ឯកឧត្តម គង់ គឹមនី ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងដោះស្រាយករណីទន្ទ្រានកាន់កាប់ និងប្រើប្រាស់ដី​ដោយខុសច្បាប់ក្នុងស្រុកសំបូរ ខេត្តក្រចេះ
March 29, 2023 អ្នកទស្សនា :

ព្រឹកថ្ងៃពុធ ទី២៩ ខែមីនា ឆ្នាំ២០២៣ ក្រុមការងារគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ឯកឧត្តម គង់ គឹមនី អភិ​បាល​​រងខេត្ត តំណាងឯកឧត្តម វ៉ា ថន អភិបាលខេត្ត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងដោះ​ស្រា​យករណី-ការទន្ទ្រានកាន់កាប់ និងប្រើប្រាស់ដីដោយខុសច្បាប់របស់ប្រជាពលរដ្ឋលើដីរបស់ក្រុមហ៊ុន ឯកជនមួយ​ស្ថិតនៅក្នុងស្រុកសំបូរ និងក្រុមហ៊ុនឯកជនមួយទៀតស្ថិតនៅក្នុងឃុំអូរគ្រៀង ឃុំរលួសមានជ័យ និងឃុំ​ក្បាល​ដំរី ស្រុកសំបូរ ខេត្តក្រចេះ ដោយមានការចូលរួមពីមន្ទីរអង្គភាពពាក់ព័ន្ធ-អាជ្ញាធរស្រុក អាជ្ញាធរ​ឃុំ ​និងតំណាងក្រុមហ៊ុនវិនិយោគ ។

ឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត បានមានប្រសាសន៍គូសបញ្ជាកថា ៖ ការងារដីធ្លីខាងនេះ គឺជាប​ន្ទុក​រ​បស់អាជ្ញាធរភូមិឃុំ ក្នុងការពិនិត្យតាមដាននូវសកម្មភាពប្រចាំថ្ងៃរបស់មូលដ្ឋាន ហើយរាល់បញ្ហា​កើត​មា​នត្រូវធ្វើការគ្រប់គ្រងដោះស្រាយ និងរាយការណ៍មកថ្នាក់លើ ឲ្យបានជ្រាបនិងដើម្បី​រកវិធីដោះ​ស្រា​​យជូន ក្នុងករណីលើសដែនសមត្ថភាពរបស់ខ្លួន ជៀសវាងការទុកឲ្យបញ្ហា និងសំណូមពរ ក៏ដូចជា​ទំនា​ស់នៅមូលដ្ឋានទុកឲ្យទុំជោរ ដោះស្រាយលែងបាន ទើបរាយការណ៍និងសុំជំនួយអន្តរាគមន៍ ។

ឯកឧត្តមបន្តថានៅរយៈពេលខាងមុខនេះ រាជរដ្ឋាភិបាលដែលមានក្រសួងកសិកម្ម នឹងចុះមកពិ​និត្យអំពី​​បច្ចុប្បន្នភាពរបស់ក្រុមហ៊ុនដែលទទួលបានសម្បាទានសិទ្ធិវិនិយោគពីរាជរដ្ឋាភិបាល  ហើយបាន​នឹងកំ​​ពុង​វិនិយោគលើដីសម្បទានសេដ្ឋកិច្ច ថាតើក្រុមហ៊ុនទាំងអស់នោះ​បានធ្វើកា​រដាំដុះ​និងអភិ​វឌ្ឍន៍​លើដី​ដែ​លទទួ​​លបានសិទ្ធិវិនិយោគបានប៉ុន្មានភាគរយហើយ ដើម្បីជាធាតុចូលរាយកា​រណ៍ជូនប្រ​មុខរាជរ​ដ្ឋាភិ​បា​ល​ ។

ហើយចំពោះក្រុមហ៊ុនដែលទទួលបានសិទ្ធិត្រូវរៀបចំផែនការនៃការដាំដុះអភិវឌ្ឍន៍របស់ខ្លួន និងរៀបចំ​​ចង​ក្រ​​ងច្បា​ប់កំណត់ព្រំដីរបស់ខ្លួនឲ្យបានច្បាស់ ដើម្បជៀសវាងការរំលោភចូលកាប់ទន្រ្ទាន និងស្នាក់​អា​ស្រ័យផលពីបងប្អូនប្រជាពលរដ្ឋ ស្របពេលដែលក្រុមហ៊ុនធ្វើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនានា និងទីតាំងមួយចំនួន ដេលក្រុមហ៊ុនមិនទាន់ធ្វើការដាំដុះ ។

ក្នុងនោះដែរឯកឧត្តម គង់ គឹមនី អភិបាលរងខេត្ត ក៏បានជម្រុញស្នើសុំដល់ក្រុមការងារចម្រុះ ត្រូវរៀ​ប​ចំពេលវេលា ដើម្បីចុះទៅដល់ទីតាំងមូលដ្ឋានផ្ទាល់ដើម្បីពិនិត្យ និងសម្របសម្រួលស្រាវជ្រាវជាក់ស្តែ​ង​ទៅលើ​សំណុំរឿងទាំងនេះ ដើម្បីចាត់វិធានការនីតិវិធីច្បាប់ -ក្រុមហ៊ុនត្រូវគោរពនិងអនុវត្តទៅ​​តាមកិច្ច​សន្យារបស់ខ្លួន និងត្រូវចុះពិនិត្យទីតាំងដីអនុតំបន់នីមួយៗដែលពុំទាន់បានធ្វើការដាំដុះ ដើម្បីបង្ការកា​រ​ចូ​​​លស្នាក់អាស្រ័យផល និងទន្រ្ទានយកដីពីសំណាក់ប្រជាពលរដ្ឋ ដោយត្រូវពង្រឹងការងារគ្រប់​គ្រងដី​នេះ​ឲ្យបា​​នច្បាស់ -ត្រូវពង្រឹងការណែនាំដល់សន្តិសុខយាមដីកុំឲ្យចាញ់បោកមេខ្យល់ បើកដៃឲ្យប្រ​ជា​ពលរដ្ឋចូលកាប់និងស្នាក់នៅ -ក្រុមហ៊ុនត្រូវបោះបង្គោលព្រំការពារតំបន់ដីដែលប្រឈមការទន្រ្ទាន-មន្ទីរ​កសិកម្ម ត្រូវពិនិត្យឡើងវិញអំពីការស្នើសុំឈូសឆាយដីព្រៃរបស់ក្រុមហ៊ុន -សុំឲ្យមេឃុំចុះ​ស្រង់​ចំនួ​ន និងប្រវត្តិប្រជាពលរដ្ឋដែលចូលកាប់ដីក្រុមហ៊ុន និងស្រង់ចំនួនដីដែលប្រជាពលរដ្ឋ​បាននឹងកំពុង​កាន់​កាប់​​ទន្រ្ទាន-ក្រុមការងារខេត្តស្រុក-ឃុំ ត្រូវធ្វើការពិនិត្យនិងណែនាំភូមិអំពីការទប់ស្កាត់នៃ​ការបោះ​ត្រា​លើ​​​ឯកសារស្នើរសុំកាន់កាប់ដីរបស់ប្រជាពលរដ្ឋ ហើយស្រុកត្រូវធ្វើសេចក្តីជូន​ដំណឹងដល់ប្រជា​ពលរដ្ឋ ឲ្យបានដឹង និងដើម្បីឲ្យបងប្អូនមកដាក់ពាក្យស្នើសុំដីទៅតាមនីតិវិធី ៕

ប្រភព៖រដ្ឋបាលខេត្តក្រចេះ

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ