logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញបើកសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ គ.ក.ស.ក ខេត្ត
34
31-January-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានអញ្ជើញបើកសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ដី និងកុមារខេត្ត (គ.ក.ស.ក)។

នាឱកាសនោះ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល បានវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះ គ.ក.ស.ក ខេត្ត និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងយកអស់កម្លាំងកាយចិត្តក្នុងការបំពេញមុខងារ ភារកិច្ចរបស់ខ្លួន ក្នុងការសម្របសម្រួល ពិគ្រោះយោបល់ ផ្តល់ប្រឹក្សា តាមដាន ពិនិត្យ ជំរុញ និងសហការ ចូលរួមដោះស្រាយនូវរាល់បញ្ហាប្រឈមពាក់ព័ន្ធសមភាពយេនឌ័រ ស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បានយ៉ាងមានប្រសិទ្ធភាព។

ឯកឧត្ដម បានជំរុញដល់សមាជិក សមាជិកា នៃអង្គសិក្ខាសាលាទាំងមូល ត្រូវសិក្សាស្វែងយល់ និងយកចិត្តទុកដាក់ចូលរួមតាមដាន ពិនិត្យផ្ដល់យោបល់ ចែករំលែកបទពិសោធន៍ ដើម្បីបានជាធាតុចូលល្អៗ សម្រាប់បន្តអនុវត្តតាមមុខងារ ភារកិច្ចរបស់ខ្លួន ទទួលបានលទ្ធផលកាន់តែល្អប្រសើរ។ រដ្ឋបាលគ្រប់ថ្នាក់ ពិសេសរដ្ឋបាលក្រុង ស្រុក និងរដ្ឋបាលឃុំ សង្កាត់ ត្រូវយកចិត្តទុក ដាក់លើកកម្ពស់សកម្មភាពសេវាសង្គម និងបង្កើនការគាំទ្រទាំងស្មារតី និងថវិកា ដល់ គ.ក.ស.ក ក្រុង ស្រុក និង គ.ក.ស.ក ឃុំ សង្កាត់ សម្រាប់ធ្វើសកម្មភាពក្នុងមុខងារ ភារកិច្ចរបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធិភាព និងប្រសិទ្ធិផល ដើម្បីត្រៀមចូលរួមក្នុងការប្រឡងប្រណាំងពានរង្វាន់សេវាសង្គម ឆ្នាំ២០២២-២០២៣ ឱ្យទទួលបានលទ្ធផលល្អប្រសើរជាងឆ្នាំមុន។

លោកជំទាវ នួន នារតី ប្រធាន គ.ក.ស.ក ខេត្ត បានថ្លែងថា ដោយមានការយកចិត្តទុកដាក់គាំទ្រទាំងស្មារតី និងថវិកាពីរដ្ឋបាលខេត្ត គ.ក.ស.ក ខេត្ត បានខិតខំបំពេញមុខងារ ភារកិច្ចរបស់ខ្លួនយ៉ាងសកម្មប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្តមុខងារ ភារកិច្ចរបស់ខ្លួនបានល្អរប្រសើរឡើង ព្រមទាំងបានរួមចំណែកកាត់បន្ថយនូវបញ្ហា ប្រឈមមួយចំនួនពាក់ព័ន្ធនឹងសមភាពយេនឌ័រ ស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះ បើទោះបីនៅមានការខ្វះចន្លោះ និងមិនទាន់ឆ្លើយតបបានទាំងស្រុងនៅឡើយ៕

​ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ