logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល អញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យវឌ្ឍនភាព នៃការដោះស្រាយបញ្ហាទឹកស្អាត ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ និងស្រុកស្អាង
38
25-August-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យវឌ្ឍនភាព នៃការដោះស្រាយបញ្ហាទឹកស្អាត ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ និងស្រុកស្អាង ខេត្តកណ្ដាល ជាមួយប្រជាពលរដ្ឋទាំង ៧៣គ្រួសារ ដែលបានជួបការលំបាកក្នុងការប្រើប្រាស់ទឹកស្អាត ស្ថិតនៅឃុំព្រែកគយ ឃុំទឹកវិល ឃុំស្អាងភ្នំ ស្រុកស្អាង និងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ បន្ទាប់ពីបានប្រជុំដោះស្រាយ នឹងដាក់ផែនការឱ្យអាជ្ញាធរក្រុងតាខ្មៅ ស្រុកស្អាង អង្គភាពពាក់ព័ន្ធ និងក្រុមហ៊ុនតភ្ជាប់ទឹកស្អាតជូនប្រជាពលរដ្ឋទាំង ៧៣គ្រួសារ កាលពីថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២២កន្លងមកនេះ។

ឯកឧត្តម គង់ សោភ័ណ្ឌ បានមានប្រសាសន៍ថា ការដោះស្រាយបញ្ហាទឹកស្អាត ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ និងស្រុកស្អាង គឺជាផ្នែកមួយយ៉ាងសំខាន់ ដែលមិនអាចខ្វះ បាន ក្នុង កា រគិតគូរពីសុខមាលភាព ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលក្នុងមូលដ្ឋាន។

សូមបញ្ជាក់ថា កិច្ចប្រជុំនេះមានគោលដៅដើម្បីឲ្យរដ្ឋបាលដែនដី មន្ទីរជំនាញពាក់ព័ន្ធ ក្នុងការខិតខំរួមគ្នា ការប្ដូរឥរិយាបថ និងវិធីធ្វើសកម្មភាព ក្នុងការផ្ដល់សេវាសាធារណៈប្រកបដោយសមធម៌ និងបរិយាប័ន្ន ជាពិសេសេវាផ្គត់ផ្គង់ទឹកស្អាតប្រកបដោយផាសុខភាពជូនប្រជាពលរដ្ឋស្របតាមសង្គមកំពុងអភិវឌ្ឍ ដើម្បីនិរន្តរភាព និងការអភិវឌ្ឍសង្គមជាតិ ឈានឆ្ពោះទៅរកការអភិវឌ្ឍស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដែលកំណត់ជាអាទិភាពគឺ ទឹក ផ្លូវ ភ្លើង និងមនុស្ស ក្នុងគោលបំណងពង្រឹងនូវអភិបាលកិច្ចល្អ ការលើកកម្ពស់ប្រសិទ្ធភាពការងារ និងគុណភាពជីវិតរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ជាលទ្ធផលក្នុងរយៈពេល ២០ ថ្ងៃកន្លងមកនេះ អាជ្ញាធរក្រុង ស្រុក អ្នកពាក់ព័ន្ធ ក្រុមហ៊ុន និងប្រជាពលរដ្ឋ បានសហការគ្នាបានយ៉ាងល្អ ក្នុងការតភ្ជាប់បណ្តាញទឹកសម្រាប់ផ្គត់ផ្គង់ជូនប្រជាពលរដ្ឋប្រើប្រាស់។ រហូតមកដល់ពេលនេះ ប្រជាពលរដ្ឋទាំង ៧៣គ្រួសារ ដែលរស់នៅ ឃុំព្រែកគយ ឃុំទឹកវិល ឃុំស្អាងភ្នំ ស្រុកស្អាង និងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ មានទឹកស្អាតសម្រាប់ប្រើប្រាស់គ្រប់គ្រាន់ហើយ៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ