រដ្ឋបាលខេត្តស្វាយរៀង រៀបចំកិច្ចប្រជុំជំរុញកា​រអនុ​វ​ត្ត​គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភា​ព​នៅ​ខេត្តស្វាយរៀង
March 29, 2023 អ្នកទស្សនា :

នាព្រឹកថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣នេះ រដ្ឋបាលខេត្តស្វាយរៀង បានរៀបចំកិច្ចប្រជុំជំរុញកា​រអនុ​វ​ត្ត​គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាពនៅខេត្តស្វាយរៀង ក្រោមអធិបតីភាពឯកឧត្តម រស់ វរុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមទី៥នៃក្រុមការងារត្រួតពិនិត្យ និងជំរុញកា​​រអនុ​វត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអ​ភិបា​លខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ។

កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដមអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ឯកឧត្ដម លោ​កជា​ស​​មាជិកក្រុមការងារទី៥(ខេត្តស្វាយរៀង) ឯកឧត្ដមអភិបាលរងខេត្ត លោកនាយករដ្ឋបា​លសាលា​ខេ​ត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងស្វាយរៀង លោកមេបញ្ជា​ការ​រង​កងរាជអាវុធហត្ថខេត្ត លោក លោកស្រីប្រធានមន្ទីរ-អង្គភាព លោកអភិបាល លោកអធិការន​គ​របាល​ លោកមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក លោក លោកស្រីមេឃុំ ចៅសង្កាត់ និង​មន្ត្រីពាក់ព័ន្ធមួយចំនួន ។

ឯកឧត្តមអភិបាលខេត្តលើកឡើងថា ស្របនឹងស្ថានភាព នៃសុខសន្តិភាព និងស្ថិរភាពនយោបា​យ​ដែល​ប្រទេសជាតិយើងមាននាពេលបច្ចុប្បន្ន កត្តាសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សង្គម គឺជាបុ​រេលក្ខ​ខណ្ឌ ដ៏ចាំបាច់ និងអាទិភាពបំផុត ដែលទាមទារឲ្យយើងត្រូវរួមគ្នាធានាឲ្យបាន ។ កត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ និងសន្ដិសុខសណ្ដាប់ធ្នាប់សង្គមនេះ គឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិ​វឌ្ឍប្រទេ​សជា​តិ ដែលយើងអាចនិយាយបានថា “មិនមានការអភិវឌ្ឍណាមួយអាចកើតឡើង ដោយគ្មានស្ថិ​រភាពនយោបាយ និងសន្ដិសុខសណ្ដាប់ធ្នាប់សង្គមនោះទេ”។

ឯកឧត្តមបន្ថែមថា ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត សូមសម្ដែងនូវការអរគុណ និងកោតសរសើរចំពោះអាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដែលកន្លងម​កបា​ន​យកចិត្តទុកដាក់ចូលរួមសហការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពរបស់រាជ​រដ្ឋាភិ​បា​ល សម្រេចបានលទ្ធផលល្អប្រសើរក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ឃើញថា ទទួលបាន​លទ្ធ​ផលខ្ព​ស់គួរឲ្យកត់សម្គាល់ ដែលឃុំសង្កាត់ទទួលបានចំណាត់ថ្នាក់លេខ១ មានចន្លោះពី៧៦ ទៅ ៧​៨​ឃុំ​ សង្កាត់ នៃឃុំ សង្កាត់ទាំង៨០ ហើយមិនមានឃុំ សង្កាត់ណាមួយដែលមិនទទួលបា​នចំណាត់​​ថ្នាក់​នោះទេ ។ ជាមួយនិងការកត់សម្គាល់នេះ ឯកឧត្ដមអភិបាលខេត្ត បានស្នើឲ្យកងកម្លាំងទាំងអស់ ត្រូវបន្ត​ខិតខំដាក់ចេញនូវវិធានការបង្ការទប់ស្កាត់កុំឲ្យមានបទល្មើស ដោយឯកឧត្ដមបញ្ជាក់ថា "បទល្មើសដែលបានកើតឡើង ហើយយើងអាចបង្ក្រាបបាន គឺជារឿងដ៏ល្អប្រសើរ និងអបអរសាទរ ប៉ុន្តែ​បើ​យើងមានវិធានការទប់ស្កាត់មិនឲ្យបទល្មើសនោះកើតឡើងបាន គឺជារឿងដែលរឹត​តែល្អ​ប្រសើរ​បំផុត​ ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម រស់ វរុណ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថ្លែងនូវការកោ​តស​រសើ​រ​​ និងវាយតម្លៃខ្ពស់ចំពោះ  រដ្ឋបាលខេត្តដែលបានខិតខំធ្វើឱ្យការងារប្រឡងប្រណាំង  ការអនុ​​វត្ត​គោ​ល​នយោបាយភូមិ ឃុំសង្កាត់មានសុវត្ថិភាព ទទួលបានលទ្ធផលល្អគួរឱ្យកត់សម្គាល់។ ទន្ទឹមនិ​​ង​នេះ ឯក​ឧត្តម បានជំរុញ និងលើកទឹកចិត្តដល់កងកម្លាំងមានសមត្ថកិច្ចគ្រប់ថ្នាក់ ត្រូវបន្តពង្រឹងការផ្ស​ព្វ​ផ្សាយ​គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដល់មន្ត្រីរាជការស៊ីវិល កងកម្លាំងមានសមត្ថកិច្ចគ្រប់​ថ្នាក់​ រដ្ឋបាលឃុំ សង្កាត់ ប្រជាពលរដ្ឋ អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធនានា ដើម្បីលើកកម្ព​ស់កា​រយល់​ដឹង ជាពិសេស ការចូលរួមក្នុងការ អនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ប្រកប​ដោយប្រសិទ្ធភាព និងទទួលបានលទ្ធផលកាន់តែល្អប្រសើរ។

ឯកឧត្តមបានក៏ជំរុញដល់ រដ្ឋបាលខេត្តត្រូវបន្តពង្រឹងការងារគណៈបញ្ហាការឯកភាពខេត្តឱ្យបានរឹងមាំ ក្តាប់ឱ្យបាននូវរាល់សភាពការនានាដែលកើតមានតាមក្រុង-ស្រុកក្នុងដែនសមត្ថកិច្ចខ្លួន ដើម្បីធ្វើកា​រ​ដោះ​ស្រាយឆ្លើយតបបានទាន់ពេលវេលា ក្នុងនោះត្រូវចុះផ្សព្វផ្សាយផ្ទាល់តាមខ្នងផ្ទះប្រជា​ពលដ្ឋអំ​ពីគោ​លនយោបាយភូមិឃុំមានសុវត្ថិភាព ត្រូវរៀបចំវេទិការសាធារណៈ ដើម្បីស្តាប់កង្វល់ និងសំ​ណូមពរនានាពីប្រជាពលដ្ឋ ដើម្បីរួមគ្នាដោះស្រាយ ៕

ប្រភព៖រដ្ឋបាលខេត្តស្វាយរៀង

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ