logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរីចំនួន ៥រូប
610
25-August-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

មណ្ឌលគិរី៖ នារសៀលថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២ រដ្ឋបាលខេត្តមណ្ឌលគិរី បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពឯកឧត្តម ងី ច័ន្ទ្រផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ឯកឧត្តម ចាន់ យឿន អ្នកតំណាងរាស្រ្ត មណ្ឌល ខេត្តមណ្ឌលគិរី ឯកឧត្តម ណយ ស្រូន សមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៨ ឯកឧត្តម លី សាមិ សមាជិកក្រុមប្រឹក្សាខេត្ត រួមទាំងលោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុកទាំង០៥ ក្នុងខេត្ត មេឃុំ/ចៅសង្កាត់ជាច្រើនរូបដែលប្រព្រឹត្តទៅនៅសាលាខេត្តមណ្ឌលគិរី។

សូមបញ្ជាក់ថា អភិបាលរងខេត្តមណ្ឌលគិរី ដែលទើបទទួលតំណែងថ្មីនាពេលនេះរួមមាន៖ ១. លោក នួន សារ៉ន អតីត អភិបាលស្រុកកែវសីមា ២. លោក សាន់ ដារិទ្ឋិ អតីតប្រធានមន្ទីររ៉ែ និងថាមពលខេត្តមណ្ឌលគិរី ៣. លោក ស៊ន សារុន អតីតនាយករដ្ឋបាលសាលាខេត្តមណ្ឌលគិរី ៤. លោក ចាន់ រតនា អតីត នាយករងរដ្ឋបាលសាលាខេត្តមណ្ឌលគិរី និង៥. លោក ងិន សុវិមាន ប្រធានមន្ទីរទេសចរណ៍ខេត្តមណ្ឌលគិរី៕

ប្រភព៖ រដ្ឋបាលខេត្តមណ្ឌលគិរី

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2026 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ