ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញទទួលជួបសម្ដែងការគួរសមជាមួយ លោកស្រីបណ្ឌិត អគ្គលេខាធិការ សមាគមទីក្រុង និងរដ្ឋបាលមូលដ្ឋានប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក (UCLG ASPAC) និងវេទិកាអភិបាលក្រុងអាស៊ាន (AMF)
December 03, 2022 អ្នកទស្សនា :

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញទទួលជួបសម្ដែងការគួរសមជាមួយ លោកស្រីបណ្ឌិត អ៊ីរ៉ាវាទី ជិនដ្រាដេវី អគ្គលេខាធិការ សមាគមទីក្រុង និងរដ្ឋបាលមូលដ្ឋានប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក (UCLG ASPAC) និងវេទិកាអភិបាលក្រុងអាស៊ាន (AMF)។

លោកស្រីបណ្ឌិត អ៊ីរ៉ាវាទី ជិនដ្រាដេវី អគ្គលេខាធិការ សមាគមទីក្រុង និងរដ្ឋបាលមូលដ្ឋានប្រចាំតំបន់អាស៊ីនិងប៉ាស៊ីហ្វិក (UCLG ASPAC) និងវេទិកាអភិបាលក្រុងអាស៊ាន (AMF) បានកោតសរសើរអភិបាលរាជធានីភ្នំពេញ ចំពោះការរៀបចំវេទិកាអភិបាលក្រុងអាស៊ាន AMF និងកិច្ចប្រជុំ អភិបាលរាជធានី និងរដ្ឋធានីអាស៊ាន MGMAC ឆ្នាំ២០២២នេះប្រកបដោយភាពជោគជ័យនិងប្រព្រឹតិ្តទៅដោយរលូន ដែលបានបង្ហាញនូវស្មារតីពិតប្រាកដនៃការសាមគ្គីភាព ការរួបរួមគ្នា មិត្តភាព និងភាពជាដៃគូនៅក្នុងសហគមន៍អាស៊ាន។

ក្នុងឱកាសនោះ លោកស្រីបណ្ឌិត  អ៊ីរ៉ាវាទី ជិនដ្រាដេវី បានសម្តែងនូវការអបអរសាទរនិងថ្លែងអំណរគុណ ដល់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ឯកឧត្តម លោកជំទាវ ពីបណ្តាទីក្រុងអាស៊ាន ក៏ដូចជាក្រុមការងារទាំងអស់ ដែលបានចូលរួមចំណែកធ្វើឱ្យសម្រេចបាននៅកិច្ចប្រជុំនិងវេទិកានេះ ប្រព្រឹត្តទៅដោយរលូននិងជោគជ័យ សម្រាប់ការជុំគ្នានៅក្នុងរាជធានីភ្នំពេញនៅក្នុងឆ្នាំនេះ ហើយឃើញថា នេះជាស្មារតីមិត្តភាពនិងទំនាក់ទំនងដ៏ស្អិតល្មួត ដោយមានកិច្ចប្រជុំផ្សេងៗជាច្រើន ដែលនេះគឺជាឱកាសក្នុងការចូលរួមចែករំលែកបទពិសោធន៍ ចែករំលែកចំណេះដឹង ជាមួយនឹងបញ្ហាប្រឈមនិងដំណោះស្រាយដែលអាចធ្វើទៅបាន។

ជាងនេះទៅទៀតលោកស្រីបន្ថែមថា កិច្ចប្រជុំទំាង២ ក៏មានការពិភាក្សារកដំណោះស្រាយ និង បទពិសោធន៍ពីរាជធានី រដ្ឋធានីដទៃទៀត ដើម្បីជាធាតុចូលក្នុងការពង្រឹង និងគ្រប់គ្រងរាជធានី រដ្ឋធានីអាស៊ាន ជាពិសេសក៏មានបទបង្ហាញចែករំលែកពីដៃគូនិងសមាជិក គឺត្រូវរៀបចំដោយមានការគិតគូរដល់ប្រជាពលរដ្ឋជាធំ និងផ្ដល់ប្រយោជន៍ដល់ប្រជាពលរដ្ឋ។

លោកស្រីបណ្ឌិត បានបន្តថា កិច្ចប្រជុំនិងវេទិកានៅថ្ងៃនេះគឺជាមូលដ្ឋានគ្រឹះមួយ សម្រាប់បន្តពង្រឹងកិច្ចសហប្រតិបត្តិការដ៏រឹងមាំនៅក្នុងតំបន់អាស៊ាន ។ មួយវិញទៀត បានអនុម័តនៅសេចក្ដីថ្លែងការណ៍ទីក្រុងភ្នំពេញ គឺបណ្តារាជធានី រដ្ឋធានី មានឱកាសក្នុងការបានជួបជុំគណៈប្រតិភូ ឯកឧត្តមអភិបាល អភិបាលរង ដើម្បីចូលរួមអានរួមគ្នានៅសេចក្ដីថ្លែងការណ៍ ព្រោះនេះគឺជាសេចក្ដីថ្លែងការណ៍របស់បណ្តារាជធានី រដ្ឋធានីអាស៊ានទាំងអស់គ្នា ដែលបានបង្ហាញពីការប្ដេជ្ញាចិត្តក្នុងការធ្វើការរួមគ្នា និងឆ្លុះបញ្ចាំងពីទំនុកចិត្ត។

ក្នុងនោះ លោកស្រីក៏សូមអបអរសាទរចំពោះការខិតខំប្រឹងប្រែងរបស់របស់បណ្តារាជធានី រដ្ឋធានីអាស៊ានទាំងអស់ ក្នុងការបង្កើតរាជធានីរដ្ឋធានីឱ្យមានភាពធន់ មាននិរន្តរភាពនិងភាពឆ្លាតវៃ ខណៈដែលកិច្ចការនេះ មិនមែនជាអ្វីដែលកើតឡើងនៅក្នុងថ្ងៃនេះ ឬម្សិលមិញនោះទេ គឺជាអ្វីដែលបានបន្តមករាប់ឆ្នាំមកហើយ ដើម្បីអាចទៅមុខរួមគ្នា ជោគជ័យទាំងអស់គ្នា ដោយត្រូវបន្តសាមគ្គីភាពជាបន្តទៅទៀត ដើម្បីអាចសម្រេចបានគោលដៅ ក្នុងការបង្កើតទីក្រុងដែលមានភាពឆ្លាតវៃ មានភាពធន់ និងមាននិរន្តរភាព។

លោកស្រីបានសន្យានឹងបន្តកិច្ចការនេះជាមួយអភិបាលក្រុងឥណ្ឌូនេស៊ីបន្តទៀតដែលជាប្រធានប្តូរវេន នៅឆ្នាំ២០២៣ បន្ទាប់ពីកម្ពុជា ដើម្បីរួមគ្នាធ្វើឱ្យទីក្រុងក្នុងតំបន់អាស៊ានមានភាពឆ្លាតវៃ មានភាពធន់ និង និរន្តរភាព៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ