រដ្ឋបាលខេត្តប៉ៃលិន បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ​សម្រាប់អនុវត្តឆ្នាំ២០២៣
March 29, 2023 អ្នកទស្សនា :

ប៉ៃលិន៖ នាថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ រដ្ឋបាលខេត្តប៉ៃលិន បានបិទសន្និបាតបូកសរុបលទ្ធផល​ការងារ ប្រចាំឆ្នាំ២០២២ និងលើក ទិសដៅការងារ សម្រាប់អនុវត្តឆ្នាំ២០២៣ ស្ថិតក្រោមអធិបតីភាព​ឯកឧត្តមនាយឧត្តមសេនីយ៍ អ៊ី ឈាន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារ​រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តប៉ៃលិន ។

នៅក្នុងពិធីនេះក៍មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម រាជ សុភទ្ទ អនុរដ្ឋលេខាធិការក្រសួង​មហាផ្ទៃ ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន ឯកឧត្តម ជា ចាន់ឌិន ប្រធានក្រុម​ប្រឹក្សាខេត្ត និងលោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរង​ខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត កងកំលាំងប្រដាប់អាវុធទាំងបី ក្រុមប្រឹក្សាក្រុង ស្រុក អភិបាល ក្រុង ស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ ទាំង ៨ និងតំណាងអង្គការសង្គមស៊ីវិលផងដែរ ។

លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍លើកឡើងថា៖ ផ្អែកទៅតាមលទ្ធផល​ដែលរដ្ឋបាល ខេត្តសម្រេចបាន និងបណ្ដាបញ្ហាប្រឈមលើវិស័យនានា ក្នុងឆ្នាំ២០២២ កន្លងទៅនេះ ជារួមអង្គសន្និបាត បានវាយតម្លៃខ្ពស់ អំពីវឌ្ឍនភាពរបស់ខេត្ត និងទទួលស្គាល់បញ្ហា ប្រឈមនានា ដែលកើតមានឡើង ហើយជាមួយនោះ អង្គសន្និបាតបានប្ដេជ្ញាចិត្តរួមគ្នា ដាក់ចេញទិសដៅការងារបន្ត សម្រាប់ឆ្នាំ២០២៣នេះ ឲ្យបានសកម្មខ្លាំងក្លាថែមទៀត ដើម្បីឆ្លើយតបគោលនយោបាយ របស់​រាជរដ្ឋាភិបាល និងការដោះស្រាយតម្រូវការ ក៏ដូចជាសំណូមពរនានា របស់ប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងគុណភាព ។

មានប្រសាសន៍នៅក្នុងកាសនោះ ឯកឧត្តម អ៊ី ឈាន ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន​ខេត្តប៉ៃលិន បានមានប្រសាសន៍សម្ដែងនូវការកោតសរសើរ និងការវាយតម្លៃខ្ពស់ ចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹង ប្រែងរួមគ្នា យ៉ាងសកម្មក្នុងការបំពេញតួនាទី និងភារ​កិច្ច ប្រកបដោយស្មារតី ទទួលខុស ត្រូវខ្ពស់ ដើម្បីសម្រេចបាននូវសមិទ្ធផល ក្នុងការធានាថែរ​ក្សាសុខ​សន្តិភាព ស្ថិរភាព យោបាយ ការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការលើកកម្ពស់លទ្ធិប្រជាធិប តេយ្យ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល សំដៅលើ​ក​កម្ពស់ជីវភាពរស់នៅ និងបន្តកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ក្នុងនោះបានខិតខំចូលរួម​ក្នុងការ​ដោះ​ស្រាយជីវភាពរបស់ប្រជាពលរដ្ឋ ដែលទទួលរង ផលប៉ះពាល់ពីវិបត្តិ នៃជំងឺកូវីដ-១៩ និងការដោះ​ស្រាយ​ក្តីកង្វល់ សំណើ សំណូមពរ និង បញ្ហាប្រឈមនានា នៅមូលដ្ឋាន បានជាបន្តបន្ទាប់ ជាពិសេស​កា​រចូលរួម ទប់ស្កាត់ និងការប្រយុទ្ធប្រឆាំងការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ព្រមទាំងចូលរួមជំរុញ និង​គាំទ្រដល់ដំណើរការ ចាក់វ៉ាក់សាំង ជូនមន្ត្រីរាជការ កងកម្លាំងមានសមត្ថកិច្ច និងប្រជាពលរដ្ឋ​ទូទាំងខេត្ត។

ឯកឧត្តមប្រធានក្រុមការងារ ក៏បានមានប្រសាសន៍ផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងសមត្ថកិច្ចទាំ​ង៣​ប្រភេទ ត្រូវបង្កើនការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឲ្យបានល្អប្រ​សើ​រ គ្រប់មូលដ្ឋាន ជាពិសេសត្រូវបង្កើនកិច្ចសហការ ក្នុងចំណោមកងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរ និងបំផុសឲ្យមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុ​វត្ថិ​ភាព» ដើម្បីបង្ការ ទប់ស្កាត់ បង្ក្រាបសកម្មភាពលួច ឆក់ ប្លន់ ល្បែងស៊ីសង ខុសច្បាប់ ក្រុមក្មេងទំ​នើង​គ្រប់មូលដ្ឋានទូទាំងខេត្ត ។

នៅក្នុងឱកាសនោះ គណៈអធិបតី ក៍បានប្រគល់បណ្ណ សរសើរ និងរង្វាន់លើកទឹកចិត្ត ដល់មន្រ្តីរាជការ និងក្រុមប្រឹក្សាឃុំ ប៉ុស្តិ៍រដ្ឋបាលដែលមានស្នាដៃល្អ ផងដែរ ៕

ប្រភព៖ រដ្ឋបាលខេត្តប៉ៃលិន

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ