ឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល ជាមួយសិស្សានុសិស្សដែលទទួលបាននិទ្ទេសAទាំង១៧រូប
January 25, 2023 អ្នកទស្សនា :

នាព្រឹកថ្ងៃពុធទី២៥ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាល ខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយសិស្សានុសិស្សដែល ទទួលបាននិទ្ទេសAទាំង ១៧រូប ក្នុងខេត្តស្វាយរៀង នាសម័យប្រឡងសញ្ញាបត្រមធ្យមសិក្សា ទុតិយភូមិ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២ ។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវអភិបាលរងខេត្ត លោកនាយករដ្ឋ បាលសា  លាខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកអភិបាលក្រុង ស្រុក លោកប្រ ធានការិយាល័យអប់រំក្រុង ស្រុក លោកនាយកវិទ្យាល័យដែលមានសិស្សប្រឡងជាប់ទទួលបាននិទ្ទេស A ព្រមទាំងមាតា បិតា និងអាណាព្យាបាលសិស្ស ។

មានប្រសាសន៍ទៅកាន់ពិធីនេះ ឯកឧត្តមអភិបាលខេត្តបានថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានចូលរួមវិភាគទានជាមួយរដ្ឋបាលខេត្ត ក្នុងការផ្តល់ជូននូវរង្វាន់លើកទឹកចិត្តដល់សិស្សានុ សិស្សដែលទទួលបាននិទ្ទេស A និងសូមចូលរួមអបអរសាទរជាមួយមាតាបិតា អាណាព្យាបាល និងក្មួយៗសិស្សានុសិស្សទាំង១៧រូប ដែលទទួលបាននិទ្ទេស A ក្នុងសម័យប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ ។

ឯកឧត្តមបន្តថា ក្នុងនាមអាជ្ញាធរខេត្ត ពិតជាមានការកោតសរសើរ និងមានមោទកភាព បើទោះជាឆ្នាំ សិក្សាកន្លងមកបានជួបនឹងបញ្ហាប្រឈមដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ក៏យើងសង្កេតឃើញថា តាមរយៈលទ្ធផលប្រឡង ខេត្តរបស់យើង ក៏នៅតែទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដោយមានអត្រា សិស្សប្រឡងជាប់សរុបប្រមាណជាង ៧០% និងទទួលបាននិទ្ទេស A ចំនួន ១៧នាក់  ដែលតាមរយៈ លទ្ធផលនេះ  ឯកឧត្ដម ក៏សូមថ្លែងនូវការអរគុណចំពោះមាតាបិតា អាណាព្យាបាលសិស្ស ដែលបាន លើកទឹកចិត្តជំរុញតាមដាន និងចូលរួមគាំទ្រគ្រប់សកម្មភាពទាំងឡាយ នៃការសិក្សារបស់កូនចៅរបស់ ខ្លួន និងគណៈគ្រប់គ្រប់សាលាព្រមទាំងលោកគ្រូ អ្នកគ្រូទាំងអស់ដែលបានខិតខំយកចិត្តទុកដាក់ បង្រៀនសិស្សនៅក្នុងស្ថានភាពដ៏លំបាកទាំងដោយផ្ទាល់ផងទាំងអនឡាញផងឲ្យទទួលបានលទ្ធផល ដ៏ល្អប្រសើរបែបនេះ ។

ទន្ទឹមនេះ ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើដល់សិស្សានុសិស្សទាំងអស់ ត្រូវចេះតស៊ូអំណត់ ព្យាយាម ដោយយកចិត្តទុកដាក់រៀនសូត្រឲ្យបានពូកែថែមទៀត ត្រូវធ្វើអំពើណាដែលល្អ និងមាន ផលប្រយោជន៍ដល់សង្គម ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន និងគ្រឿងស្រវឹងគ្រប់ប្រភេទ ចៀសវាង ឲ្យបាននូវអំពើអបាយមុខផ្សេងៗ  ត្រូវបន្តប្រតិបត្តិខ្លួនជាកូនល្អ សិស្សនិស្សិតល្អ និងមិត្តភក្ដិល្អ ត្រូវ អភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាយុវជនគំរូ ដែលប្រកបដោយគុណសម្បត្តិបួនយ៉ាង គឺបញ្ញា សីលធម៌ សុជីវធម៌ និងកាយសម្បទាមាំមួន ដោយមិនត្រូវមានមោទភាពភ្លេចខ្លួន និងមិនត្រូវធ្វេសប្រហែសជាដាច់ខាត ត្រូវបន្តខិតខំដើម្បីសម្រេចនូវគោលដៅ និងគោលបំណងរបស់ខ្លួនទៅអនាគតដើម្បីខ្លួនឯង និងប្រទេស ជាតិ ព្រមទាំងត្រូវចូលរួមគោរព ច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បីសុវត្ថិភាពខ្លួនឯងផង និងអ្នក ដទៃផង ។

នៅចុងបញ្ចប់ ដើម្បីជាការចូលរួមអបអរសាទរ និងលើកទឹកចិត្តចំពោះការខិតខំប្រឹងប្រែងរបស់ សិស្សានុសិស្សជ័យលាភីនិទ្ទេស A ទាំង១៧រូប ឯកឧត្ដមអភិបាលខេត្ត បានផ្ដល់រង្វាន់លើកទឹកចិត្ត សម្រាប់សិស្សានុសិស្សម្នាក់ៗទទួលបាន ម៉ូតូ ហុងដា Wave ស៊េរីឆ្នាំ២០២២ ចំនួន ០១គ្រឿង និងថវិកា១០ម៉ឺនរៀលដោយឡែកលោកនាយកសាលា និងប្រធានការិយាល័យអប់រំក្រុង ស្រុក ដែល មានសិស្សនិទ្ទេសAម្នាក់ៗទទួលបានថវិកា១០ម៉ឺនរៀលផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ