logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ នៅស្រុកកោះកុង ខេត្តកោះកុង
59
01-February-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ថ្នាក់ដឹកនាំខេត្តកោះកុង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាពាក់ព័ន្ធនឹងវឌ្ឍនភាពការងារ និងបញ្ហាប្រឈម ក្នុងការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ នៅភូមិថ្មី និងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ក្រោមអធិបតីភាព លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង។

លោក សុខ សុទ្ធី បានណែនាំដល់អាជ្ញាធរមូលដ្ឋាន ទាំងរដ្ឋបាលស្រុក ឃុំ ភូមិ និងក្រុមការងារចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ត្រូវសហការគ្នាឱ្យបានល្អ ដើម្បីពន្លឿនការចុះបញ្ជីដី ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងត្រឹមត្រូវតាមច្បាប់ជាធរមាន។ លោក សុខ សុទ្ធី បានបន្ថែមថា ក្នុងករណីប្រជាពលរដ្ឋដែលកាន់កាប់ដីជាក់ស្តែង ស្របច្បាប់មិនមានទំនាស់ ប៉ុន្តែមិនមានឯកសារបញ្ជាក់ដីធ្លី សូមរដ្ឋបាលឃុំ ធ្វើលិខិតបញ្ជាក់ជូនប្រជាពលរដ្ឋ និងឯកសារពាក់ព័ន្ធផ្សេងៗទៀតដូចជា៖ សៀវភៅគ្រួសារ អត្តសញ្ញាណប័ណ្ណ។ល។

លើសពីនេះ លោក សុខ សុទ្ធី បានណែនាំឱ្យរដ្ឋបាលឃុំ មេភូមិ ត្រូវជួយផ្សព្វផ្សាយព័ត៌មាននៃការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធនេះ ឱ្យបានទូលំទូលាយបន្ថែមទៀត សម្រាប់ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធនៅភូមិថ្មី និងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៣៕

ប្រភព៖ រដ្ឋបាលខេត្តកោះកុង
 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ