ថ្នាក់ដឹកនាំខេត្តស្វាយរៀង អញ្ជើញជាអ​ធិបតីក្នុ​ងពិធីសម្ពោធ​ឧបដ្ឋាន​សាលា និងសមិទ្ធផលនានា នៅ​វត្តខ្លាលោត ស្ថិតក្នុងភូមិខ្លាលោត ឃុំកំពង់ត្រាច 
March 29, 2023 អ្នកទស្សនា :

នៅថ្ងៃចន្ទ ទី២៧ ខែមីនា ឆ្នាំ២០២៣នេះ ឯកឧត្ដម ហែម ពិសិដ្ឋ អភិបាលរង នៃគណៈអភិបា​ល​ខេត្ត​ស្វាយរៀងតំណាង ឯកឧត្ដម មែន  វិបុលអភិបាលខេត្តបានអញ្ជើញជាអ​ធិបតីក្នុ​ងពិធីសម្ពោធ​ឧបដ្ឋាន​សាលា និងសមិទ្ធផលនានានៅវត្តខ្លាលោតស្ថិតក្នុងភូមិខ្លាលោត ឃុំកំពង់ត្រាច  ស្រុក​រមាស​ហែក ខេត្តស្វាយរៀង។

ពិធីនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីជាសប្បុរសជន លោកប្រធាន អនុប្រធានមន្ទីរនានាជុំវិញខេត្តក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មេឃុំកំពង់ត្រាច មន្ត្រីរាជកា​រសា​លា​​ស្រុក លោកយាយ លោកតា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុ​ងឃុំកំព​ង់ត្រាច សរុបវត្តមាន១៣២៤អង្គ/នាក់ ។

ឯកឧត្តមអភិបាលរងខេត្ត ពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ និងក្ដីនឹករលឹកពីសម្ដេចតេជោ​នា​យ​ក​រដ្ឋ​មន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធា​​នក្រុ​​ម​ការងា​រ​ចុះ​ជួយខេត្តស្វាយរៀង ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខានិង ឯកឧត្តម  ម៉ែន  វិបុល  អភិ​​​បា​ល​ខេត្តស្វាយរៀង ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងពិធីនេះ។ទន្ទឹមនេះឯកឧត្តមបា​ន​ថ្លែងការ​អរគុ​ណចំពោះអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅស្រុករមាសហែកបងប្អូនប្រជាពលរដ្ឋ ព្រះសង្ឃ ព្រះតេ​ជគុណ​គ្រ​​ប់ព្រះអង្គ ដែលបានចូលរួមយ៉ាងសកម្មរួមចំណែកជាមួយប្រមុខរាជរដ្ឋាភិបាល នៅក្នុង​កា​រលើក​កម្ពស់​គុណតម្លៃ នៃសន្តិភាព តាមរយៈការចូលរួមថ្កោលទោសចំពោះទណ្ឌិតសម រង្ស៉ី ក៏ដូចជា​គាំទ្រចំ​ពោះ​ចំណាត់ការរបស់រាជរដ្ឋាភិបាលទៅលើបុគ្គល កឹម សុខា ក្នុងសំណុំរឿងក្បត់ជាតិ ។

ឯកឧត្តមបន្ថែមថាការរួមគ្នារក្សាសន្តិភាពជាឆន្ទៈដ៏ពិតប្រាកដ នៅក្នុងការគាំទ្រនូវគោលនយោ​បាយដឹ​ក​នាំ​ដ៏ត្រឹមត្រូវរបស់ប្រមុខរាជរដ្ឋាភិបាល ចំពោះសមិទ្ធផល និងលទ្ធផល  ពិតដូចដែលយើ​ង​មើល​ឃើញ​ទាំងអស់គ្នាមិនអាចប្រកែកបានឡើយ៕

ប្រភព៖ រដ្ឋបាលខេត្តស្វាយរៀង

 

 

ព័ត៌មានទាក់ទង
ច្បាប់នឹងឯកសារថ្មីៗ
MINISTRY OF INTERIOR

ក្រសួងមហាផ្ទៃមានសមត្ថកិច្ច ដឹកនាំគ្រប់គ្រងរដ្ឋបាលដែនដី គ្រប់ថ្នាក់ លើវិស័យ រដ្ឋបាលដឹកនាំគ្រប់គ្រង នគរបាលជាតិ ការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងព្រះរាជាណាចក្រកម្ពុជា។

ទាញយកកម្មវិធី ក្រសួងមហាផ្ទៃ​ទៅ​ក្នុង​ទូរស័ព្ទអ្នក
App Store  Play Store
023721905 023726052 023721190
#275 ផ្លូវព្រះនរោត្តម, ក្រុងភ្នំពេញ
ឆ្នាំ២០១៧ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ ក្រសួងមហាផ្ទៃ