logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្ដម អភិបាលរដ្ឋធានីវៀងចន្ទ
1
04-December-2022
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ភ្នំពេញ៖ នៅរសៀលថ្ងៃសៅរ៍ ទី០៣ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្ដម អាត់សាផានថង ស៊ីផានជូន អភិបាលរដ្ឋធានីវៀងចន្ទ។

ក្នុងឱកាសនោះ ភាគីទាំង២ បានផ្លាស់ប្ដូរមតិយោបល់ និងពិភាក្សាលើកិច្ចការផ្សេងៗទៀត ដូចជា ត្រួតពិនិត្យលើកិច្ចសហប្រតិបត្តិការរវាងរដ្ឋធានីវៀងចន្ទ និងរាជធានីភ្នំពេញ ការគ្រប់គ្រងទេសចរណ៍ រដ្ឋបាលទីក្រុង និងពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុផងដែរ។

ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា ៤០ឆ្នាំមុន រាជធានភ្នំពេញ ជាទីក្រុងខ្មោច តែក្រោយពេលរំដោះប្រទេសជាតិ ដោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន បានធ្វើឲ្យទីក្រុងមួយនេះមានការអភិវឌ្ឍរីកចម្រើន ដែលយើងបានឃើញស្រាប់នៅពេលនេះ ។ ក្រោមសន្តិភាព ជាង២០ឆ្នាំ រាជធានីភ្នំពេញមានរចនាសម្ព័ន្ធ មានការអភិវឌ្ឍលើគ្រប់វិស័យ ដែលនេះបង្ហាញឲ្យឃើញពីតម្លៃនៃសន្តិភាព។

ឯកឧត្ដមក៏បានបញ្ជាក់ផងដែរថា រដ្ឋបាលរាជធានីភ្នំពេញ បានគ្រប់គ្រងបានយ៉ាងល្អទាំងសន្តិសុខទាំងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានា ។ប៉ុន្តែទោះបី ជាមានការរីកចម្រើនយ៉ាងណាក្តី បញ្ហាប្រឈម ក៏នៅកើតមាន តម្រូវឲ្យអាជ្ញាធររាជធានីភ្នំពេញ ធ្វើការដោះស្រាយ ពិសរស ការកកស្ទះចរាចរ បញ្ហានេះ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំរបស់សម្ដេចតេជោហ៊ុនសែន យើងបានដោះស្រាយជាបន្តបន្ទាប់ ដោយការកសាង ស្ពានអាកាសជាច្រើនកន្លែង ហើយយើង ក៏នៅតែដកស្រង់មកពិសោធន៍ពីបណ្ដា រាជធានី រដ្ឋធានីរបស់គេផ្សេងទៀត សំដៅធ្វើយ៉ាងណាឲ្យរាជធានីភ្នំពេញកាន់តែមានការអភិវឌ្ឍរីកចម្រើនបន្ថែមទៀត។

ឯកឧត្ដម អាត់សាផានថង ស៊ីផានជូន អភិបាលរដ្ឋធានីវៀងចន្ទ ក្នុងឱកាសនោះក៏បានសម្ដែងនូវការកោតសរសើរ ចំពោះអាជ្ញាធររាជធានីភ្នំពេញដែលបានរៀបចំកិច្ចប្រជុំអាស៊ានក្រុងអាស៊ាននេះទទួលបានជោគជ័យ។បន្ថែមពីនេះរដ្ឋបាលរាជធានីភ្នំពេញបានគ្រប់គ្រងការទប់ស្កាត់នូវការរីករាលជំងឺ covid 19 បានយ៉ាងល្អ រហូតទទួលបានការកោតសរសើរពីឆាកអន្តរជាតិ។ 

ឯកឧត្ដម អាត់សាផានថង ស៊ីផានជូន ក៏បានលើកឡើងពីការអភិវឌ្ឍន៍រីកចម្រើនមួយចំនួននៅក្នុងរដ្ឋធានីវៀងចន្ទ ដោយរដ្ឋធានីនេះ បានកសាងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ជាមួយ ការពង្រីកនៅវិស័យទេសចរណ៍ ពង្រីកការដឹកជញ្ជូនជាដើម។ ឯកឧត្ដមចង់ឱ្យមានការ ផ្លាស់ប្ដូរបញ្ជូនអាហារូបករណ៍ដល់និស្សិតនៃទីក្រុងទាំងពីរអោយបានសិក្សានៅប្រទេសឡាវ ក៏ដូចជានិស្សិតឡាវមកសិក្សានៅរាជធានីភ្នំពេញ និងការសូមឱ្យទំនាក់ទំនង រវាងរាជធានីភ្នំពេញនិងរដ្ឋធានីវៀងចន្ទ កាន់តែល្អប្រសើរមួយកម្រិតថែមទៀត ដើម្បីបម្រើអោយផលប្រយោជន៍នៃប្រជាជាតិទាំងពីរ។

បន្ថែមពីនេះ ឯកឧត្ដមអភិបាលរដ្ឋធានីវៀងចន្ទ ក៏បានអញ្ជើញឯកឧត្ដមអភិបាលរាជធានីភ្នំពេញ ដឹកនាំប្រតិភូរាជធានីភ្នំពេញ ទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីវៀងចន្ទនៅពេលខាងមុខនេះ។ ចំពោះការស្នើឡើងជុំវិញការផ្លាស់ប្ដូរអាហារូបករណ៍និស្សិតទៅសិក្សានៅប្រទេសឡាវ និងនិស្សិតឡាវមកសិក្សានៅរាជធានីភ្នំពេញ អភិបាលរាជធានីភ្នំពេញបានឯកភាព។

ចំណែកអញ្ជើញឯកឧត្ដមអោយដឹកនាំប្រតិភូរាជធានីភ្នំពេញ ទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីវៀងចន្ទ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា នឹងរៀបចំប្រតិភូ ទៅបំពេញទស្សនកិច្ចនៅរដ្ឋធានីវៀងចន្ទ នៅក្នុងពេលវេលាសមស្របមួយ៕

ប្រភព៖ រដ្ឋបាលរាជធានីភ្នំពេញ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ