ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមប្រជុំពិភាក្សា ដើម្បីរៀបចំយន្តការសម្របសម្រួលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តាមរយៈវីដេអូZoom
November 27, 2022 អ្នកទស្សនា :

កំពង់ឆ្នាំង ÷ នៅព្រឹកថ្ងៃ២៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ លោក ស៊្រន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានអញ្ជើញចូលរួមប្រជុំពិភាក្សា ដើម្បីរៀបចំយន្តការសម្របសម្រួលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិសម័យប្រឡង ៥ ធ្នូ ២០២២ តាមរយៈវីដេអូZoomក្រោមអធិបតីភាពឯកឧត្តម ស សុខា រដ្ឋលេខាធិការ និងជាប្រធានអនុគណៈកម្មការសន្តិសុខ នៃគណៈកម្មការកំណែទម្រង់ការងារប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោកជំទាវ គឹម សេដ្ឋានី រដ្ធលេខាធិការក្រសួងអប់រំយុវជននិងកីឡា។

ក្នុងកិច្ចប្រជុំនោះដែរ ក៏មានការចូលរួមពីលោកម៉ៅ តារា នាយករដ្ឋបាលសាលាខេត្ត នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ស្រុកតំណាងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធមួយចំនួនទៀត។

ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានជម្រុញអោយរដ្ឋបាលរាជធានី ខេត្ត និងអង្គភាពពាក់ព័ន្ធទាំងអស់ អនុវត្តអោយបានម៉ឺងម៉ាត់តាមសេចក្ដីណែនាំ បទបញ្ញត្តិ បទបញ្ជា និងវិធានការនានារបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាដល់ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិប្រព្រឹត្តទៅយ៉ាងរលូន និងទទួលបានជោគជ័យតាមការគ្រោងទុក។

គូសបញ្ជាក់ថា នៅក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិ ៥ ធ្នូ ២០២២នេះមានបេក្ខជនប្រឡងទូទាំងប្រទេសសរុប ១២៨.១៣៤នាក់ ស្រី ៦៩.៧៧១នាក់ មានមណ្ឌលសំណេរ សរុប២២១ បន្ទប់ប្រឡងសរុប ៥១៧៤ ក្នុងនោះមាន( ថ្នាក់វិទ្យាសាស្ត្រ ៧៦មណ្ឌល ត្រូវជា១៧៤៣បន្ទប់ ថ្នាក់វិទ្យាសាស្ត្រសង្គម ១៥៤មណ្ឌល ត្រូវជា៣៤៣១បន្ទប់) ។

ដោយឡែក នៅក្នុងខេត្តកំពង់ឆ្នាំង មាន ៨មណ្ឌលប្រឡង និងមានបេក្ខជនប្រឡងសរុប៤៣៦០ នាក់ ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ១០៦១នាក់ និងវិទ្យាសាស្ត្រសង្គម មានចំនួន ៣២៩៩នាក់។


ជាមួយគ្នានោះដែរ លោកស្រ៊ន សំឫទ្ធី អភិបាលរងខេត្ត បានស្នើអោយគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងកំពង់ឆ្នាំង និងគណៈបញ្ចាការឯកភាពរដ្ឋបាលស្រុករលាប្អៀរ ត្រៀមដាក់ផែនការកងកម្លាំង ក្នុងការសម្របសម្រួល និងថែរក្សាសណ្ដាប់ធ្នាប់ សន្ដិសុខ សុវត្ថិភាពនៅទីតាំងមណ្ឌលប្រឡងក្នុងដែនសម្ថកិច្ចរបស់ខ្លួន។ ជាងនេះទៅទៀត ដើម្បីជួយសម្រួលដល់ការចំណាយរបស់អាណាព្យាបាល និងប្អូនៗបេក្ខជនប្រឡងមកពីបណ្ដាស្រុកផ្សេងៗ រដ្ឋបាលក្រុង ស្រុកទាំងពីរសូមជួយអន្តរាគមន៍ម្ចាស់ផ្ទះសំណាក់ និងសណ្ឋាគារ កុំអោយតំឡើងថ្លៃសេវា៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ