logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តកំពង់ឆ្នាំង រៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងក្រុងកំពង់ឆ្នាំង
4
25-May-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ នៅសាលាក្រុងកំពង់ឆ្នាំង បានរៀបចំពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរងក្រុងកំពង់ឆ្នាំងក្រោមអធិបតីភាព លោកស្រី ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង និង ឯកឧត្តម គុយ ចន្ថា សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានការចូលរួមពី នាយករងរដ្ឋបាលសាលាខេត្ត អភិបាលក្រុង ក្រុមប្រឹក្សាក្រុង អភិបាលរងក្រុង និងក្រុមការងារចុះមូលដ្ឋានក្រុងចូលរួមផងដែរ។

លោក លៀង ជុំសុបន្តិ នាយករងរដ្ឋបាលសាលាខេត្តកំពង់ឆ្នាំង បានអានប្រកាសរបស់ក្រសួងមហាផ្ទៃ លេខ២៥១៧ ចុះថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០២៣ ត្រូវបានតែងតាំង លោក វ៉ាន់ ប៊ុនថាត, លោក ម៉ៅសំណាង ,លោក សាន់ អូស្មាន និង លោក ទូច លីហួត ជាអភិបាលរងក្រុងកំពង់ឆ្នាំង។

លោកស្រី ប៊ន សុភី បានមានប្រសាសថា ការតែងតាំងមន្រ្តីរាជការក្នុងមុខតំណែងជាអភិបាលរងក្រុងនេះ គឺដើម្បីបង្កើនប្រសិទ្ធភាពការងារក្នុងរដ្ឋបាលក្រុងកំពង់ឆ្នាំង អោយកាន់តែមានការរីកចម្រើនបន្ថែមទៀត និងដើម្បីរូមចំណែកអភិវឌ្ឍន៍មូលដ្ឋានអោយកាន់តែទទួលបានសមិទ្ធផលថ្មីៗថែមទៀតក្នុងក្រុងកំពង់ឆ្នាំង។

លោកស្រីអភិបាលរងខេត្ត បានផ្តាំផ្ញើអោយ អភិបាលរងក្រុងកំពង់ឆ្នាំង ទើបបានតែងតាំងថ្មី ត្រូវគោរពរដ្ឋធម្មនុញ្ញ គោរពច្បាប់សហលក្ខន្ដិកៈមន្ត្រីរាជការស៊ីវិល និងលិខិតបទដ្ឋានគតិយុត្តផ្សេងៗជាធរមាន។ ត្រូវមានគណនេយ្យភាព សាមគ្គីភាពផ្ទៃក្នុងជាមួយគណៈអភិបាលក្រុង និងមានកិច្ចសហការល្អជាមួយមន្ទីរជំនាញជុំវិញខេត្ត ការិយាល័យជំនាញក្រុង ជាពិសេសការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងដែនសមត្ថកិច្ចរបស់ខ្លួនបានទាន់ពេលវេលា មានតម្លាភាពដោយមិនមានការរើសអើង ឬនិន្នាការនយោបាយឡើយ៕

ប្រភព៖ រដ្ឋបាលខេត្តកំំពង់ឆ្នាំង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2024 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ