logo
Header Logo
ព័ត៌មានលម្អិត
thumbnail
ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញជាអធិបតីក្នុងទិវាជាតិបង្ការ និងពន្លត់អគ្គិភ័យលើកទី៦នៅស្នងការ​ដ្ឋាន​នគរបាលខេត្តស្វាយរៀង
106
28-February-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នាព្រឹកថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ឯកឧត្តម ប៉េង ពោធិ៍សា អភិបាលរងនៃគណៈអភិបាល​ខេត្តស្វាយរៀងតំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្ត បានអញ្ជើញជាអធិបតីក្នុងទិវាជាតិ បង្ការ  និង​ពន្លត់អគ្គិភ័យ លើកទី៦ នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ។

អញ្ជើញចូលរួមក្នុងពិធីនេះរួមមាន ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្ដមព្រះរាជអាជ្ញា លោក ស្ន​ង​ការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តលោកមេបញ្ជាការរងតំបន់ ប្រតិបត្តិ​ការ​សឹករងខេត្ត លោកប្រធានមន្ទីរ-អង្គភាពនានាក្នុងខេត្ត លោកឧត្តមសេនីយ៍ វរសេនីយ៍ ស្នងការរង នគ​របាលខេត្ត លោកអភិបាលក្រុង/ស្រុក លោក លោកស្រីនាយ នាយរងការិយាល័យ  លោកអធិកា​រនគរ​បាលក្រុង/ស្រុក  លោក  លោកស្រី ចៅ សង្កាត់ ទាំង៧ ក្នុងក្រុងស្វាយរៀង  លោក នាយប៉ុស្តិ៍ន​គរ​បា​លរដ្ឋបាលឃុំទាំង៨០ លោកនាយប៉ុស្តិ៍នគរបាលការពារព្រំដែនគោក លោកគ្រូ អ្នក គ្រូ សិស្សានុសិ​ស្ស​វិទ្យាល័យស្វាយរៀង កម្លាំងស្ម័គ្រចិត្តពន្លត់អគ្គិភ័យទាំង ៧សង្កាត់ និងតំណាង ក្រុមហ៊ុន សហគ្រា​ស សរុបវត្តមាន ៣០០នាក់។

មានប្រសាសន៍ក្នុងទិវានេះ ឯកឧត្តមលើកឡើងថា នេះគឺជាព្រឹត្តិការណ៍មួយដ៏មានសារៈសំខាន់បំផុត ដែលនឹងបង្ហាញជូនប្រជាពលរដ្ឋរបស់យើងនៅទូទាំងខេត្ត បានឃើញកាន់តែច្បាស់ពីការយកចិត្តទុកដា ក់របស់រាជរដ្ឋាភិបាល បណ្ដាស្ថាប័នពាក់ព័ន្ធ កងកម្លាំងនគរបាលបង្ការ និងពន្លត់អគ្គីភ័យ ក្នុងការបង្ការ នូវមហន្តរាយដែលបង្កឡើងដោយអគ្គីភ័យ ការការពារ និងសង្គ្រោះអាយុជីវិត និងទ្រព្យសម្បតិ្តរប ស់ ប្រជាពលរដ្ឋ ការគិតគូរអំពីសុខុមាលភាព សន្តិសុខសុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ ជាពិសេ សក្នុងការរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។

ក្នុងនាមឯកឧត្ដមអភិបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ឯកឧត្តមបានធ្វើការផ្ដាំផ្ញើ ដល់ អង្គភាពពាក់ព័ន្ធនូវកិច្ចការសំខាន់ៗមួយចំនួន ដូចខាងក្រោម ៖

១.ត្រូវរៀបចំផែនការសកម្មភាពចុះផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋ ពាក់ព័ន្ធនឹងវិធីសាស្រ្តបង្ការ និងពន្លត់ អគ្គីភ័យ ជាពិសេសត្រូវចុះផ្សព្វផ្សាយអប់រំច្បាប់ស្ដីពីការបង្ការ និងពន្លត់អគ្គីភ័យនៅតាមសហគមន៍ សា លារៀន គ្រឹះស្ថានសាធារណៈ គ្រឹះស្ថានឯកជន និងនៅតាមទីតាំងដែលមានអគារខ្ពស់ៗ ដូចជាក្រុង បាវិតជាដើម ។

២.ត្រូវចាត់តាំងឲ្យមានកម្លាំងនគរបាលបង្ការ និងពន្លត់អគ្គីភ័យប្រចាំការ ២៤ម៉ោង លើ ២៤ម៉ោង ដើម្បីធានាដល់ការឆ្លើយតបទៅនឹងតម្រូវការបានទាន់ពេលវេលា ។

៣.ត្រូវត្រៀមរថយន្ត ឧបករណ៍ និងសម្ភារ ដើម្បីធ្វើអន្តរាគមន៍ជួយសង្គ្រោះ និងពន្លត់អគ្គីភ័យ ដោយ គ្រប់រថយន្តពន្លត់អគ្គីភ័យទាំងអស់ត្រូវមានប្រេងឥន្ធនៈក្នុងធុង និងមានទឹកក្នុងស៊ីទែនឡានឲ្យ បានគ្រ ប់គ្រាន់ ។

៤.ត្រូវផ្សព្វផ្សាយជាសាធារណៈនូវលេខទូរស័ព្ទប្រចាំការ ដើម្បីសាធារណៈជនងាយស្រួលទំនាក់ទំនង នៅពេលមានករណីអគ្គីភ័យកើតឡើងជាយថាហេតុ ។

៥.ត្រូវរៀបចំហ្វឹកហាត់ និងបង្កើនជំនាញពន្លត់អគ្គីភ័យដល់ក្រុមការងារបង្ការ និងពន្លត់អគ្គីភ័យនៅនឹង កន្លែងឲ្យបានជាប់ជាប្រចាំ ដើម្បីលើកកម្ពស់សមត្ថភាពជំនាញ ។

៦.គ្រប់ស្ថាប័ន អង្គភាពរដ្ឋ រោងចក្រ កាស៊ីណូ អគារពាណិជ្ជកម្ម អគារស្នាក់នៅរួម សណ្ឋាគារ ក្លឹបក ម្សាន្តនានា ជាពិសេសកន្លែងលក់ហ្គាស និងស្ថានីយ៍ប្រេងឥន្ធនៈ ត្រូវរៀបចំបំពាក់ឧបករណ៍បង្ការ និងពន្លត់អគ្គីភ័យ ដើម្បីម្ចាស់ការទប់ស្កាត់គ្រោះអគ្គីភ័យនានា ដែលអាចកើតឡើង ។

៧.នៅពេលទទួលបានព័ត៌មានអំពីគ្រោះថ្នាក់អគ្គីភ័យ ត្រូវអនុវត្តវិធានការពន្លត់ឲ្យបានលឿនរហ័ស ប្រកបដោយតម្លាភាពនិងការទទួលខុសត្រូវខ្ពស់ និងត្រូវយកចិត្តទុកដាក់ជួយអាយុជីវិត និងទ្រព្យ សម្បត្តិរបស់ជនរងគ្រោះឲ្យអស់លទ្ធភាព ។

៨.មន្ត្រីជំនាញពន្លត់អគ្គីភ័យ មិនត្រូវយកតួនាទីភារកិច្ចទៅប្រព្រឹត្តអំពើអសកម្មនៅពេលចេញប្រតិបត្តិការពន្លត់អគ្គីភ័យឡើយ ។

៩.អាជ្ញាធរដែនដី និងសមត្ថកិច្ចជំនាញត្រូវពិនិត្យមើលការសាងសង់សំណង់ទាំងឡាយ ណែនាំ​ឲ្យ​មានរៀបចំរក្សាផ្លូវដើម្បីឲ្យរថយន្តពន្លត់អគ្គីភ័យអាចចេញចូលបាន ហើយករណីនេះ ខ្ញុំក៏សូមអំ​ពាវ​នាវដល់ប្រជាពលរដ្ឋ រាល់ការសាងសង់ត្រូវគោរពច្បាប់ និងប្លង់ឲ្យបានត្រឹមត្រូវ។

១០.ទន្ទឹមនេះ ស្នើដល់កម្លាំងជំនាញរបស់យើង ត្រូវបង្កើនការយកចិត្តទុកដាក់ពិនិត្យ ដកពិសោធន៍ និងធ្វើការវាយតម្លៃ អំពីកត្តា និងមូលហេតុចម្បងដែលបណ្ដាលឲ្យមានករណីអគ្គីភ័យកើតឡើងច្រើន ដើម្បីដាក់ចេញនូវវិធានការពារ និងបង្ការទប់ស្កាត់ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ថែមទៀត ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ