អភិបាលខេត្តព្រះសីហនុ អញ្ជើញផ្សព្វផ្សាយសេចក្តីប្រកាសបិទផ្សាយ​ទិន្នន័យថា​សាធារណៈ​នូវឯក​សារ​​នៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅភូមិវាល ភូមិចាំស្រី និងភូមិក្រាំង​អាត់
March 29, 2023 អ្នកទស្សនា :

នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញផ្សព្វផ្សាយសេចក្តីប្រកាសបិទផ្សាយទិន្នន័យថាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនៅភូមិវាល ភូមិចាំស្រី និងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់​សីលា ខេត្តព្រះសីហនុ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថាថ្ងៃនេះប្រជុំផ្សព្វផ្សាយសេចក្តីប្រកាស​បិទផ្សាយ​ទិន្នន័យជាសាធារណៈនូវឯកសារការវិនិច្ឆ័យនៅឃុំកំពង់សីលា មានចំនួន៣ភូមិ  ក្នុងនោះ​ភូមិវាល មានក្បាលដីចំនួន២៤៥ភូមិចាំស្រី មានក្បាលដីចំនួន ២១៩ និងភូមិក្រាំងអាត់ មានក្បាល​ដី​ចំនួន ២២៦សរុបទាំង៣ភូមិ មានក្បាលដី៦៩០។

ឯកឧត្តម អភិបាលខេត្តបន្តថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធអនុវត្តតាមនីតិ​វិធីដែល​បាន​កំណត់​ដោយច្បាប់ និងបច្ចេកវិទ្យាទំនើប មានតម្លាភាព និងការទទួលខុសត្រូវ ដែលប្រទេសជឿន លឿន​លើពិ​ភ​ព​លោកកំពុងអនុវត្ត និងមានប្រសិទ្ធិភាពលើការគ្រប់គ្រងដីធ្លី នេះជាការសមស្របបំផុត​ដែលបា​ន​កំណ​ត់​​នៅក្នុង​គោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ដើម្បីលើកស្ទួយដល់ការអភិវឌ្ឍន៍របស់ប្រទេ​ស​ជាតិ ជាប្រយោជន៍ប្រជាពលរដ្ឋជាម្ចាស់ដីផងគឺ រដ្ឋគ្រប់គ្រងដីធ្លីបានទាំងដីរដ្ឋ និងដីឯកជន ដែលធ្វើ​ឱ្យ​រដ្ឋមានការងាយស្រួលក្នុងការរៀបចំដែនដីរដ្ឋបាលដីធ្លី ការបែងចែកដី និងកាត់បន្ថយទំនាស់ដីធ្លី ធា​នា​សុវត្តិភាពនៃការកាន់កាប់ដីធ្លីជូនប្រជាពលរដ្ឋ និងបម្រើដល់ការវិនិយោគទទួលបាននូវសិទ្ធិស្រ​បច្បា​​ប់ ក្លាយជាម្ចាស់ដីពិតប្រាកដ ដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ ដែលអាចធ្វើកា​រប​ង្ក​ប​ង្កើនផល ឬប្រកបមុខ របរផ្សេងៗទៀតលើដីធ្លីរបស់ខ្លួនដោយគ្មានការព្រួយបារម្ភ អាចប្រើប្រា​ស់ប័ណ្ណ​កម្មសិទ្ធិ ដើម្បីផលប្រយោជន៍ផ្សេងៗក្នុងការប្រកបមុខរបរ និងអាជីវកម្មរ។

ក្នុងឱកាសនោះ ឯកឧត្តម អភិបាលខេត្តបន្តទៀតថាបុគ្គលឬក្រុមណា  ដែលប្រមូលឬទារលុយពី​ជន​រងគ្រោះថាយកទៅរត់ការដាក់ពាក្យបណ្ដឹងនៅខុទ្ទកាល័យ ក្រសួងស្ថាប័ន ឬរដ្ឋបាលខេត្ត សូមប្រ​ញ៉ាប់​យកលុយទៅសងជនរងគ្រោះវិញ  អោយបានមុនពួកគាត់ដាក់ពាក្យបណ្ដឹង ។ទន្ទឹមនោះឯក​ឧត្តម​អភិ​បា​​​លខេត្ត សុំឱ្យបងប្អូនដែលជាម្ចាស់ក្បាលដីមកពិនិត្យផ្ទៀងផ្ទាត់ក្បាលដីរបស់ខ្លួនរយៈពេល១៥ថ្ងៃ គឺ​គិតចាប់ពីថ្ងៃទី២៨ ខែមីនា រហូតដល់ថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២៣ ដើម្បីធានាបាននូវភាពសុក្រឹ​ត្យ​ត្រឹ​ម​​ត្រូវទាំងលក្ខណៈបច្ចេកទេស និងលក្ខណៈច្បាប់ ក្នុងកំឡុងពេលនៃការបិទផ្សាយនេះ ម្ចាស់ដី អ្នក​កា​ន់​កា​​ប់ដី និងអ្ន​កពាក់ព័ន្ធអាចធ្វើការកែតំរូវ រឺដាក់ពាក្យបណ្តឹងជំទាស់ តវ៉ាបាន ប្រសិនបើពិនិត្យ​ទៅឃើ​ញ​ថាមា​នកំហុសឆ្គងដោយត្រូវដាក់ពាក្យស្នើសុំ ឬជំទាស់ចូលមកគណៈកម្មការរដ្ឋបាល មន្ត្រីដែល​ប្រចាំ​ការ​នៅ​កន្លែងបិទផ្សាយ តាមរយះអាជ្ញាធរភូមិ សង្កាត់ ហើយត្រូវបានធ្វើការសម្របសម្រួលតា​មការព្រម​ព្រៀ​ងដោយគណៈកម្មការរដ្ឋបាលរៀងរាល់ម៉ោងធ្វើការ៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ