ្ទាល់លើសកម្មភាពសេវាសង្គមមូលដ្ឋានរួមមាន៖ ការងារអប់រំម​ត្តេ​យ្យ​​ស​ហ​គមន៍ ការងារសុខភាពសាធារណៈអាហារូបត្ថម្ភ គោលនយោបាយគាំពារសង្គម ទឹកស្អាត សម​ភា​ព​យេនឌ័រជាដើម ។

ឯកឧត្តម ម៉ម សារិន ប្រធានសមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្តមានប្រសាសន៍បើកកិច្ចប្រជុំថា សមា​គមជាតិក្រុមប្រឹក្សារាជធានី ខេត្ត បានបង្កើតឡើងក្នុងឆ្នាំ២០១៣ ក្នុងគោលបំណងលើ​កក​ម្ពស់​ឋានៈ អភិវឌ្ឍសមត្ថភាពដល់ក្រុមប្រឹក្សារាជធានី ខេត្ត។ សមាគមជាតិនៅឆ្នាំ២០១៧ បង្កើតគណៈ​កម្ម​ការចំ​នួនបី៖ទី១.គណៈកម្មការអភិវឌ្ឍន៍សមត្ថភាព។ទី២.គណៈកម្មការទទួលបន្ទុកកិច្ចការស្រ្តី និង កុមារ។ ទី៣.គណៈកម្មការទំនាក់ទំនងសាធារណៈ ដែលមានតួនាទីភារកិច្ចឆ្លុះបញ្ចាំងអំពីសមិទ្ធផលកា រងារ ចែករំលែកបទពិសោធន៍ល្អៗ និងលើកឡើងពីបញ្ហាប្រឈម ដើម្បីកំណត់ជាអនុសាសន៍សម្រាប់ ស្វែងរកដំណោះស្រាយ និងការអន្តរាគមពីក្រសួង ស្ថាប័នពាក់ព័ន្ធ និងរៀបចំទស្សនកិច្ចសម្រាប់អ្នក ចូលរួមស្វែងយល់អំពីកិច្ចការអភិវឌ្ឍរបស់ខេត្តព្រះសីហនុ ដែលជាប៉ូលសេដ្ឋកិច្ចដ៏មាន សក្តានុពល របស់កម្ពុជា។

គណៈកម្មការទទួលបន្ទុកកិច្ចការស្រ្តី និងកុមារ បង្កើតឡើងក្នុងគោលបំណងផ្តល់យោបល់ និងជួយកា រងារបច្ចេកទេសពាក់ព័ន្ធនឹងការងារស្រ្តី និងកុមារ របស់សមាគមជាតិក្រុមប្រឹក្សារាជធានី ខេត្ត។ គណៈកម្មការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ មានសិទ្ធិផ្តល់យោបល់ និងលើកអនុសាសន៍ ជូនក្រុមប្រឹក្សាខេត្ត គណៈអភិបាល និងគណៈកម្មាធិការដទៃ ទៀតរបស់ក្រុមប្រឹក្សាលើបញ្ហា ពាក់ព័ន្ធនឹងសមាភាពយេនឌ័រ បញ្ហាស្រ្តី និងកុមារនៅក្នុងអំណាចមុខងារ និងភារកិច្ចរបស់ក្រុមប្រឹក្សា (មាត្រា១២៨ នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ)។“ការលើកកម្ពស់ ស្រ្តី ក្នុងវិស័យនយោបាយ និងមុខងារសាធារណៈ” គឺជាអាទិភាពមួយក្នុង ចំណោមអាទិភាពនានា ដែល រាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ និងលើកកម្ពស់ ដើម្បីជម្រុញការអនុវត្តលទ្ធិប្រជាធិបតេយ្យ និង អភិបាលកិច្ចល្អនៅកម្ពុជា៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ