អភិបាលខេត្តព្រះសីហនុ អនុញ្ញាតិ​ឱ្យមេបញ្ជាការនាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុនចូលជួបសម្តែ​ង​ការគួរសម និងពិភាក្សាការងារ
March 29, 2023 អ្នកទស្សនា :

ព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ អនុញ្ញាតិ​ឱ្យលោក MAKI TAKAYUKI មេបញ្ជាការនាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុន និង​សហកា​រីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅសាលាខេត្តព្រះសីហនុ។

លោក MAKI TAKAYUKI មេបញ្ជាការនាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុន បានថ្លែងអំណ​រគុណឯក​ឧត្តម​អភិបាលខេត្តព្រះសីហនុ ដែលបានអនុញ្ញាតិឱ្យរូបលោក និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ការចូលចតរបស់នាវាស្វ័យការពារកងទ័ពជើងទឹកជប៉ុននៅខេត្តព្រះសីហនុ ក្នុងគោ​ល​បំណងបណ្តុះបណ្តាលដល់នាវិកថ្មីរបស់នាវាស្វ័យការពារជប៉ុន ក្នុងបេសកម្មលើផ្ទៃសមុទ្រ ដើម្បី​ហ្វឹក​ហ្វឺនដល់នាយទាហានសកម្មថ្មី។

លោកមេបញ្ជាការនាវា អរគុណរដ្ឋបាលខេត្តព្រះសីហនុ សម្របសម្រួលសម្រាប់ការចូលច​តនាវា​ជប៉ុ​​​ន​នៅខេត្តព្រះសីហនុនាពេលនេះ និងជាខួបការទូតលើកទី៧០ នៃចំណងសាមគ្គីភាព មិត្តភាពចំ​ណ​ង​ការទូ​តនៃប្រទេសយើងទាំងពីរ។ ដំណើរកម្សាន្តរបស់នាវិកនៅខេត្តព្រះសីហនុ ពួកគាត់នឹ​ងបានរៀន​សូត្រកា​ន់តែច្រើនបន្ថែមទៀត ហើយការស្នាក់របស់នាវិករបស់នាវានៅខេត្តព្រះសីហនុ មានរយៈពេល ២យប់ ៣ថ្ងៃ យើងនឹងត្រៀមថាមពលសម្រាប់ធ្វើដំណើរចាកចេញពីកម្ពុជា។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានទទួលស្វាគមន៍មេបញ្ជាការនាវា និងសហការី ជាលើ​កទី​២ ខែនេះឆ្នាំមុន ក៏ជាខួបទី៣០ឆ្នាំ នៃការចេញធ្វើប្រតិបត្តិការនៅកម្ពុជាជាលើកដំបូង នៃនាវាក​ង​ស្វ័​យ​ការពាជប៉ុន ២គ្រឿង ចូលចតកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចូលជួបសវនាការផងដែរ ហើយថ្ងៃនេះ ៣១ឆ្នាំកន្លងមក ដែលនាវាស្វ័យការពារ​កងទ័​ពជើ​ង​ទឹ​ក​ជប៉ុន មាននៅខេត្តព្រះសីហនុ ជប៉ុនមានចំណងកាទូតជាមួយកម្ពុជាកាន់តែល្អប្រសើរ ធានាបា​ននូវ​សន្តិ​​សុខលម្ហសមុទ្រផងដែរ កងនាវាស្វ័យការពាជប៉ុន់បានរួមចំណែកការពារដែ​​នសមុទ្រ​នៅលើ​ពិ​ភព​លោ​ក យើងពិតជាមានមោទនភាព ដែលបានឃើញការធ្វើទំនើប​កម្មរបស់កងនាវាស្វ័យ​ការពារក​ងទ័​ព​ជប៉ុន ក្នុងការរក្សាអធិបតេយ្យភាពប្រទេសបានល្អប្រសើរ កម្ពុជាទើបតែចាប់ផ្តើមធ្វើទំនើបកម្មខា​ងវិ​​ស័យ​យោ​ធា តែកម្ពុជារងការរិះគន់ពីសំណាក់ មតិមួយចំនួន ហើយការធ្វើទំនើបកម្មរបស់ជប៉ុន ត្រូវបា​នអប​អរសាទ។

ឯកឧត្តម អភិបាលខេត្ត សង្ឃឹមថា តាមរយៈការមកដល់របស់នាវាស្វ័យការពារ​កងទ័ពជើងទឹកជ​ប៉ុននៅ​ខេត្ត​​ព្រះ​សីហនុ និងផ្តល់ភាពយុត្តិធម៌ដល់កម្ពុជា ទន្ទឹមនោះឯកឧត្តមក៏បានថ្លែងអំណ​រគុណប្រ​ជាជ​នជ​ប៉ុ​​​ន និងរដ្ឋាភិបាលជប៉ុន ដែលបានជួយគាំទ្រកម្ពុជា ប្រជាជនជប៉ុន បានជួយឧប្តម្ភគាំទ្រដល់ក​ម្ពុជា​សម្រា​​​ប់ខេត្តព្រះសីហនុ ទទួលបានផលប្រយោជន៍ពីការគាំទ្រពីរដ្ឋាភិបាល និងប្រជាជនជប៉ុនជាច្រើន ហើយអ្វីដែលយើងទទួលបានស្ទើគ្រប់វិស័យ ពិសេសវិស័យសុខាភិបាល សេដ្ឋកិច្ចមានទំហំធំធេង។

ខេត្តព្រះសីហនុ មានកំពង់ផែទឹកជ្រៅសម្រាប់ការអភិវឌ្ឍរបស់ខេត្ត ទាក់ទងការអភិវឌ្ឍផែទឹកជ្រៅនេះ កម្ពុជាមានការគាំទ្រជាថវិកា ជំនួយបច្ចេកទេសពីប្រទេសជប៉ុន តាមរយៈអង្គការ JICA  បាននឹងកំពុ​ងក​សាងពង្រីកកំពង់ផែទឹកជ្រៅជំហានទី១ ទី២ តាមនិតិវិធីប្រតិទិនការងារ និងរួចរាល់នៅឆ្នាំ​២០២៥​ខាង​មុខ និងបន្តទៅជំហានទី៣ និងបានរួមចំណែកបង្កើនសេ​ដ្ឋកិច្ចកម្ពុជាកាន់តែប្រសើថែមទៀត ជប៉ុន​បា​ន​ជួ​យកម្ពុជាច្រើនសន្ធឹកសន្ធាប់ ជួយជ្រោមជ្រែងគ្នាបានល្អ យើងខ្ញុំមានភាពកក់ក្តៅ ដែលរាជរដ្ឋាភិបាល​ជប៉ុន បានគាំ​ទ្រមេដឹកនាំ ជានាយករដ្ឋមន្ត្រីបន្តវេនរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ជានាយ​ករដ្ឋមន្ត្រី  ដែលឯកឧត្តម នាយឧត្តមសេនីយ៍បានទៅបំពេញទស្សនកិច្ចនៅ​ប្រទេសជ​ប៉ុននា​​ពេ​​ល​កន្លងមក និងមានជំនឿជឿជាក់ថា ចំណងសាមគ្គីភាព មិត្តភាពនៃប្រទេសទាំងពីកាន់តែរឹងមាំ។

ក្នុងនោះវ​ត្ត​មានមេបញ្ជាការ និងសហការីនៅខេត្តព្រះសីហនុ និងបានស្វែងយល់ ពីកម្ពុជានាពេលប​ច្ចុ​ប្ប​ន្ន ពិសេសនៅលើទឹកដីនៃខេត្តព្រះសីហនុ មានក្រុមហ៊ុនវិនិយោគ និងអ្នកទេសចរជប៉ុន ពិសេស​ភ្លើងបំ​ភ្លឺ​​ផ្លូវសាធារណនៅតាមដងផ្លូវក្នុងក្រុងព្រះសីហនុ សុទ្ធតែជាសមិទ្ធផលរបស់ក្រុមហ៊ុនជប៉ុន និងសូមឱ្យដំណើរទស្សនកិច្ចរបស់មេបញ្ជាកា​រ និងនាវិកនាវាស្វ័យការពារជប៉ុននៅព្រះរា​ជាណាចក្រក​ម្ពុជា​ទាំងអស់ទទួលបានលទ្ធផលផ្លែផ្កា៕

ប្រភព៖ រដ្ឋបាលខេត្តព្រះសីហនុ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ