logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញប្រកាសជ័យលាភីពានរង្វាន់សេវាសង្គម ជូនរដ្ឋបាលស្រុក និងរដ្ឋបាលឃុំ នៃស្រុកខ្សាច់កណ្តាល
40
10-February-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ខេត្តកណ្តាល៖ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្តកណ្តាល បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសជ័យលាភីពានរង្វាន់សេវាសង្គម ជូនរដ្ឋបាលស្រុក និងរដ្ឋបាលឃុំ នៃស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។

នាឱកាសនោះ ឯកឧត្តម ប៊ុន ផេង អភិបាលរងខេត្ត បានមានប្រសាសន៍ថា ការផ្តល់សេវា​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ​គឺជាគោលការណ៍​មួយ​ដ៏​ល្អ និង​មានការ​គាំទ្រ​យ៉ាង​ច្រើ​ន​ពី​ប្រជាពលរដ្ឋ ដូច្នេះអាជ្ញាធរគ្រប់ថ្នាក់ ត្រូវតែ​​ខិតខំ​ប្រឹងប្រែងបន្តទៀត ក្នុងការ​​ពង្រីក​សេវា​នេះ​ឱ្យបាន​កាន់តែច្រើន​ និងល្អប្រសើរ ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ផ្សេងៗ​របស់​ប្រជាពលរដ្ឋ និង​ការ​​ឆ្លើយតបបាន​យ៉ាង​ឆាប់រហ័ស​ចំពោះ​តម្រូវការ​ជា​អាទិភាព​នានា​របស់​មូលដ្ឋាន​នីមួយ​ៗ​​។

ឯកឧត្តម បន្តទៀតថា ការងារសេវាសង្គម បានចូល​រួមចំណែកក្នុង​ការកាត់​បន្ថយភាព​ក្រីក្ររបស់​ប្រជា​ពល​រដ្ឋ​យ៉ាងច្រើន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាយ៉ាងពិតប្រាកដ ដោយ​​បញ្ហាសេវា​សង្គម​​មួយ​ចំនួន រួមមាន៖ បញ្ហាសុខភាពមាតា និងទារក បញ្ហាអាហារូបត្ថម្ភ បញ្ហា​អនាម័យ បញ្ហា​ទឹកស្អាត បញ្ហាកិច្ចការពារកុមារ បញ្ហាការអប់រំកុមារតូច និងបញ្ហាភាព​ងាយ​រង​គ្រោះ​នានាជាដើម ដែល​រដ្ឋបាលថ្នាក់ក្រោមជាតិនីមួយៗ​ ត្រូវចូលរួមឆ្លើយតប និងដោះស្រាយ ដោយមិនត្រូវ​ពឹងផ្អែក​លើ​រាជរដ្ឋាភិបាល ឬរដ្ឋបាលថ្នាក់ជាតិ តែមួយមុខបានឡើយ បញ្ហាទាំង​អស់​នេះ សុទ្ធសឹងតែជា​អាទិ​ភាព​​​តម្រូវ​ឱ្យស្ថា​ប័ន​ពាក់ព័ន្ធ បង្កើនការយកចិត្តទុកដាក់ក្នុងការផ្តល់សេវា​ឱ្យកាន់​តែមានប្រសិទ្ធភាព តម្លាភាព បរិយាប័ន្ន ប្រកបដោយ​សមធម៌​។

សូមបញ្ជាក់ថា រដ្ឋបាលស្រុកខ្សាច់កណ្តាល គឺទទួលបានចំណាត់ថ្នាក់ផ្កាយ៣ ហើយរដ្ឋបាលឃុំទទួលបានចំណាត់ថ្នាក់ផ្កាយ៣ មានចំនួន ៩ឃុំ រួមមាន៖ ឃុំព្រះប្រសប់ ឃុំព្រែកលួង ឃុំកោះឧកញ៉ាតី ឃុំពុកឬស្សី ឃុំព្រែកតាកូវ ឃុំស្វាយរមៀត ឃុំស្វាយជ្រំ ឃុំព្រែកអំពិល និងឃុំបាក់ដាវ។ រដ្ឋបាលឃុំទទួលបានចំណាត់ថ្នាក់ផ្កាយ២ មានចំនួន ២ឃុំ រួមមាន៖ ឃុំស៊ីធរ និងឃុំជ័យធំ។ រដ្ឋបាលឃុំទទួលបានចំណាត់ថ្នាក់ផ្កាយ១ មានចំនួន ២ឃុំ រួមមាន៖ ឃុំព្រែកតាមាក់ និងឃុំតាឯក៕

ប្រភព៖ រដ្ឋបាលខេត្តកណ្ដាល

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ