ថ្នាក់ដឹកនាំខេត្តបាត់ដំបង ដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងស្ដាប់បទបង្ហាញវឌ្ឍ​នភាពអនុ​គម្រោងសា​ងសង់ប្រ​ព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្ត​កម្មទឹកកខ្វក់ក្រុងបាត់ដំបង
January 31, 2023 អ្នកទស្សនា :

នៅព្រឹកថ្ងៃអង្គារ ទី៣១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួង​សាធារ​ណ​ការ និងដឹកជញ្ជូន និងឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង បានអញ្ជើញ​ដឹក​នាំ​កិច្ចប្រជុំពិភាក្សាការងារ និងស្ដាប់បទបង្ហាញស្ដីពីវឌ្ឍនភាពអនុគម្រោងសាងសង់ប្រព័ន្ធលូ និង​ស្ថា​នីយ៍​​ប្រព្រឹត្តកម្មទឹកកខ្វក់ ក្រុងបាត់ដំបង នៃគម្រោងកែលំអគ្រប់គ្រងបរិស្ថាន​ក្រុងជុំវិញ​បឹងទន្លេសាប​ជំហា​នទី២ និងគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត នៅឯសាលប្រជុំសាលាខេត្តបាត់ដំបង ។

ពាក់ព័ន្ធនឹងគម្រោងនេះដែរ ឯកឧត្តម សុខ លូ បានមានប្រសាសន៍ក្នុងន័យជំរុញដល់ក្រុមការងារ ពន្លឿន​ក្នុងការកសាង និងជាពិសេសគឺការសាងសង់ប្រព័ន្ធលូឱ្យបានឆាប់រហ័សតាមដែល​អាច​ធ្វើ​ទៅបាន​ ដើម្បីពន្លឿនដល់ការសាងសង់ផ្លូវឱ្យស្អាតត្រឡប់មកវិញ សម្រាប់សម្រួលដល់ប្រជា​ពលរដ្ឋ​ក្នុងការធ្វើដំណើរ ព្រោះបច្ចុប្បន្ននេះដោយសារការកាយផ្លូវដើម្បីរៀបចំប្រព័ន្ធលូនេះ បាន​​ប​ង្កជាផល​លំបា​​ក​ដល់ប្រជាពលរដ្ឋដែលរស់នៅក្រុងបាត់ដំបង ក្នុងការធ្វើដំណើរនៅលើដងផ្លូវសាធារណៈ ។

 ឯកឧត្តមបានបន្តទៀតថា សូមឱ្យក្រុមការងារសាងសង់បន្តយកចិត្តទុកដាក់ ដើម្បីឱ្យដំណើរការសាង​ស​ង់​រលូន ហើយត្រូវបន្តធ្វើការផ្សព្វផ្សាយពន្យល់ដល់ប្រជាពលរដ្ឋឱ្យមានការយល់ដឹង អំពីគម្រោងមួយ​នេះ​ ដើម្បីឱ្យប្រជាពលរដ្ឋយល់អំពីសមិទ្ធផលរបស់ខេត្ត និងដើម្បីឱ្យមានការយល់ដឹងអំពីគោលបំណង​ក្នុងការសាងសង់ ប្រព័ន្ធលូ និងស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់នេះ ។

គួរបញ្ជាក់ផងដែរថា គម្រោងកែលំអគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហាន២ និងគម្រោ​ងផ្គ​ត់ផ្គ​​ង់ទឹកស្អាត និងអនាម័យខេត្ត ផ្តោតលើការរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់ក្រុងបាត់ដំបង ក្រុងសៀ​មរា​​ប ក្រុងសិរីសោភ័ណ និងក្រុងស្ទឹងសែន រួមមានការរៀបចំបណ្ដាញលូ ប្រព័ន្ធការពារទឹកជំនន់ ប្រព័​ន្ធ​ច្រោះសំអាតទឹកកខ្វក់ និងទីលានទុកដាក់សំរាមជាដើម ក្រោមកម្ចីឥណទានសម្បទារបស់ធនា​គា​រអភិវឌ្ឍន៍អាស៊ី ADB ៕

ប្រភព៖ រដ្ឋបាលខេត្តបាត់ដំបង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ