logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តតាកែវ អញ្ជើញចូលរួមជាអធិបតីក្នុងកិច្ចប្រជុំណែនាំនីតិវិធី និងបច្ចេកទេស នៃដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២២
3
04-December-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តតាកែវ៖ នាព្រឹកថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម ស៊ាន បូរ៉ាត រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ ព្រមទាំង តំណាងអង្គភាពប្រឆាំងអំពើពុករលួយ និងលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ បានអញ្ជើញចូលរួមកិច្ចប្រជុំណែនាំបច្ចេកទេសនីតិវិធី និងបច្ចេកទេសក្នុងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន) ដល់លោកគ្រូ អ្នកគ្រូ គណៈប្រយោគ ប្រធានមណ្ឌលប្រឡង និងលោកគ្រូ អ្នកគ្រូ អនុរក្សទាំងអស់។

បើតាមការបញ្ជាក់ពីលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត បានឱ្យដឹងថា សម័យប្រឡងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ នៅទូទាំងខេត្តតាកែវ មានមណ្ឌលប្រឡងចំនួន ១៧មណ្ឌល ក្នុងនោះ ថ្នាក់វិទ្យាសាស្ត្រ មាន ០៥មណ្ឌល និងថ្នាក់វិទ្យាសាស្រ្ត ១៥មណ្ឌល ស្មើនឹងបន្ទប់ប្រឡង ៣៨៩បន្ទប់ និងមានបេក្ខជនសរុប ៩៥៧១នាក់ និងស្រី ៥០២២នាក់ ដោយឡែកបេក្ខជន ចំណេះទូទៅសរុប ចំនួន ៨១៥៩នាក់ បេក្ខជនស្វៃរិនចំណេះទូទៅ ចំនួន ១១៦១នាក់ បេក្ខជនបំពេញវិជ្ជា ចំនួន ១៨៦នាក់ និងបេក្ខជនស្វៃបំពេញវិជ្ជា ចំនួន ៦៥នាក់ ៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ