logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកោះកុង សហការជាមួយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) រៀបចំសិក្ខាសាលា ស្តីពីការណែនាំ អំពីហេដ្ឋារចនាសម្ព័ន ជលផលធន់នឹងគ្រោះមហន្តរាយ
34
03-November-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

សិក្ខាសាលា ស្តីពីការណែនាំ អំពីហេដ្ឋារចនាសម្ព័នជលផលធន់នឹងគ្រោះមហន្តរាយ

នាថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ រដ្ឋបាលខេត្តកោះកុង សហការជាមួយរដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងធនាគារអភិវឌ្ឍន៍អាស៊ី(ADB) រៀបចំសិក្ខាសាលា ស្តីពីការណែនាំ អំពីហេដ្ឋារចនាសម្ព័ន ជលផលធន់នឹងគ្រោះមហន្តរាយ ដែលជាផ្នែកមួយនៃការអនុវត្តគម្រោង “ជលផលតំបន់ឆ្នេរ និងសមុទ្រ ប្រកបដោយចីរភាព” ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ថ្ងៃទី៣-៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសណ្ឋាគារអាស៊ាន ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។ 

លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងលោកជំទាវអភិបាលខេត្ត បានអញ្ជើញចូលរួម ជាគណៈអធិបតី និងបានថ្លែងនូវសុន្ទករថាស្វាគមន៍ ដោយបានរំលេច ជាទិដ្ឋភាពរួម ជលផលសមុទ្រលើពិភពលោក រួមទាំងប្រទេសកម្ពុជាផងដែរ ប្រឈមនឹងការគំរាមគំហែង ជាច្រើនលើប្រព័ន្ធអេកូឡូស៊ី ដោយសារបម្រែបម្រួលអាកាសធាតុ រួមមាន ការកើនឡើងកម្រិតកម្ពស់ទឹកសមុទ្រ ការកើនឡើងសីតុណ្ហភាពទឹកសមុទ្រ ការកើននៃព្យុះកំបុតត្បូង និងព្រឹត្តិការណ៍មហន្តរាយ អាកាសធាតុធ្ងន់ធ្ងរនានា។

ដោយឡែកជាទិដ្ឋភាពបុគ្គល លោកស្រីអភិបាលរងខេត្ត ក៏រំពឹងថា សិក្ខាសាលាថ្ងៃនេះ ដែលមានគោលបំណង (ទី១)ផ្តល់ និងចែករំលែកការអនុវត្តល្អ និងចំណេះដឹងសកល ដើម្បីសិក្សាទៅវិញទៅមក អំពីអាកាសធាតុ និងហេដ្ឋារចនាសម្ព័ន្ធជលផលសមុទ្រធន់នឹងគ្រោះមហន្តរាយ និង(ទី២)ប្រមូលនូវធាតុចូលដើម្បីរៀបចំសេចក្តីណែនាំស្របតាមការស្ថានភាពជាក់ស្តែងនីមួយៗ ហើយពិតណាស់ បានផ្តល់នូវចំណេះដឹងជាការរំពឹងទុក ដល់អាជ្ញាធរថ្នាក់ក្រោមជាតិ មន្ទីរ អង្គភាព ប្រតិបត្តិករសំខាន់ៗ និងអ្នកពាក់ព័ន្ធ អំពីផលប៉ះពាល់ នៃការប្រែប្រួលអាកាសធាតុ គ្រោះមហន្តរាយ និងហានិភ័យ លើហេដ្ឋារចនាសម្ព័ន្ធតំបន់ឆ្នេរ និងជលផលសមុទ្រ ដើម្បីទាំងអស់គ្នាចូលរួមផ្តល់នូវកិច្ចអន្តរាគមន៍ដ៏មានប្រសិទ្ធភាព៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ