logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញដឹកនាំក្រុមការប្រជុំ និងចុះពិនិត្យការងារសាងសង់ផ្ទះជូនអតីតយុទ្ធជន នៅតំបន់ដីសម្បទានសម្រាប់អតីតយុទ្ធជន និងគ្រួសារ ស្ថិតនៅភូមិអូការខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ
97
27-November-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសុក្រ ទី២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញដឹកនាំក្រុមការប្រជុំ និងចុះពិនិត្យការងារសាងសង់ផ្ទះជូនអតីតយុទ្ធជនចំនួន ៤០០ខ្នង នៅតំបន់ដីសម្បទានសម្រាប់អតីតយុទ្ធជន និងគ្រួសារ ស្ថិតនៅភូមិអូការខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ក្រោមអធិបតីភាព ឯកឧត្ដម អម សុភា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង តំណាង ឯកឧត្ដម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ដោយមានការអញ្ជើញចូលរួមពី ក្រុមការងារសមាគមអតីតយុទ្ធជនដឹកនាំ ដោយលោកឧត្តមសេនីយ៍ត្រីជា សុវណ្ណទុម អភិបាលស្រុកសាមគ្គីមានជ័យ ប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលស្រុក(ដ.ន.ស.ភ) និងកងកម្លាំងប្រចាំការតំបន់ដីសម្បទាន។

ឯកឧត្ដម អម សុភា បានពាំនាំអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអភិបាល ឲ្យរៀបចំផ្ទះគម្រូមានដំណាំ ចិញ្ចឹមសត្វមាន់ និងស្រះត្រី ដោយលោកអភិបាលរងខេត្ត បានទំនាក់ទំនងមន្ទីរកសិកម្មឲ្យរៀបចំស្រះចិញ្ចឹមត្រី និងរដ្ឋបាលស្រុករៀបចំដើមចេក អំពៅ ស្លឹកគ្រៃ ទ្រុងមាន់ និងមាន់។ល។ ជាមួយគ្នានោះដែរ ក្រុមការងារ ក៏បានចុះពិនិត្យទីតាំងផ្ទាល់ ដែលនឹងត្រូវរៀបចំពិធីចាប់ឆ្នោតនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ