logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣
68
02-January-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ២០២២-២០២៣ ដែលមន្ទីរអប់រំយុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានរៀបចំឡើងនៅសាលាបឋមសិក្សាសូភី ក្នុងក្រុងសិរីសោភ័ណ។

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានលើកឡើងថា ថ្ងៃនេះ គឺមានអត្ថន័យធំធេងប្រកបដោយមោទនភាព នាំមកនៅភាពសប្បាយរីករាយរបស់សិស្សានុសិស្សទូទាំងខេត្តបន្ទាយមានជ័យ អបអរសាទរថ្ងៃ ២ មករា នៃបវេសនកាល ដែលបានឆ្លុះបញ្ចាំង ដាស់រំលឹកដល់សិស្សានុសិស្ស អាណាព្យាបាល អំពីការចាប់ផ្ដើមសិក្សាថ្មី ២០២៣ ចាប់ពីថ្ងៃនេះ រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៣ ដូចនេះការសិក្សាពិតប្រាកដមានតែ ៣៨សប្តាហ៍ប៉ុណ្ណោះ។

លោក បន្ដថា ចំនួន ៣៨ សប្តាហ៍ គឺជាថេរៈវេលាខ្លី ដែលយើងទាំងអស់គ្នាជាសិស្សត្រូវតែខិតខំប្រឹងប្រែងប្រមូលផ្ដុំកម្លាំងកាយ ចិត្ត បញ្ញា ស្មារតី និងឆន្ទៈមោះមុត គិតគូស៊ីជម្រៅ និងបោះជំហានទៅមុខព្រមៗគ្នា ដើម្បីបុព្វហេតុនៃការអប់រំសម្រាប់ទាំងអស់គ្នា ដើម្បីកុមារា កុមារី សិស្សានុសិស្ស ដែលធានាឱ្យពួកគេក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ និងពលរដ្ឋល្អ។

ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានអាននៅសាលលិខិត សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សាថ្មីនាឆ្នាំ ២០២៣នេះ ដោយមានខ្លឹមសារបញ្ជាក់ថា ដោយឆ្លងកាត់ដំណាក់កាលដ៏លំបាក ដែលប្រជាជននិងរាជរដ្ឋាភិបាលកម្ពុជាបានឆ្លងកាត់នាពេលកន្លងមក និងតាមរយៈការចាក់វ៉ាក់សាំងជូនដល់បុគ្គលិកអប់រំ សិស្សានុសិស្សបានយ៉ាងហោចចំនួន ៣ដូស បានធ្វើឱ្យយើងបានរៀនសូត្រយ៉ាងមានប្រសិទ្ធភាព នូវគន្លងប្រក្រតីភាពថ្មីនៃវិស័យអប់រំដែលក្នុងនោះ យើងបានចាត់ទុកអាយុជីវិតរបស់បុគ្គលិកអប់រំនិងសិស្សានុសិស្សជាកត្តាអទិភាព ការអនុវត្តយ៉ាងខ្ចាប់ខ្ជួននូវវិធានការ ៣កុំ ៣ការពារ ដើម្បីធានាបាននៅសុវត្ថិភាពក្នុងការរៀនសូត្ររបស់សិស្សានុសិស្សយើង៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ