logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តកំពង់ចាម អញ្ជើញជួបសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងជំនន់ទន្លេមេគង្គ មកពីក្រុងកំពង់ចាម និងស្រុកកំពង់សៀម
29
25-November-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

(ខេត្តកំពង់ចាម)៖ នៅព្រឹកថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញជួបសំណេះសំណាល និងចែកអំណោយដល់ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតរងផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង និងជំននទន្លេមេគង្គ ចំនួនសរុប ៨០០ គ្រួសារ ក្នុងនោះមកពីក្រុងកំពង់ចាម ៤០០ គ្រួសារ និងស្រុកកំពង់សៀម ៤០០ គ្រួសារ។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកកំពង់សៀម និងក្រុងកំពង់ចាម និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូប។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ការចែកស្បៀងអាហាររបស់រដ្ឋាភិបាលកម្ពុជា ដល់បងប្អូនប្រជាពលរដ្ឋយើង នាពេលនេះ គឺជាការចូលរួមសុខទុក្ខ ជាមួយបងប្អូនប្រជាពលរដ្ឋ ពោលគឺ បើទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយ គឺយើងមិនរត់ចោលគ្នា។ ជាក់ស្ដែងដូចជាក្នុងបរិបទជម្ងឺកូវីដ១៩ អស់រយៈពេល ២ឆ្នាំនាំ ដែលយើងពិតជាលំបាកណាស់ ទាំងអាជ្ញាធរក៏ដូចជាប្រជាពលរដ្ឋ គឺបានរួមគ្នាទប់ស្កាត់កុំឲ្យជំងឺនោះឆ្លងរីករាលដាល ចូលក្នុងសហគមន៍ ហើយពេលនោះក្រុមអាជ្ញាធរក៏បានខិតខំដោះស្រាយស្បៀងអាហារនានា ដើម្បីចែកជូនដល់បងប្អូន នៅពេលដែលមានការបិទខ្ទប់ ឬសម្រាប់អ្នកដែលបានឆ្លងជំងឺនោះ។ ប៉ុន្តែជាគ្រោះអកុសល បន្ទាប់ពីប្រជាពលរដ្ឋយើងបានធូរស្រាលពីជំងឺកូវីដ១៩ ក៏មកជួបប្រទះនិងគ្រោះទឹកជំនន់ ដូច្នេះហើយ ទើបអាជ្ញាធរនៅតែបន្តធ្វើការដោះស្រាយនូវបញ្ហានេះ ជូនបងប្អូនប្រជាពលរដ្ឋយើង ដោយមិនទុកបងប្អូនប្រជាពលរដ្ឋយើងចោលនោះទេ។

ឯកឧត្តម អភិបាលខេត្ត បានបន្តថា ចំពោះបងប្អូនប្រជាពលរដ្ឋប្រភេទ ក្រ១ ក្រ២ ត្រូវបានទទួលការឧបត្ថម្ភជាថវិកាពីរាជរដ្ឋាភិបាល ជាប្រចាំខែផងដែរ ដោយកិច្ចការនេះរដ្ឋាភិបាលមិនទាន់បញ្ចប់នៅឡើយទេបើទោះបីជាជំងឺកូវីដ១៩ បានធូស្រាលទៅហើយក្តី។

ទន្ទឹមនឹងនេះដែររដ្ឋាភិបាល បានគិតគូរបន្តលើកម្មវិធីគាំពារសង្គម ដោយថ្មីៗនេះ មានកម្មវិធីថ្មី ២ បន្ថែមទៀត នៃផ្នែកសង្គមកិច្ច និងផែនការ គឺ៖ទី១៖ ដោះស្រាយដល់ប្រជាពលរដ្ឋ ក្រ១ ក្រ២ ដោយទឹកជំនន់ និងទី២ ៖ ដោះស្រាយដល់ប្រជាពលរដ្ឋដែលទទួលរងនូវអតិផរណា ដោយសារមានសង្គ្រាមនៅក្រៅប្រទេស ដែលធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក ក៏ដូចជាប៉ះពាល់ដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ