logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តតាកែវ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីផ្ដល់ពូជស្រូវ ដល់ប្រជាកសិករ ក្នុងស្រុកសំរោង ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង
90
01-February-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីផ្ដល់ពូជស្រូវប្រភេទសែនក្រអូប និងOM ដល់ប្រជាកសិករមកពី ៤ឃុំ នៃស្រុកសំរោង ចំនួន ១១៤៧គ្រួសារ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង នារដូវប្រាំងកន្លងមក ដែលពិធីចែកពូជស្រូវនេះ ធ្វើឡើងក្នុងបរិវេណវត្តខ្សាច់សរ ស្ថិតនៅឃុំទ្រា ស្រុកសំរោង។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ​តែងតែ​រួមសុខ​រួមទុក្ខ​ជាមួយ​​ប្រជាពលរដ្ឋ​គ្រប់ពេលវេលា ហើយការផ្តល់ជូនពូជស្រូវនា​ពេលនេះ ​គឺជាការជួយ​អន្តរាគមន៍​​ជាបន្ទាន់​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ សម្រាប់​ការធ្វើ​ស្រែ​ស្តារឡើងវិញ​ជាថ្មី ក្នុង​នោះដែរ​ រដ្ឋបាលខេត្ត និង​មន្ទីរជំនាញ​បាន​ត្រៀមខ្លួន​រួចជាស្រេច​ចាំ​ជួយ​អន្តរាគមន៍​ប្រព័ន្ធ​ទឹក ​ជូនបងប្អូន​ស្រោចស្រព​ដំណាំ​ស្រូវ​ដែល​ត្រូវ​ស្ដារ​ឡើងវិញ​។

ឯកឧត្តមអភិបាលខេត្ត បន្ថែមទៀតថា ពូជស្រូវដែលរាជរដ្ឋាភិបាលផ្តល់ជូនប្រជាកសិករ តាមរយៈ ក្រសួងកសិកម្ម ដែលផ្តល់ជូននាពេលនេះ សូមបងប្អូនប្រើប្រាស់ឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ជៀសវាងប្រើពូជស្រូវនេះខុសបច្ចេកទេសដែលនាំឱ្យបងប្អូនខាតទាំងពូជខាតទាំងថវិកា និងពេលវេលាថែមទៀតផង ក្នុងនោះដែរក៏ត្រូវចេះទុកដាក់ពូជស្រូវនេះឱ្យបានល្អ ដើម្បីបងប្អូនអាចយកមកព្រោះបាននៅឆ្នាំក្រោយៗទៀត។

ជាមួយគ្នានេះដែរ ឯកឧត្តម តូច ប៊ុនហួរ រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏បានធ្វើការណែនាំបន្ថែមទៀតទៅដល់ប្រជាកសិករដែលប្រកបរបរកសិកម្មនេះ សូមឆ្លៀតបង្កើតមុខរបរ ឬឆ្លៀតរកមើលដាំដំណាំណាដែលមានតម្រូវការទីផ្សារខ្ពស់ ជាពិសេសគឺអាចនាំចេញទៅក្រៅប្រទេសបាន ដើម្បីជួយផ្គត់ផ្គង់ជីវភាពរបស់បងប្អូននៅក្នុងគ្រួសារកាន់តែធូរធារ និងកាត់បន្ថយបានច្រើននូវភាពក្រីក្រផងដែរ។

បើតាមរបាយការណ៍របស់ លោក ញ៉ឹប ស្រ៊ន ប្រធានមន្ទីកសិកម្មខេត្ត បានឱ្យដឹងថា ស្រុកសំរោង ស្រែប្រាំង របស់ប្រជាពលរដ្ឋរងគ្រោះដោយសារជំនន់ទឹកភ្លៀង សរុបចំនួន ៧០១ហិកតា ស្មើនឹង ១១៤៧គ្រួសារ ដោយក្នុងមួយគ្រួសារៗ ទទួលបានពូជស្រូវចំនួន ១០០គីឡូក្រាម សរុបជារួមចំនួន ១១៤៧០០គីឡូក្រាម៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ