logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្តម វ៉ា ថន អភិបាលខេត្តក្រចេះ អញ្ជើញចូលរួមពិធីប្រកាសតែងតាំងអភិបាល​រង នៃគណៈ​អភិបាល​​ខេ​ត្ត​ក្រចេះ
376
24-August-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃពុធ ១២ ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត និង​ឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ អញ្ជើញចូលរួមពិធីប្រកាសតែងតាំង អភិបាល​រង នៃគណៈ​អភិបាល​ខេ​ត្ត​ក្រចេះ ក្រោមអធិបតីភាពឯកឧត្តម អ៊ុត សំអន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ព​ស់ស​ម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដោ​យ​មាន​ការចូលរួមពីថ្នាក់ដឹកនាំក្រសួង ខេត្ត មន្ទីរអង្គភាពជុំវិញខេត្តនិងមន្ត្រីខេត្តសរុបប្រមាណ៣០០​នាក់ ។

សូមបញ្ជាក់ការប្រកាសតែងតាំងថ្មីគណៈអភិបាលរងខេត្តក្រចេះចំនួន៤រូប និងប្រកាសផ្ទេរភារៈ កិច្ច ចំនួន១រូប ក្នុងនោះ

១-លោក ហង់ ចាន់ឌី ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៥ ជាអភិបាលរងខេត្ត

២- លោក ហេង សុថា ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរងខេត្ត

៣- លោក សួស សេរីសួស្ដី ឋានន្តរស័ក្តិវរមន្ត្រី ថ្នាក់លេខ១ ជាអភិបាលរងខេត្ត

៤- លោក សុខព្រី ហាណេះ ឋានន្តរស័ក្ដិគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ៤ នៃក្របខ័ណ្ឌគ្រូ បង្រៀន​កម្រិតឧត្តម ក្រសួងអប់រំ យុវជន និងកីឡា ជាអភិបាលរងខេត្ត

៥- លោក ដួង ពៅ ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ ផ្ទេរភារកិច្ចពីអភិបាលរង នៃគណៈអភិបាល​ខេត្តស្ទឹងត្រែង ទៅជាអភិបាលរងនៃគណៈអភិបាលខេត្តក្រចេះ ៕

ប្រភព៖ រដ្ឋបាលខេត្តក្រចេះ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ