logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីសំណេះសំណាលជាមួយបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ក្នុងក្រុងកំពង់ចាម
4
25-May-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ រដ្ឋបាលខេត្តកំពង់ចាម រៀបចំពិធីសំណេះសំណាលជាមួយបុគ្គលិកអប់រំ លោកគ្រូ អ្នកគ្រូ ក្នុងក្រុងកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តម ហង្ស ច័ន្ទវរ: សកលវិទ្យាធិការរង នៃសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អភិបាលរងខេត្ត ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងកំពង់ចាម និងលោកគ្រូ អ្នកគ្រូចំនួន ៩៦៥នាក់។

ក្នុងឱកាសនោះ ឯកឧត្តម ហង្ស ច័ន្ទវរ: សកលវិទ្យាធិការរង នៃសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានថ្លែងថា ប្រទេសជាតិមួយអាចរីកចម្រើនទៅបាន វាអាស្រ័យលើធនធានមនុស្សពោរពេញទៅដោយសមត្ថភាព វិជ្ជាជីវៈ និងសុជីវធម៌ សីលធម៌ គុណធម៌ ដែលត្រូវឆ្លងកាត់ការអប់រំ។ ដូច្នេះគ្រូបង្រៀន បានបំពេញកាតព្វកិច្ចដ៏ថ្លៃថ្លា ដល់ជាតិមាតុភូមិរបស់យើង ពោលគឺ យើងបានដើរមកដល់ពេលនេះ គឺមិនអាចមើលរំលងពីការចូលរួមចំណែកពីសំណាក់ លោកគ្រូ អ្នកគ្រូ បាននោះទេ។

ឯកឧត្តម អ៊ុន ចាន់ដា បានថ្លែងថា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្ដេច បានគិតគូរយ៉ាងខ្លាំងអំពីការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ។ តួអង្គសំខាន់ៗក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សមានដូចជា៖ រដ្ឋាភិបាល លោកគ្រូ-អ្នកគ្រូ និងការចូលរួមពីប្រជាពលរដ្ឋ ទើបធ្វើឱ្យលទ្ធផលនៃការបណ្ដុះបណ្ដាលធនធានមនុស្ស និងការអភិវឌ្ឍប្រទេសជាតិទទួលបានជោគជ័យ។

ឯកឧត្តម អភិបាលខេត្តបន្តថា បច្ចុប្បន្នដោយសារប្រទេសជាតិមានការអភិវឌ្ឍ រដ្ឋាភិបាលមានចំណូលច្រើន តាមរយៈការប្រមូលពន្ធផ្សេងៗ ទើបមានលទ្ធភាពក្នុងការតំឡើងប្រាក់បៀវត្សជូនគ្រូបង្រៀនរបស់យើង ទាបបំផុតជាង ១លានរៀល និងខ្ពស់បំផុតជាង ២លានរៀល ក្នុង១ខែ។ ដូច្នេះ យើងត្រូវខិតខំប្រឹងប្រែងរួមគ្នាបន្តទៅទៀត ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ទើបធ្វើឱ្យកម្មវិធីកំណែទម្រង់លើវិស័យអប់រំ របស់រដ្ឋាភិបាល ទទួលបានជោគជ័យ ពោលគឺ យើងទទួលបានផលប្រយោជន៍ទាំងអស់គ្នា តាមរយៈកំណែទម្រង់នេះ ដែលធ្វើឲ្យមានការលើកកម្ពស់គុណភាពនៃការអប់រំ និងការលើកកម្ពស់កម្រិតជីវភាពគ្រូបង្រៀន និងប្រជាពលរដ្ឋក្នុងសហគមន៍មានភាពប្រសើរឡើងផងដែរ៕

ប្រភព៖ រដ្ឋបាលខេត្តកំពង់ចាម

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ