logo
Header Logo
ព័ត៌មានលម្អិត
thumbnail
រដ្ឋបាលខេត្តស្វាយរៀង ​រៀប​ចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅ​ការងា​រ​ឆ្នាំ២០២៣
115
24-March-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

នារសៀលថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តស្វាយរៀង បាន​រៀប​ចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅ​ការងា​រ​ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនា​យករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និង​ជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តស្វាយរៀង និងមានការអញ្ជើញ​ចូ​លរួម​ពីឯកឧត្ដម លោកជំទាវជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុង ស្រុក ឯក​ឧ​ត្ដ​មរដ្ឋលេខាធិការ និងប្រតិភូក្រសួងមហាផ្ទៃ ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ប្រ​ធា​ន​សាលាដំបូងខេត្ត ព្រះរាជអាជ្ញាខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត មេបញ្ជា​កា​រកងកម្លាំងទាំងបី  ប្រធានមន្ទីរ-អង្គភាព អភិបាល ប្រធានក្រុមប្រឹក្សា នាយករដ្ឋបាល ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ និងកម្លាំងនៅថ្នាក់ក្រុង ស្រុក មេឃុំ ចៅ​សង្កាត់ ស្មៀន និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ប្រធានច្រកទ្វារព្រំដែន មេប​​ញ្ជា​ការវរនគរបាលនិងយោធាការពារព្រំដែន ព្រមទាំងមន្ត្រីរាជការសាលាខេត្ត សរុប ៥២​០រូប ។

ក្នុងឱកាសនោះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្ត បានរាយ​កា​រណ៍​អំ​ពី​លទ្ធផលនៃដំណើរការសន្និបាត និងគូសរំលេចអំពីសមិទ្ធផលការងារសំ​ខាន់ៗ​ដែល​រដ្ឋបាលខេត្តសម្រេចបាន ជាពិសេសការងារថែរក្សាសន្តិសុខ សុវត្ថិភាព និងសណ្ដា​ប់ធ្នា​ប់សង្គម ការងារចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ការកសាងហេដ្ឋារចនាសម្ព័ន្ធរូប​វ័ន្ត​និ​ង​កា​​រកែលម្អសោភ័ណភាព ការងារផ្ដល់សេវាសាធារណៈ វឌ្ឍនភាពនៃការអនុវត្ត​គោលន​យោ​បា​យគាំពារសង្គម ការងារវិនិយោគ ព្រមទាំងបញ្ជាក់ជូនពីបញ្ហាប្រឈម និងទិសដៅ​ការងារដែលរដ្ឋបាលខេត្តត្រូវយកចិត្តទុកដាក់អនុវត្តបន្តនៅក្នុងឆ្នាំ២០២៣នេះ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត មានប្រសាសន៍ថា ស្នាដៃ និងលទ្ធផលរបស់រដ្ឋបាលខេ​ត្ត​ស្វា​​យរៀ​ងសម្រេចបានក្នុងឆ្នាំ២០២២ គឺពិតជារួមចំណែកក្នុងការថែរក្សាសុខសន្ដិភាព ស្ថិរភាពនយោបាយ ហើយរដ្ឋបាលខេត្តស្វាយរៀង ក៏បានខិតខំថែរក្សាការពារសន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ នៃសុវត្ថិភាពសង្គម ដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និង​សេរីពហុបក្សផងដែរ ។

លោកជំទាវកិត្តិសង្គហបណ្ឌិត បានបន្ដថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បាន​ធ្វើឱ្យប្រទេសកម្ពុជាគ្រប់គ្រងបាន និងឆ្លើយតបដោយប្រសិទ្ធភាព និងទាន់ពេលវេ​លា​នូវជំងឺឆ្លងរាតត្បាតជាសកលកូវីដ-១៩ ព្រមជាមួយការដាក់ចេញនូវវិធានការនានា ដើ​ម្បី​ស្តារផលប៉ះពាល់ ដែលបណ្តាលមកពីជំងឺកូវីដ-១៩ គ្រោះជំនន់ទឹកភ្លៀង និងវិប​ត្តិ​នា​នាជាសកល ធ្វើឱ្យសេដ្ឋកិច្ចជាតិស្ទុះងើបឡើងវិញយ៉ាងឆាប់រហ័ស ក្នុងអត្រាកំណើ​ន​ប្រមាណ ៥,២ភាគរយ ក្នុងឆ្នាំ២០២២ កន្លងទៅនេះ។ 

ក្នុងនាមរាជរដ្ឋាភិបាល លោកជំទាវបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់​ចំ​ពោះ​អា​ជ្ញាធរ កងកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋ រស់នៅខេត្តស្វាយរៀង ដែលបាន​សហ​កា​រចូលរួមថែរក្សាការពារ សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ ហើយធានាបាននូ​វ​សុវត្ថិ​ភាពយ៉ាងល្អប្រសើរ ហើយក៏ទទួលការកោតសរសើ​រដល់សមត្ថកិច្ចរប​ស់​កម្ពុជា ក្នុងការថែរក្សាសន្ដិសុខ។ ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបានខាងលើនេះ លោ​ក​ជំទាវ ក៏បានកត់សម្គា​ល់​នូវ​បញ្ហា​ប្រឈ​ម ដែលនៅសេសសល់ រួមទាំងកិ​ច្ចការងា​រសំ​ខា​ន់​នា​នាជាច្រើនទៀត ដែលត្រូវខិតខំបន្ដពុះពារអនុវត្តឱ្យបានល្អ នៅក្នុងឆ្នាំ២០២៣នេះ ជា​ពិសេស ធានាឱ្យបាននូវការបោះឆ្នោតជ្រើសរើសតាំងតំណាងរាស្ដ្រ នីតិកាលទី០៧ ដែល​នឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ឱ្យប្រព្រឹត្តិទៅ​ប្រកប​ដោ​យលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌ និងជោគជ័យ និងត្រូវរួមគ្នាសាងអំពើល្អ និង​រួម​គ្នាដោះស្រាយនូវសេវាសាធារណៈឲ្យបានទាន់ពេលវេលា រហ័ស និងមានប្រសិទ្ធភាព ៕

ប្រភព៖រដ្ឋបាលខេត្តស្វាយរៀង

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ