logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តន៍ឆ្នាំ២០២៣
31
27-January-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ ប្រចាំឆ្នាំ២០២២ និងលើកទិសដៅអនុវត្តន៍ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត ប្រធាន/អនុប្រធានមន្ទីរ-អង្គភាព ជុំវិញខេត្ត អភិបាល អភិបាលរងស្រុក-ក្រុង ទាំង៧ មន្ត្រីជំនាញនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មេឃុំ ចៅសង្កាត់ ព្រមទាំងក្រុមប្រឹក្សាភិបាលសហគមន៍កសិកម្មជាច្រើនរូបទៀត។

ឯកឧត្តម អភិបាលខេត្ត បានជំរុញឱ្យមន្ត្រីជំនាញកសិកម្ម និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវរួមសហការគ្នាឆ្លើយតបឱ្យទាន់ពេលវេលា ជូនកសិករចំពោះគ្រោះមហន្តរាយធម្មជាតិនានា និងបន្តជម្រុញបង្កើនការដាំដុះកសិកម្ម ផលិតកម្មសត្វគ្រប់ប្រភេទ រួមទាំងចាក់ថ្នាំបង្ការជម្ងឺសត្វ និងរោគឆ្លងពីសត្វ ដែលនាំឱ្យធានាបាននូវការផ្គត់ផ្គង់សត្វ និងសាច់ប្រកបដោយអនាម័យ និងសុវត្ថិភាពខ្ពស់។

នាឳកាសនោះ ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានលើកឡើងពីគោលនយោបាយអភិវឌ្ឍន៍វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ គឺផ្តោតលើផលិតភាពកសិកម្ម ពាណិជ្ជរូបនីយកម្ម ដែលនឹងធ្វើឱ្យកំណើនក្នុងវិស័យកសិកម្មកាន់តែខ្ពស់។   

ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានមានប្រសាសន៍លើកទឹកចិត្តដល់ លោក លោកស្រី នៃការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានតាមបណ្តាស្រុក-ក្រុង ទាំង៧ ត្រូវលើកឡើងនូវបញ្ហាប្រឈមឱ្យបានផុសផុល ទាំងការចិញ្ចឹមសត្វ, ដំណាំស្រូវ, ដំណាំផ្សេងៗ និងបញ្ហានានា ដែលពាក់ព័ន្ឋទៅនឹងវិស័យកសិកម្ម ដើម្បីមន្ត្រីជំនាញចំណុះមន្ទីរពិនិត្យ សម្រាប់មានចំណាត់ការគាំទ្រ និងសហការអនុវត្តន៍ឱ្យមានប្រសិទ្ឋភាព ធ្វើយ៉ាងណាឱ្យវិស័យកសិកម្មក្នុងខេត្តត្បូងឃ្មុំ មានការរីកចម្រើនទៅតាមផែនការរបស់រាជរដ្ឋាភិបាល ក៏ដូចជាផែនការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បញ្ជាក់ថា ក្នុងន័យនេះ គោលបំណងចំបងធំនោះ គឺដើម្បីជំរុញឱ្យកម្ពុជាមានភាពខ្លាំងឈានទៅប្រកួតប្រជែងវិស័យកសិកម្ម ជាមួយប្រទេសនៅក្នុងតំបន់ និងឈានទៅរកកសិកម្មបែបធុរៈកិច្ច ដែលកិច្ចការនេះទាមទារនូវការតាំងចិត្តខ្ពស់ ទើបអនុវត្តន៍បានជោគជ័យនិងស្របតាមតម្រូវការទីផ្សារប្រកួតប្រជែង៕

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ