អភិបាលខេត្តព្រះសីហនុ អនុញ្ញាតឱ្យអគ្គកុងស៊ុលនៃសាធារណរដ្ឋសង្គមនិយមវៀត​ណាម​ប្រចាំ​ខេត្តព្រះសីហនុ អញ្ជើញចូលជួបសំដែងការគួរសម និងជម្រាបលា
September 29, 2022 អ្នកទស្សនា :

ព្រឹកថ្ងៃពុធ ទី២៨ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តម វូ ង៉ុកលី អគ្គកុងស៊ុលវៀតណាម នៃសាធារណ រដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តព្រះសីហនុ អញ្ជើញចូលជួបសំដែងការគួរសម និងជម្រាបលា ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៃការបំពេញបេសកកម្មការទូត បញ្ចប់អាណត្តិរបស់ឯកឧត្តមរយៈពេល៣ឆ្នាំ នៅខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ស្វាគមន៍ឯកឧត្តម និងសហការី ក្នុងគោលបំណង ចូលជួបជម្រាបលានៃការបំពេញបេសកកម្មការទូតរបស់ឯកឧត្តមនៅខេត្តព្រះសីហនុ ពិតណា​ស់​ពេលវេលាដែលឯកឧត្តមមកកាន់ខេត្តព្រះសីហនុ យើងមិនបានជួបញឹកញាប់ដោយសារតែវិបត្តិកូ​វីដ១៩ ក៏ប៉ុន្តែយើងបានធ្វើការរួមគ្នាជាច្រើនដូចជា សន្តិសុខ សេដ្ឋកិច្ច ការងារអភិវឌ្ឍ និងការងារ​រុករកឥដ្ឋធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនៅលើទឹកដីខេត្តព្រះសីហនុ ការជួសជុលស្តុបកម្ពុជា វៀត​ណាម ត្រូវបានជិតរួចរាល់។ ម្យ៉ាងទៀតការបង្ក្រាបអំពើរជួញដូរមនុស្ស ជួញដូរកម្លាំងពលកម្ម​នៅ​ខេត្ត​ព្រះសីហហនុ ក្នុងកិច្ចប្រតិបត្តិការថ្មីៗនេះដោយមានការសហការល្អពីមន្ត្រីកុងស៊ុលវៀតណាម ដែល​មានពលរដ្ឋវៀតណាមឆ្លងដែនចូលមកខេត្តព្រះសីហនុដោយខុសច្បាប់ និងបានបញ្ជូនពួក​គេត្រ​ឡ​​ប់​ទៅវិញបានល្អ។

 ដោយមានការគាំទ្រពីកម្លាំងថ្នាក់ជាតិ និងកម្លាំងរបស់ខេត្ត និងបិទបញ្ចប់អំពើល្បែងស៊ីសងខុសច្បាប់ កិច្ចការនេះក្នុងអាណត្តិកុងស៊ុលរបស់ឯកឧត្តមបានធ្វើកិច្ចការបានល្អ ហើយកុងស៊ុលថ្មី និងបន្តកិច្ច​កា​រនេះ​​កាន់តែល្អប្រសើរថែមទៀតនឹងបន្តកិច្ចសហការរវាងកុងស៊ុ​លវៀតណាមប្រចាំខេ​ត្តព្រះ​សីហនុ​។​

ឯកឧត្តមជឿជាក់ថា មានកិច្ចការជាច្រើនទៀតដែលយើ​ងរួមគ្នាដោះ​​ស្រា​យប្រ​កបដោ​យសុខដុមរមនា សង្ឃឹមថា ឯកឧត្តមនិងត្រឡប់ទៅវិញទទួលភារកិច្ចថ្មី នៅតែ​មានទំនាក់ទំនងការងារព្រំដែនបន្តទៀត។ ក្នុងនាមគណបក្សប្រជាជន រដ្ឋបាលខេត្ត និងតំណាងឱ្យមន្ត្រីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំ​ងប្រដា​ប់​អាវុធ សូមឯកឧត្តមបំពេញភារកិច្ចថ្មីៗបន្ថែមទៀត។

ឯកឧត្តម វូ ង៉ុកលី បានជម្រាបជូនអាណត្តិ ៣ឆ្នាំរបស់ឯកឧត្តមនៅខេត្តព្រះសីហនុ បានបំពេញ​ការងា​​រនៅ​ខេត្តព្រះសីហនុ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ ខេត្តកែប និងខេត្តកំពត ដោយមានកា​​រគាំទ្រពី​អា​ជ្ញាធ​រក​ម្ពុ​ជា និងការគាំទ្រពីប្រជាពលរដ្ឋកម្ពុជារយៈពេល៣ឆ្នាំកន្លងមកនេះ​ធ្វើឱ្យបេសកកម្មរបស់ឯ​កឧត្ត​មទ​ទួលបានលទ្ធផលជាទីមោទនៈភាព។ ហើយការងារដែលឯកឧត្តមអភិបាលខេត្ត បានដោះស្រា​យប​ញ្ហាប្រ​ឈមបានទាន់ពេលវេលា និងបានមើលឃើញការគាំទ្រឧបត្ថម្ភសម្រេចភារកិច្ចបានជោគជ័យ។

ក្នុង​បេសកកម្មនៅខេត្តព្រះសីហនុ ខ្ញុំមើលឃើញពីការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំ​ឯកឧត្តមអភិបាលខេត្ត ហើយថ្មីៗនេះការបង្ក្រាបល្បែងស៊ីសងខុសច្បាប់នៅខេត្តព្រះសីហនុ សូមជ​ម្រាបថា អាជ្ញាធរប្រទេសវៀតណាមកំពុងផ្សព្វផ្សាយដល់ពលករដែលចង់រកការងារនៅក្រៅបរទេស  ត្រូវធ្វើតាមច្បាប់របស់ប្រទេសនីមួយៗ។

ឯកឧត្តម បានបញ្ជាក់ថា  ឯកឧត្តម និងសហការីបា​នខិ​តខំបង្ក្រា​បការជួញដូរមនុស្ស ការជួញ​ដូរក​ម្លាំង​ព​​ល​កម្ម ការជួញដូរផ្លូវភេទ សូមថ្លែងអំណរគុណឯកឧត្តម និងកងកម្លាំងប្រដាប់អាវុធ ដែលបានជួ​​យ​សង្គ្រោះកម្មករវៀតណាមឱ្យបានវិលត្រឡប់ទៅស្រុកកំណើតវិញ។ ហើយក្នុងបេសកម្មនៅកម្ពុជា មាន​ទំនា​ក់ទំនងកិច្ចសហការល្អ ទោះបីក្នុងប្រទេសទាំងពីរជួបផលលំបាកដោយសារវិបត្តិកូវីដ១៩  ក៏ដោយ​ប្រទេសទាំងពីរនៅតែមានកិច្ចសហការល្អ ក្រោយពីកូវីដធូរស្រាលមានក្រុមហ៊ុនវៀតណាម ចង់ម​កធ្វើ​កា​​រវិនិយោគនៅខេត្តព្រះសីហនុ។ ឯកឧត្តមសង្ឃឹមជឿជាក់ថា ខេត្តជាប់ព្រំដែនប្រទេសទាំងពីរ និងមា​នកិច្ចស​ហប្រតិបត្តិការ ចំណងមិត្តភាព សាមគ្គីភាពកាន់តែល្អប្រសើរនៅពេលខាងមុខ ពិសេសរវាង​ប្រ​ជាជន និងអាជ្ញាធរប្រទេសទាំងពីរកាន់តែមានភាពស្និតស្នាលបន្ថែមទៀត៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ