logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តតាកែវ អញ្ជើញទទួលជួបពិភាក្សាការងារជាមួយ គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩
38
27-January-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

តាកែវ ៖ នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញទទួលជួបពិភាក្សាការងារជាមួយ លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស រួមដំណើរដោយ លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោក ព្រមទាំងគណៈប្រតិភូក្រសួងសុខាភិបាល ដើម្បីពិនិត្យស្ថានភាពជំងឺកូវីដ-១៩ និងដំណើរការចាក់វ៉ាក់សាំងចាប់ពីដូសមូលដ្ឋាន ដល់ដូសជំរុញទី៦ ក្នុងភូមិសាស្រ្តខេត្តតាកែវ។

ក្នុងកិច្ចពិភាក្សានេះដែរ ក៏មានការចូលរួមពីលោកស្រី គា សុភូ អភិបាលរងខេត្ត, ឯកឧត្តមវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត, កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និងអ្នកពាក់ព័ន្ធជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះដែរ លោកជំទាវ ឱ វណ្ណឌីន បានស្នើរដល់អាជ្ញាធរខេត្ត ត្រូវជំរុញដល់ប្រជាពលរដ្ឋ ឱ្យមកទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នាផងដែរ។ ពិសេស មន្រ្តីស្ថាប័នជំនាញពាក់ព័ន្ធ ត្រូវធ្វើការណែនាំប្រជាពលរដ្ឋ ឱ្យយល់ដឹងពីគម្លាតរយៈពេលនៃការចាក់វ៉ាក់សាំងឱ្យបានច្បាស់ ចៀសវាងមានរយៈពេលយូរ ដែលជាហេតុធ្វើឱ្យប្រព័ន្ធភាពស៊ាំក្នុងរាង្គកាយមានការចុះខ្សោយ នៅពេលមានការឆ្លងជំងឺកូវីដ-១៩ វាអាចវិវត្តន៍ជាធ្ងន់ធ្ងរបាន។

ជាការឆ្លើយតប ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា បច្ចុប្បន្ននេះអាជ្ញាធរខេត្ត រួមនិងមន្ទីរពាក់ព័ន្ធបានយកចិត្តទុកដាក់ពីបញ្ហាការចាក់វ៉ាក់សាំងនេះ ដោយបានជំរុញដល់អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ធ្វើយ៉ាងណាផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ៣ឆ្នាំ ឡើងឱ្យមកទទួលវ៉ាក់សាំងកូវីដ-១៩ កាន់តែច្រើនថែមទៀត ដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍ និងអាចទប់ទល់បានពីការឆ្លងរីករាលដាលជំងឺកូវីដ-១៩។ ជាងនេះទៀតអាជ្ញាធរខេត្ត ក៏បានបន្តសកម្មភាពការចុះចាក់វ៉ាក់សាំងនៅតាមមូលដ្ឋានដែលប្រជាពលរដ្ឋរស់នៅ តាមសាលារៀន វត្តអារាម ជាដើម៕

ប្រភព ៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ