លោកជំទាវ បាន ស្រីមុំ អញ្ជើញជាអធីបតី ក្នុងកម្មវិធី​ផ្តល់ប្រាក់របបគោល​នយោបាយ​ពីរាជរដ្ឋាភិបាល ​ជូនជនពិការក្នុងសហគមន៍ ចំនួន២៩៤នាក់ នៅឃុំស្ទឹងកាច់
February 01, 2023 អ្នកទស្សនា :

ប៉ៃលិន៖ នៅសាលាឃុំស្ទឹងកាច់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ជនពិការដែលមានជីវភាពខ្វះខាត​នៅតាមសហគមន៍ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ចំនួន ២៩៤នាក់ ទទួលបានប្រាក់របបគោ​ល​នយោ​បា​​យរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិ​សម្បទា​ខេត្ត ស្ថិតក្រោមអធិបតីភាព លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បាននាំមកនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និង​ក្ដីនឹករលឹកពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា ហើយបើទោះបីជាសម្ដេចមិនបានអញ្ជើញមកជួបសំណេះសំណាល​ដោយផ្ទាល់ក្ដី ក៍ប៉ុន្តែសម្ដេចបានធ្វើការណែនាំដល់រដ្ឋបាលខេត្ត អោយធ្វើការបើកផ្តល់ប្រាក់​របបគោលនយោបាយនេះ ជូនដល់ជនពិការក្រីក្រនៅតាមសហគមន៍ ដោយមិនមានការរើសអើង ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ ។

លោកជំទាវអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ការផ្តល់ប្រាក់របបគោល​នយោបាយ​របស់ រាជរដ្ឋាភិបាល តាមរយៈមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងនិតិសប្បទាខេត្តនា​ពេលនេះ គឺដើម្បីចូលរួមចំណែកដោះស្រាយ និងលើកកំពស់ជីវភាពរបស់បងប្អូន​ប្រជាពលរដ្ឋ​បានមួយកំរិត តែមិនបានបំពេញតាមតំរូវការខ្វះខាតរបស់បងប្អូនទាំងអស់ទេ ហើយអ្វីដែលសំខាន់គឺ បងប្អូនទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកបមុខរបរចិញ្ជឹមជីវិតដោយខ្លួនឯង ដោយត្រូវខិតខំបង្ក​បង្កើតផលដាំដំណាំ ចិញ្ចឹមសត្វ និងប្រកបមុខរបរអ្វីផ្សេងៗទៀតតាមចំណេះ ជំនាញរបស់បងប្អូន ដើម្បីបង្កើនជីវភាពគ្រួសារអោយបានប្រសើឡើងបន្ថែមទៀត ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ជំរុញដល់ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត ត្រូវបន្តស្រាវជ្រាវរកបងប្អូនប្រជាពលរដ្ឋ​ជាជនពិការក្រីក្រ​ពិតប្រាកដ ដើម្បីទទួលបានប្រាក់របបគោលនយោបាយនេះ ឱ្យស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានផ្ដោតសំខាន់ទៅ​លើយុទ្ធសាស្ត្រគាំពារសង្គមសម្រាប់ជនក្រីក្រ និងជនងាយរងគ្រោះ ជាអាទិភាពរបស់រាជរដ្ឋាភិបាល ដែលធានាឱ្យបងប្អូនទទួលបាននូវផលប្រយោជន៍អំពីប្រព័ន្ធជំនួយសង្គម និងរបបសន្តិសុខសង្គម ឱ្យបានកាន់តែល្អប្រសើរឡើង ។

បើតាមរបាយការណ៍លោក អ៊ិត ពេន ប្រធានមន្ទីរសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទាខេត្ត​ប៉ៃលិន បានឱ្យដឹងថា៖ ការបើកផ្តល់ប្រាក់របបគោលនយោបាយជូនចំពោះ​ជនពិការក្រីក្រនៅតាម​សហគមន៍ ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាពេលនេះ គឺមានចំនួន ២៩៤នាក់ ស្រីចំនួន ៨៧នាក់ ក្នុងនោះអ្នកដែលទទួលបានរបប ៦ខែ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ១២ម៉ឺ​នរៀល និងអ្នកដែលទទួលបានរបប ១២ខែ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ២៤ម៉ឺនរៀល ៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ