logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តបន្ទាយមានជ័យ អញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងកម្មវិធីពិនិត្យ ព្យាបាល និងផ្តល់វ៉ែនតា ជូនប្រជាជន
16
31-January-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ និងលោកជំទាវ បានអញ្ជើញចុះពិនិត្យមើល និងជួបសំណេះសំណាលជាមួយ ពុក ម៉ែ បងប្អូន ក្នុងកម្មវិធីពិនិត្យ ព្យាបាល និងផ្តល់វ៉ែនតាជូនប្រជាជន ដោយឥតគិតថ្លៃរបស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមសុខាភិបាលខ្មែរ នៅសហរដ្ឋអាមេរិក សរុបប្រមាណ ២០០នាក់ ចាប់ពីថ្ងៃទី៣០ មករា ដល់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៣ នៅសាលាបឋមសិក្សា ឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបូរី។

ក្នុងឱកាសអញ្ជើញពិនិត្យមើលនោះ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត បានថ្លែងអំណរគុណចំពោះ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត នៃសមាគមសុខាភិបាលខ្មែរ នៅសហរដ្ឋអាមេរិក ដែលបានចុះមកជួយពិនិត្យព្យាបាលជំងឺជូនបងប្អូននាពេលនេះ វាពិតជាការចូលរួមចំណែកយ៉ាងសំខាន ក្នុងការលើកកម្ពស់សុខមាលភាព សុខភាពប្រជាពលរដ្ឋក្នុងខេត្ត។

ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្ត បានផ្ញើសារអញ្ជើញពុកម៉ែបងប្អូនប្រជាពលរដ្ឋ ដែលមានបញ្ហាសុខភាព សូមអញ្ជើញមកពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃ៕

ប្រភព៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ