ថ្នាក់ដឹកនាំខេត្តកណ្ដាល អញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា នៅវត្តខ្ពប ក្នុងស្រុកស្អាង
March 17, 2023 អ្នកទស្សនា :

ខេត្តកណ្តាល ៖ នៅថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២៣ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញចូលរួមក្នុងពិធីបុណ្យបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធឆ្លងសមិទ្ធផលនានា ក្នុងវត្តខ្ពប ស្ថិតនៅឃុំខ្ពប ស្រុកស្អាង ខេត្តកណ្ដាល ក្រោមអធិបតីភាព ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល និងលោកជំទាវ។

នាឱកាសនោះ ឯកឧត្ដម ប្រាក់ សុខុន បានថ្លែងថា សមិទ្ធផលដែលកើតឡើងនាថ្ងៃនេះ គឺដោយសារកម្លាំងមហាសាមគ្គីធម៌ជាធ្លុងមួយ និងទឹកចិត្តដ៏ថ្លៃថ្លារបស់ព្រះតេជគុណ ព្រះថេរានុថ្ថេរៈគ្រប់ព្រះអង្គ និងពុទ្ធបរិស័ទ ដែលបានរួមគ្នាទ្រទ្រង់ព្រះពុទ្ធសាសនាឱ្យបានស្ថិតស្ថេរ រីកចម្រើន សមស្របទៅតាមស្ថានភាពសង្គមជាតិ ជាពិសេសបានស្ដែងឱ្យឃើញនូវការសាមគ្គីដ៏ល្អប្រពៃផងដែរ។

ឯកឧត្ដម បានបញ្ជាក់ថា ដោយសារកត្តាសុខសន្តិភាព ទើបយើងទាំងអស់គ្នាទទួលបានភាពរីកចំរើន និងការអភិវឌ្ឍលើគ្រប់វិស័យ ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ក្រោមម្លប់នៃសន្តិភាព នៃការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋរស់នៅពោរពេញដោយសន្តិសុខ សុវត្ថិភាព និងមានជីវភាពធូធារ ដូច្នេះយើងទាំងអស់គ្នាត្រូវបន្តគាំទ្រ គោរពអរគុណសន្តិភាព និងអរគុណនយោបាយ ឈ្នះ-ឈ្នះ របស់សម្ដេចតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាព និងការឯកភាពជាតិពេញលេញនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

នាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានឱ្យដឹងថា វត្តខ្ពប មានអាយុកាលប្រមាណ ១២២ឆ្នាំ គិតមកដល់បច្ចុប្បន្ន។ កសាងឡើងចាប់តាំងពីឆ្នាំ១៩០១ ដឹកនាំកសាងដោយ ព្រះតេជគុណ ព្រហ្ម ខៀវ ជាព្រះចៅអធិការ ព្រះអង្គបានធ្វើចលនាពុទ្ធបរិស័ទ កាប់ឆ្ការព្រៃ សាងសង់តូបតូចៗ បន្ទាប់មកបានកសាងជាព្រះវិហារ ផងដែរ៕

ប្រភព ៖ រដ្ឋបាលខេត្តកណ្ដាល

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ