logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធី "បិទវទិកាអភិបាលក្រុងអាស៊ាន (AMF) ឆ្នាំ២០២២"
2
04-December-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

រាជធានីភ្នំពេញ៖ នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ រដ្ឋបាលរាជធានីភ្នំពេញ រៀបចំពិធី "បិទវទិកាអភិបាលក្រុងអាស៊ាន (AMF) ឆ្នាំ២០២២ ក្រោមអធិបតីភាព ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ។

ឯកឧត្តម ឃួង ស្រេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការចូលរួមយ៉ាងសកម្មប្រកបដោយចក្ខុវិស័យ ជាក់ស្តែងនិយម និងការគិតគូរយកចិត្តទុកដាក់ ក្នុងន័យស្ថាបនា ជួយគ្នាទៅវិញទៅមក ដើម្បីរួមចំណែកធ្វើឲ្យប្រសើរឡើងនូវការពិភាក្សាលើគ្រប់ទិដ្ឋភាព ដែលសុទ្ធសឹងតែជាអនុសាសន៍សម្រាប់ទិសដៅរួមគ្នានៃការអភិវឌ្ឍទីក្រុងអាស៊ាន នៅរដ្ឋបាលថ្នាក់ក្រោមជាតិអាស៊ានAMFឆ្នាំ២០២២ បានបញ្ចប់ដោយជោគជ័យជាមួយផ្លែការយ៉ាងត្រចះត្រចង់ ដោយបណ្តាល ទីក្រុងនៃប្រទេសអាស៊ានទាំងអស់បានទទួលយកបទពិសោធន៍ក្នុងការដោះស្រាយបញ្ហាប្រឈមជាច្រើនសម្រាប់ អភិវឌ្ឍន៍ទីក្រុងរបស់ខ្លួនឱ្យកាន់តែរីកចម្រើន ឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ។

ឯកឧត្តមបានបញ្ជាក់ថា បញ្ហាប្រឈមមុខទៅនិងកាលៈទេសៈ និងទស្សនវិស័យសកលនាពេល
បច្ចុប្បន្ន និងទៅអនាគត ថ្នាក់ដឹកនាំទីក្រុងអាស៊ាន បានយល់ស្របគ្នាអំពីសារៈសំខាន់នៃភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមរួម ដោយឈរលើស្មារតីសាមគ្គីភាព និងការទទួលខុសត្រូវខ្ពស់ ដែលជាមូលដ្ឋានដ៏ចាំបាច់ ក្នុងការលើកកម្ពស់ការស្តារឡើងវិញនូវសេដ្ឋកិច្ច និងសង្គមកិច្ច ក្រោយវិបត្តិនៃជំងឺកូវីដ-១៩។ បន្ថែមពីនេះទៀត បានជំរុញសន្ទុះនៃការកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព ប្រកបដោយបរិវត្តកម្ម និងបរិយាប័ន្ន តាមគន្លងប្រក្រតីភាពថ្មី ដូចអ្វីដែលយើងបានកំណត់ជាប្រធានបទ នៃអង្គវេទិកាអភិបាលក្រុងអាស៊ាន ក្នុងឆ្នាំនេះ។

ឯកឧត្តមបន្តថា អង្គវេទិការបាន ដំណើរការ បានពិភាក្សាយ៉ាងស៊ីជម្រៅ អំពីសារៈសំខាន់ និងភាពចាំបាច់នៃកិច្ចសហប្រតិបត្តិការល្អក្នុងចំណោមរាជធានី-រដ្ឋធានីអាស៊ាន រដ្ឋបាលខេត្ត ទីក្រុងសម្ព័ន្ធមេត្រី និងបណ្តាទីក្រុងអាស៊ានក្នុងន័យជំរុញឱ្យសម្រេចបានទីក្រុងដែលឆ្លាត មានភាពធន់ និងចីរភាព ជាពិសេស
នៅចំពោះមុខបរិបទនៃទំនើបកម្មបច្ចេកវិទ្យាឌីជីថល ក៏ដូចជាវិបត្តិជាសកលបង្កឡើងដោយជំងឺកូវីដ-១៩។
ឯកឧត្តមបន្តថា តាមរយៈវេទិកា និងកិច្ចប្រជុំនេះ សម្រេចបានឯកសារជាប្រវត្តិសាស្ត្រចំនួន ២ ច្បាប់ រួមមាន (ទីមួយ) សេចក្តីប្រកាសរួមកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ដែលមានខ្លឹមសារចំនួន ៦ ចំណុច និង (ទីពីរ) សេចក្តីថ្លែងការណ៍វេទិកាអភិបាលក្រុងអាស៊ាន (AMF) ឬហៅថា សេចក្ដីថ្លែងការណ៍រាជធានីភ្នំពេញឆ្នាំ២០២២ ដែលមានខ្លឹមសារចំនួន ១២ចំណុច ពោលគឺសមស្របទៅនឹងប្រធានបទដែលបានកំណត់។ឯកសារជាប្រវត្តិសាស្ត្រទាំងពីរនេះ ពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់អំពីឆន្ទៈ និងការប្តេជ្ញាចិត្តរួមរបស់ អភិបាល/អភិបាលរង រាជធានី រដ្ឋធានី ខេត្ត និងក្រុង នៃប្រទេសជាសមាជិកអាស៊ាន ក្នុងការពួតដៃគ្នបន្តដំណើរទៅមុខរួមគ្នា និងជំរុញកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធបន្ថែមទៀត ដើម្បីកសាងទីក្រុងឆ្លាត មានភាពធន់ និងមានចីរភាព សម្រាប់បម្រើឱ្យកំណើនសេដ្ឋកិច្ច និងវិបុលភាពរួមស្របតាមចក្ខុវិស័យរបស់សហគមន៍អាស៊ានឆ្នាំ២០២៥ និងក្រោយឆ្នាំ២០២៥ ផងដែរ។

សូមបញ្ជាក់ថា រដ្ឋបាលក្រុង នៃប្រទេសឥណ្ឌូណេស៊ីបានក្លាយជាប្រធានប្តូរវេន នៃ កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន MGMACនិងវេទិកាអភិបាលក្រុងអាស៊ានAMF នៅឆ្នាំ២០២៣ខាងមុខ ដោយបានប្តេជ្ញាបន្តបម្រើជាយន្តការប្រើប្រាស់ជាវេទិកាជជែកពិភាក្សា ចែករំលែកបទពិសោធន៍ ក៏ដូចជាគំនិតផ្តួចផ្តើម និងនវានុវត្តន៍ថ្មីៗបន្ថែមទៀត សម្រាប់ភាពរីកចម្រើននៃបណ្ដាញរដ្ឋបាលថ្នាក់ក្រោមជាតិអាស៊ាន៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ