logo
Header Logo
ព័ត៌មានលម្អិត
thumbnail
លោកជំទាវ បាន ស្រីមុំ អញ្ជើញសួរសុខទុក្ខមេភូមិផ្សារព្រំជើង ដែលកំពុងសម្រាកព្យាបាលជម្ងឺនៅ មន្ទីរពេទ្យបង្អែកខេត្ត
162
01-February-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ប៉ៃលិន៖ ដោយការយកចិត្តទុកដាក់អាជ្ញាធរមូលដ្ឋាន នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោកជំទាវ បាន ស្រីមុំ អភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន អមដំណើរដោយក្រុមការងារ បានអញ្ជើញ សួរសុខទុក្ខ លោក ព្រាប សារុន មេភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដែលមានជម្ងឺ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន ។

លោកជំទាវ បាន ស្រីមុំ បានមានប្រសាសន៍លើកទឹកចិត្ត និងផ្តាំផ្ញើដល់ លោក ព្រាប សារុន មេភូមិផ្សារព្រំជើង និងក្រុមគ្រួសារ ត្រូវខិតខំព្យាបាលជម្ងឺ ឱ្យឆាប់ជាសះស្បើយ វិលមករក សុខភាពធម្មតាវិញ ដើម្បីចូលបំពេញការងារបម្រើជាតិ និងប្រជាជនក្នុងមូលដ្ឋានបន្តទៀត ហើយក្នុងនោះថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ នឹងនៅជាមួយ រួមសុខរួមទុក្ខជាមួយបងប្អូនយើងជានិច្ច ។

លោកជំទាវអភិបាលខេត្ត ក៍បានមានប្រសាសន៍ ថ្លែងអំណរគុណចំពោះលោក ព្រាប សារុន ក្នុងនាម ជាអាជ្ញាធរ មូលដ្ឋាន កន្លងមកបានខិតខំបំពេញភារកិច្ចស្នូលរបស់ខ្លួន ដោយការទទួលខុសត្រូចខ្ពស់ ព្រមទាំងបានលះបង់កម្លាំងកាយចិត្ត និងពេលវេលាដោយពុំគិតពីការនឿយហត់ ដើម្បីបម្រើ ប្រជាពលរដ្ឋនៅតាមមូលដ្ឋានប្រកបដោយការយកចិត្តទុកដាក់ និងភាពស្និទ្ធស្នាល ដែលបង្ហាញ ឱ្យឃើញនូវការរួបរួមសាមគ្គី និងភាពស្មោះត្រង់ចំពោះប្រទេសជាតិ ថ្នាក់ដឹកនាំ និងប្រជាជន ។

នៅក្នុងឱកាសនោះផងដែរ លោកជំទាវ បាន ស្រីមុំ ក៍បានមានប្រសាសន៍ផ្តាំផ្ញើដល់ក្រុមគ្រូពេទ្យ ទាំងអស់ ត្រូវខិតខំបំពេញការងារឱ្យបានច្បាស់លាស់  តាមមុខជំនាញរៀងៗខ្លួន ដើម្បីធានានូវកា រអនុវត្តការផ្តល់សេវាសុខមាលភាពជូនប្រជាពលរដ្ឋឱ្យបានល្អ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវ ក្រមសីលធម៌គ្រូពេទ្យ ដោយប្រើឥរិយាបទ ពាក្យសំដី ឱ្យបានសមរម្យជាមួយអ្នកជំងឺ ទើបមានការគាំទ្រ និងកោតសរសើពីប្រជាពលរដ្ឋមកវិញ។

ដោយសេចក្តីរំភើបយ៉ាងក្រៃលែងចំពោះទឹកចិត្តរបស់ថ្នាក់ដឹកនាំខេត្ត លោក ព្រាប សារុន មេភូមិផ្សារ ព្រំជើង និងក្រុមគ្រួសារ បានលើកដៃសំពះថ្លៃងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកជំទាវ អភិបាលខេត្ត និងក្រុមការងារទាំងអស់ បើទោះមានការងារមមាញឹកយ៉ាងណាក៍ដោយ ក៍បានចំណាយពេលវេលាដ៏មានតម្លៃមកសួរសុខទុក្ខរូបលោកដល់មន្ទីរពេទ្យ ៕

ប្រភព៖ អភិបាលខេត្តប៉ៃលិន

 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ