logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋមកបំពេញព័ត៌មានធ្វើប័ណ្ណកម្មសិទ្ធ នៅតំបន់បញ្ចប់ទំនាស់
32
16-August-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ប៉ាន់ ខែមប៊ុនថន នាយករងខុទ្ទការល័យ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា, ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងក្រុមការងារ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ មកបំពេញព័ត៌មានធ្វើប័ណ្ណកម្មសិទ្ធ (ប្លង់រឹង) នៅតំបន់បញ្ចប់ទំនាស់។

សូមបញ្ជាក់ថា ប្រជាពលរដ្ឋច្រើនគ្រួសារ នៅភូមិបឹងជ្រុកតេជោឈ្នះឈ្នះ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ បានសប្បាយរីករាយ និងរួសរាន់សស្រាក់សស្រាំ នាំយកឯកសារបញ្ជាក់អត្តញ្ញាណផ្សេងៗ មកបង្ហាញដល់មន្រ្តីសុរិយោដី ដើម្បីបំពេញព័ត៌មានធ្វើប័ណ្ណកម្មសិទ្ធ (ប្លង់រឹង) ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

សូមជម្រាបជូនដែរ មុននឹងឈានដល់ចំណុចនេះ ក្រុមការងារបញ្ចប់វិវាទដីធ្លី ក្រោមគោលនយោបាយឈ្នះឈ្នះ ដឹកនាំដោយឯកឧត្តម ប៉ាន់ ខែមប៊ុនថន នាយករងខុទ្ទការល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា សហការជាមួយគណៈកម្មការខេត្តដោះស្រាយដីធ្លី បានបញ្ចប់ទាំងស្រុងនូវវិវាទដីធ្លីនេះ និងនាំមកនូវការអភិវឌ្ឍន៍ជាក់ស្តែងនៅទីតាំងតែម្តង៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ