logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តបាត់ដំបង រៀបចំពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើក​ទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តបាត់ដំបង
105
15-March-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំពិធីបើកសន្និបាតបូកស រុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តបាត់ដំបង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម សុខ លូ អភិបាល នៃគណៈ អភិបាល​ខេត្តបាត់ដំបង។

ឯកឧត្តម សុខ លូ មានប្រសាសន៍បើកក្នុងអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ ក្នុង​ឱកាសសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់​រដ្ឋបាលខេត្តបាត់ដំបង បានរៀបចំធ្វើបទអន្តរាគមន៍លើប្រធានបទចំនួន៥រួមមាន៖

១. ការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព

២. ការគ្រប់គ្រងដែនការពារអភិរក្ស ធនធានធម្មជាតិ

៣. ការដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ

៤. ការរៀបចំក្រុងបាត់ដំបងក្នុងការចូលរួមអនុវត្តគម្រោងទីក្រុងឆ្លាត (Smart City)

៥. ការងារវឌ្ឍនភាពនៃការរៀបចំសោភណ័ភាព សណ្ដាប់ធ្នាប់សាធារណៈតាមទីប្រជុំជនក្រុង ស្រុក

ប្រធានបទទាំង៥ខាងលើនេះនឹងវាយតម្លៃ ឆ្លុះបញ្ចាំងកាន់តែមានភាពច្បាស់លាស់ទៅលើស្ថានភាពនៃ​កា​រអនុវត្តការងារជាក់ស្តែង និងបញ្ហាប្រឈមនានាដែលនៅសេសសល់ ការរកដំណោះស្រាយ និង កំណត់​ទិសដៅសម្រាប់អនុវត្តនាពេលខាងមុខដើម្បីចូលរួមអភិវឌ្ឍនសេដ្ឋកិច្ចសង្គម ការដោះស្រាយ​ជីវភាពរស់នៅ ប្រជាពលរដ្ឋនិងធានាសុខដុមនីយកម្មសង្គមជាតិ ព្រមទាំងធានាដំណើរការប្រក្រតីភាព​នៃ​ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ និងស្វាគមន៍ព្រឹត្តិការណ៍កីឡាស៊ី​ហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣។

ឯកឧត្តមបន្តទៀតថា ឈរលើមូលដ្ឋាននៃសមិទ្ធផលដែលសម្រេចបាននេះបង្ហាញឱ្យឃើញកាន់ តែច្បា​ស់​អំ​​ពីការចូលរួមអនុវត្ត យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជានៅ ក្នុងអា​ណត្តិទី៦ ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយ គតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាប តី តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាកំពុងបន្តធ្វើកំណែទម្រង់លើវិស័យជាច្រើន ដើម្បី​កំណើនការងារសមធម៌ និងប្រសិទ្ធភាពឆ្លើយតបទៅនឹងតម្រូវការចាំបាច់ជាក់ស្ដែង នៅមូល​ដ្ឋានដោយ​​ឆ្លុះ​បញ្ចាំងឱ្យឃើញអំពីការប្ដេជ្ញាចិត្តរបស់រាជរដ្ឋភិបាលក្នុងការលើកស្ទួយសុខុមាលភាព​របស់ប្រជា​ពល​រដ្ឋ ព្រមទាំងជំរុញដំណើរការកំណែទម្រង់វិមជ្ឈការ និង វិសហមជ្ឈការក្នុងការផ្ទេរ មុខងារ និងធនធាន​តាមរយៈការធ្វើប្រតិភូកម្មអំណាចការប្រគល់មុខងារមកឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិក្នុងនោះរដ្ឋបាល​ខេត្ត​គ្រប់គ្រងលើវិស័យសុខាភិបាល កុមារកំព្រា រដ្ឋបាលក្រុង ស្រុក ក្នុងខេត្តបាត់ដំបង បានទទួលនូវមុខ​ងា​​រ​ក្នុ​ងការគ្រប់គ្រងអនុវិស័យ៣រួមមានអនុវិស័យបឋមសិក្សា អនុវិស័យអប់រំកុមារតូច អនុវិស័យ អប់រំ​ក្រៅ​​ប្រ​ព័ន្ធ ហើយការគ្រប់គ្រងមុខងារលើអនុវិស័យ៣នេះត្រូវបានរៀបចំធ្វើសិក្ខាសាលាដកពិសោធន៍​នៅថ្នាក់ជាតិដើម្បីត្រៀមធ្វើការផ្ទេរមុខងារទៅឲ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ នៅទូទាំងប្រទេស។

ឯកឧត្តមបន្តថា នៅក្នុងឆ្នាំ២០២៣ បានធ្វើការពង្រឹងការគ្រប់គ្រង ដឹកនាំនិងការផ្តល់ សេវាសា​ធារណៈ​ជូ​នប្រ​​ជាពលរដ្ឋនៅតាមមូលដ្ឋានឲ្យកាន់តែមានភាពល្អប្រសើរឡើង តាមរយៈការដាក់ឲ្យអនុវត្តរួ​ចម​ក​ហើ​យអង្គភាពច្រកចេញចូលតែមួយនៅសាលាខេត្ត ការិយាល័យច្រកចេញចូលតែមួយនៅសាលាក្រុង ស្រុកទាំង១៤ការិយាល័យប្រជាពលរដ្ឋនៅសាលាខេត្ត និងសាលាក្រុង ស្រុក និងការរៀបចំយន្តកា​រ​ច្រកចេញចូលតែមួយនៅសាលាឃុំ សង្កាត់ទាំង១០៣ ទូទាំងខេត្ត ។

ឯកឧត្តម បានបន្តទៀតថា អាស្រ័យដោយប្រទេសជាតិ និងនៅក្នុងមូលដ្ឋានខេត្តបាត់ដំបងរបស់​យើង​មាន​សុខសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខសុវត្ថិភាព សណ្តាប់ធ្នាប់សង្គមល្អជាមូលដ្ឋាន​គ្រឹះ​ផ្តល់ភាពអនុគ្រោះគ្រប់បែបយ៉ាងសម្រាប់ ការវិនិយោគ បង្កលក្ខណៈដល់ការស្តារ និងអភិវឌ្ឍន៍ប្រទេស​ជាតិ ក៏ដូចជាការអភិវឌ្ឍន៍ខេត្តលើគ្រប់វិស័យ ក្រោមការដឹកនាំ និងចង្អុលណែនាំជាប់ជាប្រចាំពីសម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្តីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជ​រដ្ឋាភិ​បាល​​​ចុះមូលដ្ឋានខេត្តបាត់ដំបង ដោយមានកិច្ចសហការល្អ ពីគ្រប់ស្ថាប័ន មន្ទីរ អង្គភាព រដ្ឋបាល​មូ​លដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធបានធ្វើឱ្យខេត្ត បាត់ដំបងបោះជំហានលើដំណើ​រ​ការ​អភិវឌ្ឍរីកចម្រើនឥតឈប់ឈរ និងមានការប្រែប្រួលមុខមាត់ថ្មីជាបន្តបន្ទាប់ រួមចំណែកលើកស្ទួ​យ​កម្រិតជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ។ព្រមជាមួយ នេះទីក្រុងបាត់ដំ​បងរប​ស់​យើងពិតជាមានមោទនភាពជាខ្លាំង ត្រូវបានជ្រើសរើសជាបណ្តាញទី​ក្រុង​អាស៊ា​ន ក្នុងចំណោមទី​ក្រុ​ងចំ​នួន៣នៃព្រះរាជាណាចក្រកម្ពុជា ដែលមានសមាជិកបណ្តាញ​ទីក្រុងឆ្លាត​អាស៊ានចំនួ​ន២៦​ដែលបា​ន​ផ្តួច​ផ្តើមឡើងតាំងពីឆ្នាំ២០១៨ ដោយខេត្តបាត់ដំបងយើងចូល​រួមអនុវត្ត​គម្រោងទីក្រុងឆ្លាតតាមរយៈ ការអភិវឌ្ឍចំនួន២ គឺការគ្រប់គ្រងលំហសាធារណៈ និងចំណីផ្លូវ និងការ​គ្រ​ប់គ្រងសំណល់រឹង និងរា​វ។

​ការអនុវត្តគម្រោងនេះ រដ្ឋបាលខេត្តក៏បានខិតខំតម្រង់ទិសការងារ​អភិវឌ្ឍ​ឲ្យស្របតាមគោល​គំនិតទីក្រុ​ង​​​ឆ្លាត ដោយមានការចូលរួមពីអ្នកពាក់ព័ន្ធ ទទួលបានសមិទ្ធផលដូចជា លើកកម្ពស់សោភ័ណភាព សណ្ដាប់ធ្នា​ប់តាមដងផ្លូវមួយចំនួន រៀបចំសំយ៉ាប ស្លាកយីហោផ្សព្វផ្សាយ​ពាណិជ្ជកម្ម ផ្លូវខឿងហែម បណ្តាញភ្លើងអគ្គិសនី ខ្សែកាប បណ្តាញលូរំដោះទឹកភ្លៀង លូរំដោះទឹ​កស្អុ​យ រៀបចំផែនទីបង្ហាញផ្លូវ និងការតម្រង់ទិសអភិវឌ្ឍន៍ស្របតាម ផែនការប្រើប្រាស់ដីក្រុងបាត់ដំបង​ប្រកប​ដោយចីរភាព និងឆ្លាតវៃ ចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រុមហ៊ុនជប៉ុនចំនួន៣ ដើម្បីសិក្សា​ជម្រុ​​​ញ​ការអនុវត្តគ​ម្រោង​ទីក្រុង​ឆ្លាតក្រុងបាត់ដំបង និងពិភាក្សាជាមួយធនាគារអភិវឌ្ឍអាស៊ី លើ​គម្រោ​ង​គ្រប់គ្រងហិរញ្ញប្ប​ទាន​ឆ្លាតលើសេវាប្រមូលសំរាម ដូចជាការប្រើប្រាស់ប្រព័ន្ធព័ត៌មានភូមិសាស្ត្រ និង​បង្កើតឲ្យមានការបង់​សេ​វា​ប្រមូលសំរាមតាមអនឡាញជាដើម។ ក្នុងនាមជាទីក្រុងបេក្ខភាពប្រកួតប្រជែងទីក្រុងស្អាត និង​ការរៀ​ប​​ចំ​ព្រឹត្តិការណ៍ធំៗនៅក្រុងបាត់ដំបង សម្រាប់ឆ្នាំ២០២២ កន្លងមកនេះបាន​ទាក់​ទាញភ្ញៀវជាតិ អន្តរ​ជាតិ​ម​​ក​ទស្សនាយ៉ាងច្រើនកុះករ និងបានចូលរួម ប្រឡងប្រណាំងក្នុង​ក្រប​ខ័ណ្ឌ​អាស៊ាន ធ្វើឲ្យទីក្រុង​បាត់​​ដំ​ប​ងទទួលនូវពានរង្វាន់ទីក្រុងទេសចរណ៍ស្អាត អាស៊ានលើកទី៣ (២០២២.២០២៤) ក្នុង​វេទិកាទេ​ស​ចរ​ណ៍អាស៊ាននៅក្រុងព្រះសីហនុ និងថ្មីៗនេះទទួលបានពានរង្វា​ន់ជ័​យលាភីលេខ១ ជា " ទីក្រុ​ងដែ​ល​មានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ២០២២* (Best Countdown City of The Year 20​22) របស់ក្រុងបាត់ដំបង ខេត្តបាត់ដំបង និងពានរង្វាន់ជ័យលាភី"ទីក្រុងស្អាត ផ្ការំដួល៣ទង លើកទី​៣ ឆ្នាំ២០២២-២០២៥ "របស់ក្រុងបាត់ដំបង ខេត្តបាត់ដំបង ៕

ប្រភព៖រដ្ឋបាលខេត្តបាត់ដំបង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ