logo
Header Logo
ព័ត៌មានលម្អិត
thumbnail
អភិបាលខេត្តព្រះសីហនុ អញ្ជើញផ្សព្វផ្សាយសេចក្តីប្រកាសបិទផ្សាយទិន្ន​ន័យជាសាធារណៈ​នូវ​ឯកសារនៃការវិនិច្ឆ័យភូមិ១និងភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ
39
27-March-2023
ព័ត៌មាន​ថ្នាក់​ក្រោម​ជាតិ
តំណរភ្ជាប់

ព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញផ្សព្វផ្សាយសេចក្តីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យភូមិ១ និងភូមិ២ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ កោតសរសើរ ដល់មន្ទីររៀបចំដែនដីនគរូបនីយ​កម្ម​សំណង់ និងសុរិយោដី ខេត្តព្រះសីហនុ ដែលបានខិតខំប្រឹងប្រែងក្នុងការចុះកំណត់ព្រំ វាស់វែង និង​វិនិច្ឆ័យ ចាប់ពីឆ្នាំ២០១៩ រហូតមកដល់បច្ចុប្បន្ន មានក្រុមចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធមានចំនួន ៥ក្រុម បានចុះកំណត់ព្រំវាស់វែងជីសរុបបានចំនួន៥១,០៣២ក្បាលដី ប្រមូលទិន្នន័យក្បាលដីបាន​ចំនួន ៤៤.៧០០ និងត្រូវចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ) ជូនដល់ប្រ​​ជាព​​លរដ្ឋ​ដែលជាម្ចាស់ និងអ្នកកាន់កាប់ដីបានចំនួន១៣.៥៧៥ប័ណ្ណ ចែកប័ណ្ណកម្មសិទ្ធិជូ​នដល់ប្រជា​ពលរដ្ឋ​បានចំនួន៧.៦២១។

ថ្ងៃនេប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសបិទផ្សាយទិន្នន័យជាសាធារណៈនូវឯកសារការវិនិច្ឆ័យភូមិ១ មានក្បាលដីចំនួន ៧.២០២ និងភូមិ២ មានក្បាលដីចំនួន ២.៧៤១ សរុបក្បាលដី ទាំងពីភូមិមាន ៩.៩៤៣។

ឯកឧត្តមអភិបាលខេត្ត ​បន្តថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធអនុវត្តតាមនីតិវិធី​ដែលបាន​កំណត់​ដោយច្បាប់ និងបច្ចេកវិទ្យាទំនើប មានតម្លាភាព និងការទទួលខុសត្រូវ ដែលប្រទេសជឿន​លឿន​លើ​ពិភពលោកកំពុងអនុវត្តនិងមានប្រសិទ្ធិភាពលើការគ្រប់គ្រងដីធ្លី នេះជាការសមស្របបំផុត​ដែល​បាន​កំណត់នៅក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយដល់ការអភិវឌ្ឍន៍​របស់​ប្រទេសជាតិ ជាប្រយោជន៍ប្រជាពលរដ្ឋជាម្ចាស់ដីផងគឺ រដ្ឋគ្រប់គ្រងដីធ្លីបានទាំងដីរដ្ឋ និងដី​ឯក​ជន ដែលធ្វើឱ្យរដ្ឋមានការងាយស្រួលក្នុងការរៀបចំដែនដីរដ្ឋបាលដីធ្លី ការបែងចែកដី និងកាត់​បន្ថ​យទំ​នាស់​ដីធ្លីធានាសុវត្តិភាពនៃការកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋ និងបម្រើដល់ការវិនិយោគទទួ​លបាន​នូវ​សិទ្ធិ​ស្របច្បាប់ក្លាយជាម្ចាស់ដីពិតប្រាកដដែលត្រូវបានការពារដោយច្បាប់និងធានាដោយរដ្ឋ ដែ​ល​អា​ច​ធ្វើ​ការបង្កបង្កើនផល ឬប្រកបមុខរបរផ្សេងៗទៀតលើដីធ្លីរបស់ខ្លួនដោយគ្មានការព្រួយបារម្ភ អាច​ប្រើ​ប្រាស់​​ប័ណ្ណកម្មសិទ្ធិ ដើម្បីផលប្រយោជន៍ផ្សេងៗក្នុងការប្រកបមុខរបរ និងអាជីវកម្មរ។

ក្នុងឱកាសនោះឯកឧត្តមអភិបាលខេត្ត ក៏បានធ្វើការសំណូមពរបងប្អូនប្រជាពលរដ្ឋ បន្តផ្សព្វផ្សា​យ​ដល់ក្រុមគ្រួសារកូនចៅឱ្យគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់គ្នាព្រោះគ្រោះថ្នាក់ចរាចរណ៍​កំពុង​បង្កើតជាហានិភ័យនៅក្នុងខេត្តរបស់យើង ដែលបណ្តាលឱ្យមានអ្នករងគ្រោះបាត់បង់​ជិវិត​មាន​ចំនួន​ច្រើន និងរងរបួសពិការភាពជាដើម និងធ្វើឱ្យខូចខាតទ្រព្យសម្បត្តិឯកជន និងទ្រព្យសម្បត្តិ​រដ្ឋ​ផងដែរ ទន្ទឹមនោះត្រូវលុបបំបាត់គ្រឿងញៀនដែលបង្កឱ្យមានអំពើហឹង្សាក្នុងគ្រួសារជាដើម ប្រសិនបើ​បងប្អូន​ណារាយការណ៍ពីគ្រឿងញៀន រដ្ឋបាលខេត្តនឹងផ្តល់រង្វាន់លើកទឹកចិត្ត និងរក្សាការសម្ងាត់​​ជូនអ្នក​រាយ​ការណ៍​ថែមទៀតផង និងសុំឱ្យបងប្អូនដែលជាម្ចាស់ក្បាលដីមកពិនិត្យផ្ទៀង​ផ្ទាត់ក្បាលដីរបស់ខ្លួនរ​យ​ពេល​១៥ថ្ងៃ គីគិតចាប់ពីថ្ងៃទី២៧ ខែមីនា រហូតដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ ២០២៣ ដើម្បីធានាបាន​នូវ​ភាពសុក្រឹត្យត្រឹមត្រូវទាំងលក្ខណៈបច្ចេកទេស និងលក្ខណៈច្បាប់ ក្នុងកំឡុងពេលនៃការបិទផ្សាយនេះ ម្ចាស់ដី អ្នកកាន់កាប់ដី និងអ្នកពាក់ព័ន្ធអាចធ្វើការកែតំរូវ រឺដាក់ពាក្យបណ្តឹងជំទាស់ តវ៉ាបាន ប្រសិនបើ​ពិនិត្យ​ទៅឃើញថាមានកំហុសឆ្គងដោយត្រូវដាក់ពាក្យស្នើសុំ ឬជំទាស់ចូលមកគណៈកម្មការរដ្ឋបាល មន្ត្រីដែលប្រចាំការនៅកន្លែងបិទផ្សាយ តាមរយៈអាជ្ញាធរភូមិ សង្កាត់ ហើយត្រូវបានធ្វើការសម្រប​សម្រួល​តាមការព្រមព្រៀងដោយគណៈកម្មការរដ្ឋបាលរៀងរាល់ម៉ោងធ្វើការ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
thumbnail
អំពីក្រសួង
ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។
ទំនាក់ទំនង
អាស័យដ្ឋាន: #275 ​ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
cambodia@interior.gov.kh
023 721 905 - 023 726 052 - 023 721 190
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ
ទាញយកកម្មវិធីទូរស័ព្ទក្រសួងមហាផ្ទៃ
ឆ្នាំ 2023 - 2025 © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ