រដ្ឋបាលខេត្តស្ទឹងត្រែង អញ្ជើញជាអធិបតីក្នុងរៀបចំពិធីប្រកាសទទួលស្គាល់ និងបំពាក់កន្សែងដល់យុវជនស្ម័គ្រចិត្ត​ សាខាកាកបាទក្រហមកម្ពុជាខេត្ត
September 23, 2022 អ្នកទស្សនា :

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២២ ខែកញ្ញា ឆ្នាំ២០២២នេះ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តស្ទឹងត្រែង បានអញ្ជើញជាអធិបតីក្នុងពិធីអបអរទិវាពិភពលោកសង្គ្រោះបឋមក្រោមប្រធានបទ”រៀនវិជ្ជាសង្គ្រោះបឋមពេញមួយជីវិត" និងពិធីប្រកាសទទួលស្គាល់ និង បំពាក់កន្សែងដល់យុវជនស្ម័គ្រចិត្តសាខាកាកបាទក្រហម ចំនួន ៥៨ នាក់។

ដោយមានការចូលរួមពី លោក លោកស្រី ដែលជា សមាជិក សមាជិកា គណៈកម្មាធិការសាខាកាក​បាទ​ក្រហមកម្ពុជាខេត្ត ជាច្រើនរូបផងដែរ។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តម ស្វាយ សំអ៊ាង បានមានប្រសាសន៍លើកឡើងថា÷ កាកបាទក្រហមកម្ពុជា ជាសមាគមជាតិតែមួយគត់ក្នុងប្រទេសជាជំនួយការឲ្យអាជ្ញាធរសាធារណៈលើវិស័យមនុស្សធម៌។ ដោយក្នុងនោះ ឯកឧត្តម ស្វាយ សំអ៊ាង បានបញ្ជាក់បន្ថែមថា÷ យុវជនកាកបាទក្រហមកម្ពុជា គឺជាអ្នកស្ម័គ្រចិត្តវ័យក្មេង ដែលជាកម្លាំងស្នូលមួយដ៏មានសារៈសំខាន់និងសកម្មបំផុត ក្នុងការចូលរួមសកម្មភា​ព​មនុស្សធម៌ ទាំងក្នុងសាលានិងសហគមន៍, ធ្វើជាគំរូល្អក្នុងការធ្វើការងារជាក្រុមចេះសាមគ្គីភាព ឯកភាព​ផ្ទៃក្នុង។

ជាមួយគ្នានោះដែរ ឯកឧត្តម ស្វាយ សំអ៊ាង ក៏បានលើនូវពីតួនាទីភារកិច្ចដល់ប្អូនៗក្នុងការចូលរួមការងា​​រសង្គម ក្នុងនាមតំណាងឲ្យយុវជនកាកបាទ ក្រហមកម្ពុជា គ្រប់ស្រទាប់យុវវ័យ និង ជាទំពាំងស្នងឫស្សី ជាអ្នកបន្តវេនក្នុងសកម្មភាពមនុស្សធម៌ ត្រូវគោរពវិន័យសាលា និងខិតខំរៀនសូត្រឲ្យបានពូកែ ធ្វើជាគំរូល្អគ្រប់សម្មភាពក្នុងស្រទាប់យុវវ័យ ក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អក្នុងសង្គម ព្រម ទាំងចូលរួម ក្នុងការផ្សព្វផ្សាយពីគោលការណ៍គ្រឹះរបស់ចលនាអន្តរជាតិកាកបាទក្រហមអឌ្ឍចន្ទក្រហមនៅក្នុងសាលា និង សហគមន៍ ក្នុងសកម្មភាពមនុស្សធម៌ ទាំងក្នុងសាលា និង សហគមន៍របស់ខ្លួន និងចាកជៀសឲ្យឆ្ងាយពីគ្រឿងញៀន និង ត្រូវចេះគោរពច្បាប់ចរាចរណ៍ផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ