អភិបាលខេត្តព្រះសីហនុ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅភូមិអូរតាហយ ឃុំស្ទឹងឆាយ
March 27, 2023 អ្នកទស្សនា :

ព្រឹកថ្ងៃទី២៧ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋនៅភូមិអូរតាហយ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។  

ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍សំណេះ សំណាលជាមួយ បងប្អូនប្រជាពលរដ្ឋដែលបានចូលរួមនាថ្ងៃនេះព្រមទាំងបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តព្រះសីហនុដែលខិតខំប្រឹ ងប្រែង ក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ភូមិអូរតាហយ មានក្បាលដីសរុបចំនួន ១៤០ក្បាលដី ក្នុងនោះក្បាលដីដែលត្រូវចេញប័ណ្ណមានចំនួន១៣៤ក្បាលដី និងមិនចេញប័ណ្ណចំនួន៦ក្បាលដី ។ ហើយ​ប័ណ្ណដែលត្រូវចែកជូនមានចំនួន១២៩ក្បាលដី(សំរាប់ចែក)ហើយប័ណ្ណមិនទាន់អាចចែកបាន ដោយសាពួកគាត់បាត់ឯកសារមានចំនួន ៥ក្បាលដី មានក្បាលដី(ក្បាលដីលេខ១០៧ សុំបញ្ជូល ទិន្នន័យក្រោយបិទផ្សាយ)។

ឯកឧត្តម អភិបាលខេត្តបន្តថា គោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល គឺដើម្បីលើកស្ទួយដល់ការ អភិវឌ្ឍរបស់ប្រទេសជាតិ ការពារផលប្រយោជន៍ ជូនប្រជាពលរដ្ឋជាម្ចាស់ក្បាលដី និងរាជរដ្ឋាភិបាល ។រដ្ឋគ្រប់គ្រងដីធ្លីទាំងដីរដ្ឋ និងដីឯកជន ដែលធ្វើឱ្យរដ្ឋមានការងាយស្រួលក្នុងការរៀបចំ ដែនដី​រដ្ឋបាល​ដីធ្លី ការបែងចែកដី និងកាត់បន្ថយទំនាស់ដីធ្លី ធានាសុវត្ថិភាពនៃការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ​បម្រើដល់ជីវភាពគ្រួសារ និងការវិនិយោគ។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តក៏បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចេះទុកដាក់​ប័ណ្ណកម្មសិទ្ធរបស់ខ្លួនឱ្យបានល្អគង់វង្ស ព្រោះប័ណ្ណនេះវាមានសារៈ​សំខាន់ណាស់សម្រាប់បងប្អូន​យកទីធ្វើការបញ្ចាំ លក់ ឬផ្ទេរ ធ្វើអំណោយឱ្យកូនចៅរបស់ខ្លួនទៅតាមលទ្ធភា​ពរបស់ក្រុមគ្រួសារ​នីមួយ​ៗ ព្រោះវាបានបញ្ជាក់ជាកម្មសិទ្ធផ្តល់អត្ថប្រយោជន៍ និងសុវត្តិភាពឱ្យយើងជាម្ចាស់ដី តែបើទុកដាក់​មិន​បានត្រឹមត្រូវវាក្លាយជាការលំបាក និងគ្រោះថ្នាក់ដល់យើងហើយការធ្វើនេះមានរយ:ពេល១១ឆ្នាំ ប័ណ្ណនេះមានអត្ថប្រយោជន៍បញ្ជាក់ពីកម្មសិទ្ធកររបស់បងប្អូនមានសុវត្ថិភាពរបស់យើងដោយមានប្រព័ន្ធទិន្នន័យជាក់លាក់។

ឯកឧត្តម អភិបាលខេត្ត ក៏បានធ្វើការអំពាវនាវប្រជាពលរដ្ឋចូលរួមគោរពច្បាប់ចរាចរណ៍ ដែលពីម្សិ​ល​មិ​ញ​​​នៅ​ក្រុងព្រះសីហនុ គ្រោះថ្នាក់ចរាចរណ៍បានសម្លាប់មនុស្សពីរនាក់ គឺម៉ូតូ និងម៉ូតូដែលបានបា​ត់​បង់​កម្លាំងពលកម្ម ដូច្នេះយើងត្រូវតែយកចិត្តទុកដាក់ទាំងអស់គ្នា យើងត្រូវតែគោរពច្បាប់ចរាចរណ៍ ត្រូវ​ប្រើ​ប្រាស់ផ្លូវថ្នល់ដោយការប្រុងប្រយ័ត្នចៀសវាងមានគ្រោះថ្នាក់ និងបានថ្លែងអំណរគុណប្រជាពលរដ្ឋ​ភូមិ​អូរតាហយ និងប្រជាពលរដ្ឋឃុំស្ទឹងឆាយ ស្រុកកំពង់សីលាដែលបានបោះឆ្នោតជ្រើសរើសក្រុបប្រឹក្សា​ឃុំ សង្កាត់កាលពីខែមិថុនាឆ្នាំ២០២២ គាំទ្រគណបក្សប្រជាជនកម្ពុជាច្រើនលើសលប់ ទទួលបានចំ​ណាត់​​ថ្នាក់លេខ១ ក្នុងបណ្តាឃុំ សង្កាត់ទាំង២៩ក្នុងខេត្តព្រះសីហនុ សង្ឃឹមថា នៅពេលបោះ​ឆ្នោត​ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខពលរដ្ឋឃុំស្ទឹងឆាយ ស្រុកកំពង់សីលា និងបោះឆ្នោ​តគាំ​ទ្រ​​គណបក្ស​ប្រជាជន​កាន់តែច្រើនបន្ថែមទៀត និងទទួលបានចំណាត់ថ្នាក់លេខ១ សម្រាប់ការបោះ​ឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រនាពេលខាងមុខ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ