logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តតាកែវ រៀបចំពិធីបុណ្យមាឃបូជា នៅវត្តអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់
60
06-February-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តតាកែវ ៖ នៅថ្ងៃទី០៦ ខែកុម្ភៈឆ្នាំ២០២៣ ឯកឧត្តម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងលោកជំទាវ ស្រី ប៉ុណ្ណាដាវី បានដឹកនាំមន្រ្តីរាជការតាមមន្ទីរអង្គភាពជុំវិញខេត្ត រៀបចំធ្វើពិធីបុណ្យមាឃបូជា ដែលប្រារព្ធធ្វើឡើងស្ថិតនៅ វត្តអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់។

ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការអង្គភាពជុំវិញខេត្ត ព្រមទាំងព្រះសង្ឃគណៈកម្មការវត្ត តាជី យាយជី និងប្រជាពលរដ្ឋចំណុះជើងវត្តយ៉ាងច្រើនកុះករ។

ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍ថា បុណ្យមាឃបូជាប្រារព្ធឡើងដើម្បីរំលឹកដល់ថៃ្ង ព្រះសម្មាសម្ពុទ្ធទ្រង់ប្រកាសបង្កើត ព្រះពុទ្ធសាសនាឡើងក្នុងលោកនាប្រទេសឥណ្ឌាកាលពី ៥៨៨ឆ្នាំ មុនគ្រិស្ត សករាជ នាថៃ្ងទី១៥ កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ខែគត់ ដែលព្រះពុទ្ធ សាសនា មិនត្រឹមតែបានធ្វើឱ្យបងប្អូនប្រជាពលរដ្ឋយើងបានរួមរស់ជាមួយគ្នាដោយសុខសាន្តខាង ផ្លូវស្មារតី ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់សុខសន្តិភាព ស្ថេរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារអត្តសញ្ញាណជាតិទៀតផង។

បន្ថែមពីនេះដែរ ឯកឧត្តមអភិបាលខេត្ត  ក៏បានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ គ្រប់ចំនួនដូស ដែលក្រសួងសុខាភិបាលកំណត់ ឱ្យបានគ្រប់ៗគ្នា ដើម្បីបង្កើនភាពសុំាក្នុងរាងកាយ កុំឱ្យមានការចម្លងរីករាលដាលនៃជំងឺកូវីដ១៩ បន្តទៀត នៅសហគមន៍របស់យើង។

ឯកឧត្តម ក៏ក្រើនរំលឹកបន្ថែមដល់ប្រជាពលរដ្ឋគ្រប់រូប ពេលធ្វើដំណើរត្រូវគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ដើម្បីចូលរួមកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ឱ្យបាននៅកម្រិតទាបបំផុត៕

ប្រភព៖ រដ្ឋបាលខេត្តតាកែវ
 

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ